ផឹកប៉ះចំស្រាឃើញស្រីក្រមុំដើរកាត់មិនបាន
និយាយឌឺដង ឪពុក នាងចេញមកថាឱ្យ ត្រូវគេស្វាគមន៏ខៀវភ្នែកម្ខាង
ប៉ុន្ដែនៅក្នុងនោះក៏មានវង់ក្រុមអ្នកផឹកស៊ីនៅជិត បុរស ដែលជា ខ្មែរឥស្លាមដែរ ពោលគឺ ជនដៃដល់ឈ្មោះ សល់ និង ឈ្មោះ ឆក ខណៈផឹកស្រវឹងហើយ ក៏បានឃើញកូនស្រី របស់ ជនរងគ្រោះ ចេញពីធ្វើការមក កាត់តាមមុខផ្ទះ ដែលពួកគេកំពុងផឹកស៊ី ស្រាប់តែឈ្មោះសល់ បាននិយាយថា នែ៎ពួកឯងមកមើលនេះ ស្រីស្អាតចេញមកពីធ្វើការនៅ កាស៊ីណូហើយវើយ ពេលនោះមានអ្នកខ្លះនិយាយថា ស្រីស្អាតពាក់អាវស៊ីចស៊ី ឯអ្នកខ្លះទៀតនិយាយបែបឡេបខាយថា ពាក់អាវដូចបេះដូង ពេលឮសំឡេងនិយាយបែបនេះ ឪពុកនាងបានចេញមកមើល ស្រាប់តែពួកជនពាលទាំងនោះ បានដើរចេញមកដែរហើយទន្ទ្រាំភក់ជាហេតុឱ្យភក់ខ្ចាយលើ ឪពុកនាង ហើយក៏បន្ដប្រកែកគ្នា មួយមាត់ទៅបីមាត់ស្រាប់តែឈ្មោះ បានច្រឡោតមកវាយលើផ្ទៃមុខឈ្មោះ អែល សុផាត មួយដៃបណ្ដាលឱ្យ ដួលដេកនៅលើភក់។
ពេលឃើញប្ដីត្រូវ ពួកស្រវឹងស្រាវាយធ្វើបាប ឃឹម ចន្ដា ត្រូវជាប្រពន្ឋបានចុះមកជួយស្រាប់តែជនអន្ឋពាលទាំងនោះច្រានបណ្ដាលឱ្យដួលដេកសន្លប់បាត់មាត់ ឃើញសភាពមិនស្រួល កូនស្រី ក្រមុំបានចេញមកជួយឪពុកម្ដាយក៏ត្រូវបាន ពួកអ្នកផឹកស្រាកាចទាំងនោះ វាយបង្ករបួសស្នាមជាបន្ដទៀត ។
គួររំលឹកផងដែរថា បើយើងនិយាយពីច្បាប់នៃបទ លហុបង្ករបួសស្នាមនោះ ទោះបីជាជនរងគ្រោះសុខចិត្ដទទួលសំណងក៏ដោយ ក៏ច្បាប់នៅ តែបន្ដ ធ្វើការផាកពិន័យនិងផ្ដន្ទាទោស ឱ្យបានសមរម្យដើម្បីឱ្យ ភាគីអ្នកបង្កមានការរាងចាល ឈប់ប្រព្រឹត្ដទង្វើខុសឆ្គងទៀត។
ប្រភពពត៌មានបានឱ្យដឹងថា ចំណែកខាងភាគីរងគ្រោះ ត្រូវជាប្រពន្ឋនោះពេលនេះ បានកំពុងតែដេកសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជន នៅឡើយទេ ហើយសភាពរបួសហាក់បីដូចជាមានសភាពធ្ងន់ធ្ងរនៅឡើយដែរ ដោយឡែកថវិកាដែ់លពួកគេទទួលបាននោះ នឹងមិនអាចព្យបាលរបួស ឱ្យ គ្រប់គ្រាន់នោះទេ រឿងនេះ ប្រជាពលរដ្ឋនៅជុំវិញហេតុការណ៏ បាននាំគ្នាលើកឡើងថា ហាក់នូវពុំទាន់មានភាពយុត្ដិធម៌នៅឡើយទេ ព្រោះ ជន រងគ្រោះ មានរបួសស្ទើរបែកគ្រាប់ភ្នែកម្ខាងបែរជាជនដៃដល់ មិនមានការដាក់បន្ទុកទោសឱ្យសមស្របនោះទេ ៕
ពីគេហទំព័រ៖ វរជនខ្មែរ



No comments:
Post a Comment
yes