សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 2, 2011


សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ​ ចាប់ចុះឈ្មោះចូលរៀនពីថ្ងៃទី០១ កញ្ញា
ទៅដល់ថ្ងៃទី៣០ កញ្ញាដោយមិនបង់លុយ

សិស្សបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ​ ចាប់ចុះឈ្មោះចូលរៀនពីថ្ងៃទី០១ កញ្ញា ទៅដល់ថ្ងៃ
ទី៣០ កញ្ញា ឆ្នាំ២០១១ ដោយមិនមានការបង់លុយនោះទេ។ហើយនៅថ្ងៃដំបូងនៃការចុះឈ្មោះចូល
រៀនមានមាតា​ បិតាសិស្ស អាណាព្យាបាលសិស្ស និងសិស្សានុសិស្សបាននាំគ្នាទៅចុះឈ្មោះចូល
រៀន ។

នាយកវិទ្យាល័យសន្ធរម៉ុកលោក មាឃ ឆរស្មី បានមានប្រសាសន៍អោយដឹងថា ចាប់ពីថ្ងៃទី០១ 
កញ្ញា រហូតដល់ថ្ងៃទី៣០ កញ្ញា​ ឆ្នាំ២០១១ សិស្សានុសិស្សអនុវិទ្យាល័យ និងវិទ្យាល័យមកចុះ
ឈ្មោះចូលរៀន។ហើយនៅថ្ងៃទី២៥ដល់ថ្ងៃទី៣០ កញ្ញា សិស្សចូលរៀនរៀបចំសាលាដូចជារៀប
ចំតុ កៅអីអង្គុយរៀន និងសំអាតទីធ្លីសាលារៀន ហើយនិងរៀនសូត្រពីបទបញ្ឆាផ្ទៃក្នុង ច្បាប់
ចរាចរណ៍ ជំងឺអេដស៍ និងច្បាប់ផ្សេងៗទៀត។ លុះនៅថ្ងៃទី០១ ខែតុលា ទើបបើកបវេសនកាល
ហើយនៅថ្ងៃទី០៣ តុលា ចាប់ផ្តើមដំណើរការចូលរៀនតែម្តង។លោក មាឃ ឆរស្មី នាយកវិទ្យា
ល័យសន្ធរម៉ុកបានបញ្ឆាក់ថា នៅថ្ងៃទី០១ កញ្ញា មានសិស្សានុសិស្សជាច្រើនមកចុះឈ្មោះចូល
រៀន ចំពោះពាក្យសុំចូលរៀន(ឌឺម៉ង)មិនមានការយកលុយពីសិស្សនោះទេ។

អ្នកស្រី សោម សុផល នាយិកាសាលាបឋមសិក្សា ហ៊ុន នាង បឹងត្របែកខាងកើតបានមាន
ប្រសាសន៍អោយដឹងថា ចំពោះសិស្សបឋមត្រូវចុះឈ្មោះចូលរៀនពីថ្ងៃទី០១ ដល់៣០ កញ្ញា
ចំពោះសិស្សគ្រប់អាយុចូលរៀនថ្នាក់ទី១ ត្រូវមានអាយុ៦ឆ្នាំ ហើយបើអាយុ៥ឆ្នាំចូលរៀនថ្នាក់
មត្តេយ្យ  ដោយមានភ្ឆាប់មកជាមួយឯកសារដូចជា សំបុត្រកំណើត សំបុត្រពេទ្យ និង​​សៀវភៅ
ស្នាក់នៅ ដោយខាងសាលាបង្កលក្ខណៈដល់មាតា បិតា និងអាណាព្យាបាលសិស្សហើយការ
ចុះឈ្មោះចូលរៀនមិនយកលុយទេ។

ចំណែកលោក ​អ៊ូ អេង អគ្គនាយកអប់រំ នៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជននិងកីឡាបានបញ្ឆាក់
ថា ចំពោះការចុះឈ្មោះចូលរៀនមិនមានការយកលុយទេ និងជាពិសេសជម្រុញការចុះឈ្មោះកុមារ
អោយចូលរៀន។

លោក រ៉ុង ឈុន​ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអោយដឹងថា សមាគមរបស់លោក
នៅមិនទាន់ទទួលព័ត៍មានតាមសាលាថា មានការយកលុយពីសិស្សក្នុងការចុះឈ្មោះចូលរៀន
នៅឡើយទេ៕ 

No comments:

Post a Comment

yes