Wednesday, September 7, 2011

ក្រសួងកិច្ច​ការ​នារី​ ៖ រដ្ឋាភិបាល​ដាក់​ចេញ​
គោល​ការ​ថ្មី​ឲ្យ​ក្រសួង​សុខាភិបាល​ឬ​ឆ្មប​នៅ​
តាម​មណ្ឌល​សុខភាព​នានា​ត្រូវ​ព្យា​បាល​នៅ​
ពេល​សម្រាល​កូន​ និង​ទារក​ទើប​​កើត



 អត្រាមរណៈ​ភាព​មាតា​នៅ​ពេល​សម្រាល​កូន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​នៅតែ​មាន​ការកើន​ឡើង​ ដែល​កត្ដា​ទាំងនេះ​បណ្ដាល​មក​ពី​ កត្ដាជា​ច្រើន​ទៀត​ក្នុងនោះ​រួម​មាន​ការ​ផ្ដល់​សេវ៉ា​កម្ម​របស់​មណ្ឌល​សុខ​ភាព​ មិន​បាន​ផ្ដល់​នៅ​សេវ៉ា​គ្រប់​ជ្រុង​ជ្រោយ​ សេវ៉ា​ឆ្មប​ និង​បញ្ហា​ថ្នាំ​ គួប​ផ្សំ​និង​បញ្ហា​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ និង​បំបាត់​ថវិការ​ជាដើម​ ។
នាយិការ​ប្រតិ​បត្ដិ​អង្គការ​យេនឌ័រ​ ដើម្បី​អភិវឌ្ឍន៍​ កម្ពុជា​លោក​ស្រី​ រស់​ សុភាព​ ថ្លែង​នៅ​ក្នុង​សន្និសីទ​ ស្ដី​ពី​ស្ដ្រី​នៅកម្ពុជា​ ក្រោម​ប្រធាន​បទ​ស្ដ្រី​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចំរើន​នៅ​សណ្ឋាគារ ​អ៊ីនកុងទី​ណង់តាល់​ ព្រឹកថ្ងៃ​អង្គារ​ ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ឆ្នាំ​២០១១ ។


រាជធានី​ភ្នំពេញ​នេះ​ថា​​ យោង​តាម​របាយ​ការណ៍​ស្រាវ​ជ្រាវ​បាន​ឲ្យដឹង​ថា អត្រា​មរណៈភាព​របស់​មាតា​នៅពេល​សម្រាល​កូន​មាន​ចំនួន​៤៦១នាក់​ ក្នុង​ចំណោម​ស្ដ្រី​១០០០០នាក់​ដែល​បាន​សម្រាល​កូន ។

លោកស្រី​បន្ដថា នេះ​គឺ​ជា​ចំនួន​មួយ​ដែល​មាន​កំណើន​កើន​ឡើង​ខ្ពស់​ជាង​ឆ្នាំ​២០០០ ដែល​អត្រា​មរណៈភាព​មាតាមាន​តែ​ចំនួន​៤៣៧នាក់​ ។ មាន​កត្ដា​ជាច្រើន​ដែល​នាំឲ្យ​អត្រា​ការ​ស្លាប់​របស់​មាតា​នៅ​ពេល​សម្រាល​កូន​ នៅ​កម្ពុជា​នៅ​តែ​ខ្ពស់​ ។ មូល​ហេតុ​បណ្ដាល​មក​ពី​កង្វះ​ថវិការ​សេវា​សុខ​ភាព​ ដែល​ជា​មូល​ហេតុ​សំខាន់​ដែល​នាំ​ឲ្យ​អត្រា​មរណៈ​រឹត​តែ​ខ្ពស់​នៃ​សមាមាត្រ​នៃ​អត្រាឆ្លង​មេរោគ​អេដស៍​ រវាង​បុរស​ និងស្ដ្រី​ក៏ជា​ការ​កង្វល់​ផងដែរ​ ដោយ​សារ​ស្ដ្រី​នៅជា​មួយ​មេរោគ​អេដស៍​ ជំងឺ​អេដស៍​មាន​ច្រើន​ជាង​បុរស​(៥២%) ហើយ​ជាង​(៥០%)នៃ​ករណី​ឆ្លង​ថ្មី​គឺ​ជា​ស្ដ្រី​ ដែល​ទើប​រៀប​ការ​រួច​ដែលឆ្លង​ពី​ប្ដី​ ។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ស្រី​ អ៊ឹង កន្ថាផាវី រដ្ឋ​មន្ដ្រី​ក្រសួង​កិច្ច​ការនារី​និង​ជា​តំណាង​របស់​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ដ្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ បាន​ថ្លែង​ថា បញ្ហា​ទាំង​អស់​នេះ​រដ្ឋ​ាភិបាល​បាន​ដាក់​ចេញ​នៅ​ផែន​ការ​ឲ្យ​ក្រសួង​សុខាភិបាល​ត្រូវ​ធ្វើ​យ៉ាងណា​ពន្លឿន​ និង​កាត់​បន្ថយ​ការ​មរណៈ​ភាព​មាតា​ឲ្យបាន​ឆាប់​ ។

លោក​ស្រី​បន្ដ​ថា នៅ​ពេល​នេះរដ្ឋាភិ​បាលបាន​ដាក់​គោល​ការ​ថ្មី​មួយ​ទៀត​គឺ​ត្រូវ​​ព្យា​បាល​នៅពេល​សម្រាល​កូន​ និង​ព្យាបាលទារក​ដែល​ទើប​តែ​ចាប់​កំណើត​ ។

សូម​ជ្រាប​ថា សម្រាប់​សេវ៉ា​ស្ដ្រី​ដែល​មាន​ផ្ទៃ​ពោះ​មាន​លក្ខណៈ​ល្អ​ប្រសើរជាង​មុខ​ ដែល​ស្ដ្រី​មាន​ផ្ទៃ​ពោះ​៨១%​បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​និង​៥៨% ទៀត​បាន​ទៅ​សម្រាល​កូន​ជាមួយ​ឆ្មប​ជំនាញ​ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណាអត្រា​មរណៈភាព​របស់​ទារក​ និង​មាតានៅ​តែ​កើត​មាន​ដដែល ៕ ដោយ ៖ រិទ្ធ​សំណាង


ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes