Monday, September 5, 2011

តំណាងរាស្រ្តគណបក្ស​ប្រឆាំង សម រង្ស៊ី ជំរុញឲ្យគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត ឲ្យធ្វើការឃោសនាឲ្យបានផុសផុល
ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះ
ឆ្នោតបានគ្រប់ៗគ្នា 


តំណាងរាស្រ្តគណបក្ស សម រង្ស៊ី បានជម្រុញទៅដល់គណៈកម្មធិការជាតិរៀបចំការ បោះឆ្នោត ធ្វើការឃោសនាអោយបានទូលំទូលាយ ក្នុងការជម្រុញអោយពលរដ្ឋ ទៅ​ចុះ​ឈ្មោះបោះឆ្នោត​អោយ​បានគ្រប់ៗគ្នា។


ការលើកឡើងខាងលើ នៅក្រោយពីមានការពិនិត្យឃើញថា នៅតាមតំបន់ដាចស្រ យ៉ាលក្នុងខេត្ត​មួយចំនួន គេពុំឃើញមានមន្រ្តីរបស់គណៈកម្មាធិការជាតិ រៀបចំការ បោះឆ្នោត ធ្វើការផ្សព្វ​ផ្សាយ​អោយបានផុសផុល ជំរុញទៅដល់ពលរដ្ឋនោះទេ។

លោក ឡុងរី​តំណាងរាស្រ្តគណបក្ស សម រង្ស៊ី មណ្ឌលក្រចេះ ដែលបានចុះអងេ្កត មើល សកម្មភាពឃោសនារកការចុះឈ្មោះបោះឆ្នោត របស់មន្រ្តីគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោតបានលើកឡើងថា នៅក្នុងខេត្តក្រចេះគេឃើញ មានតែបដា ឃោសនាចងចោលនៅតាមរបងសាលារៀនឬនៅតាមទីប្រជុំជនតែប៉ុណ្ណោះ ចំណែក​មន្រ្តីគ​ជប មិនបានបំពងសំឡេងឃោសនាពញាក់ស្មារតីអោយពលរដ្ឋអោយទៅចុះ​ឈ្មោះ អោយបាន​ផុសផុលនោះឡើយដែលករណីនេះ គជប ត្រូវតែមានវិធានការ​បន្ថែម ជំរុញអោយពលរដ្ឋគ្រប់អាយុ ទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអោយបាន​គ្រប់ៗគ្នា។

លោកតំណាងរាស្រ្ត ឡុង រី ថ្លែងបន្ថែមថា យោងតាមផែនការរបស់គណៈកម្មការ អចិន្ត្រៃយ៏បក្ស រួមទាំងអនុសាសន៌របស់លោកស្រីអគ្គលេខាធិការបក្ស ផងនោះ ក្រុមការងារគណបក្ស សម​ រង្ស៊ី ក្នងខេត្តក្រចេះ បានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ នៅស្របពេលការចុះឈ្មោះបោះឆ្នោតបានមកដល់ហើយនោះគឺ ចាប់ផ្តើមនៅថ្ងៃទី១ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា។  លោកថា នៅក្នុង៤៦ឃុំ ចំណុះអោយ​៦ ស្រុក ក្រុង ក្នុងខេត្តក្រចេះលោកបានបណ្តុះបណ្តាលសកម្មជនអោយមាន​លទ្ឋភាពគ្រប់គ្រាន់ ចុះអង្កេត​ដំណើការចុះឈ្មោះបោះឆ្នោតអោយមានតម្លាភាពនិង​ជួយ​បំផុសអោយ ពល​រដ្ឋបានទៅចុះឈ្មោះបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅក្នុង៤៦ឃុំ នៅទូទាំងខេត្តក្រចេះ មានមន្រ្តីក្រុមប្រឹក្សារបស់​ គណ​បក្ស សម រង្ស៊ី រហូតដល់ទៅ ៤១ឃុំទៅហើយ ហើយដោយសារកិច្ចប្រឹងប្រែងជួយ ដល់ពលរដ្ឋ គណបក្ស សម រង្ស៊ី នឹងមានមន្រ្តីក្រុមប្រឹក្សារបស់ខ្លួនច្រើនលើសលប់ ឈានទៅរកជោគជ័យក្នុងការបោះឆ្នោតអាណត្តិក្រោយនេះ។

ជាមួយគ្នានេះគណបក្ស សម រង្ស៊ី សូមអំពាវនាវទៅដល់ពលរដ្ឋ អោយទៅពិនិត្យ​បញ្ជីឈ្មោះ និងចុះឈ្មោះអោយបានគ្រប់ៗគ្នា ព្រោះថាបងប្អូនពលរដ្ឋមានឪកាស​តែម្តង​នេះទៀតប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនទៅបោះឆ្នោត ជ្រើសរើសអ្នកដឹកនាំនៅតាម​មូល​របស់ខ្លួន ស្របតាមបំណងប្រាថ្នា។

No comments:

Post a Comment

yes