សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 8, 2011

ខឹងប្រពន្ធចាក់ចម្រៀងបទ <<ចិត្តសុខពីមុន>> យកកែវស្រាវាយបែក្បាល

 ​​ការរស់នៅ​​មិនចុះ​​សម្រុង​​និង​មិន​យល់​​ចិត្ត​គ្នា ក្នុង​គ្រួសារ​​​មួយ​បានឈាន​​ទៅ​​ប្រើ​អំពើហិង្សា​​ជា​បន្ត​បន្ទាប់​ដោយ​លើ​កមុន​ប្តីវាយ​ប្រពន្ធ​​ហូរ​ឈាមតាម​ត្រចៀក លើក​នេះ​​វាយ​ប្រពន្ធ​​​នឹង​កែវ​​​ស្រា​បែក​ក្បាល​​​ ព្រោះ​​​តែ​ខឹង​ប្រពន្ធ​​​ចាក់​ចម្រៀង​​ក្នុងទូរស័ព្ទ​​​បទ «ចិត្ត​ខុស​ពី​មុន​» ។ បុរស​​ជាប្តីត្រូវប្រពន្ធ​​​របស់​ខ្លួន​ដាក់​ពាក្យ​បណ្តឹង​​​​​ឱ្យ​​​ប៉េអឹម​ក្រុងប៉ោយប៉ែត ​​ឃាត់ខ្លួន​​​កាល​ពីវេលា​ម៉ោង​​៩​​ព្រឹក​ថ្ងៃទី​​​​៧ កញ្ញា ​២០១១ នៅ​​ភូមិ​ក្បាលស្ពាន​​ សង្កាត់​-ក្រុង​​​ប៉ោយប៉ែត ។

បុរសដែលត្រូវ​​ប្រពន្ធប្តឹង​​​​ឱ្យប៉េអឹម​​​ឃាត់ខ្លួន​​នោះ​ឈ្មោះ​​​ឈី សេងគង់ អាយុ​​៣៤​ឆ្នាំ ​​​ឯស្ត្រី​​​ជា​ប្រពន្ធ​​​​​ឈ្មោះ​​សេង ​សុធា អាយុ​​៤៣​ឆ្នាំ ​មាន​មុខ​របរ​​​ជា​អ្ន​​ក​ជ្រែខោអាវ​ជជុះចូលផ្សារ​​​រុង​ក្លឿ​ទឹកដី​ថៃ ហើយទាំង​​​២​​នាក់​មានទីលំនៅ​​​ក្នុងភូមិ​​​​​ខាង​លើ​។

លោកវរសេនីយ៍​​ត្រី​​​ហម ម៉ុត ​​មេបញ្ជា​ការ​​​កង​រាជអាវុធហត្ថ​​​​ក្រុងប៉ោយប៉ែត ​បានប្រាប់​​​ថា មុន​​ការ​ឃាត់ខ្លួន​ បុរសឈ្មោះ​​​​ឈី​​ សេងគង់​ គឺ​ប្រពន្ធ​​​​របស់គេ​បាន​មក​ប្តឹង​ថា ​បាន​វាយ​​នាង​នឹង​កែវ​ស្រា​បណ្តាល​ឱ្យ​បែក​ក្បាល​​ ខណៈ​​កំពុង​​ផឹក​​ស៊ី​ជុំ​គ្នា​ក្នុង​​​ខ្យូស​​ខាង​​ក្រោយ​ផ្ទះ ​ជាមួយ​មិត្ត​​​ភក្តិ​ដោយ​ពុំ​ដឹង​ពីមូលហេតុ​ កាលពី​​​វេលា​​​​ម៉ោង​​​​៥​និង​​​៣០នាទី​​​ល្ងាច​ថ្ងៃទី​​​៦ កញ្ញា ​២០១១ ។ ​ស្ត្រីជា​ប្រពន្ធ​​បាន​មក​​ប្តឹង​ប៉េ​អឹម​​​​ទាំង​ក្បាល​របួស ហើយ​ប្រាប់​ថា ប្តីរបស់គាត់​​​រូប​​​នេះ​​​​ធ្លាប់​វាយ​​ធ្វើ​បាប​​គាត់​ជា​​​ច្រើន​ដងហើយ​ទើប​គាត់ទ្រាំ​មិន​បាន​ ព្រោះ​​ថ្ងៃ​មុន​​ប្តី​​​គាត់​ទើប​តែទះ​កំផ្លៀង​​គាត់​រហូត​​ហូរ​ឈាម​តាម​ត្រចៀក មិន​ទាន់​ជា​សះ​ស្បើយ​ផង។

ស្ត្រីជា​ប្រពន្ធ​​​ប្រាប់​ប៉េអឹម​ថា ជិតមួយ​​សប្តាហ៍​​ហើយ​គាត់​​​​និងប្តីរបស់គាត់​​មិន​ដែល​និយាយ​​​រកគ្នាទេ ក្រោយ​ពី​​វាយ​គាត់​ឱ្យ​​​ហូរ​ឈាម​តាម​ត្រចៀក​​ ប៉ុន្តែ​​នៅ​ល្ងាច​ថ្ងៃទី​​​​​៦ ​កញ្ញា ​​២០១១ ខណៈ​គាត់​​​​ផឹក​ស៊ី​​​ជុំ​មិត្ត​​​ភក្តិ​​​ខាង​ក្រោយ​​ផ្ទះ​​ គាត់ចិត្ត​​មិនដាច់​​គិត​​​ដល់​ប្តីក៏​​​ឱ្យមិត្ត​​​​ភក្តិ​​ហៅ​​ប្តី ពី​ក្នុងផ្ទះមក​ផឹកជាមួយ ហើយ​និយាយ​​​ទៅ​មក​រក​គ្នា​ជា​ធម្មតា​​វិញ ។

លុះ​ផឹក​​​​ដល់​​ធ្លាក់​ភ្នែក​​​រៀង​ខ្លួន​​​ ពេល​គាត់​បើក​​​ចម្រៀង​​ក្នុង​​ទូរស័ព្ទ​​​ ក៏ត្រូវ​ប្តីគាត់​ទាញ​​​​កែវ​វាយ​គាត់​តែ​ម្តង ។ ​​បុរស​ជា​ប្តី​​​ប្រាប់​ថា ​​ដោយសារ​​ខឹង​​ប្រពន្ធ​​​ចាក់​​​បទ​​ «ចិត្ត​ខុសពីមុន» ដូច​ជា​ផ្លែ​ផ្កា​ឱ្យគាត់ ទើប​វាយ​យ៉ាង​ដូច្នេះ ៕


ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes