ពលករទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន
ហ្វ៊ីលីម័រ ដែលថៅកែធ្វើបាប បង្ខំអោយធ្វើការ
និងបង្អត់អាហារ បានកមកម្ពុជាវិញ
ពលករខ្មែរ២នាក់ដែលទៅធ្វើការនៅម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន ហ្វ៊ីលីម័រហើយត្រូវបានថៅកែវាយ
ធ្វើបាបបង្ងត់អាហារ និងបង្ខំអោយធ្វើការទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកបានវិលត្រឡប់មកកាន់
ប្រទេសកម្ពុជាវិញហើយនៅល្ងាចថ្ងៃទី០៣ កញ្ញា ឆ្នាំ២០១១នេះ។ការវិលត្រឡប់របស់ស្ត្រីពលករ
ទាំងពីរនាក់ពីប្រទេសម៉ាឡេស៊ីមកកាន់កម្ពុជាវិញគឺបន្ទាប់ពីមានការេជួយធ្វើអន្តរាគមន៍ពីមជ្ឈ
មណ្ឌលអប់រំច្បាប់សម្រាប់សហគម។
ស្ត្រីពលករដែលរួចផុតពីការវាយធ្វើបាប និងបង្អត់អាហារពីសមណាក់ថៅកែមានឈ្មោះ ហុក ពៅ អាយុ៣១ឆ្នាំមានស្រុកកំណើតនៅខេត្តបាត់ដំបង និងឈ្មោះ ក្លីច សុខគង់ នៅស្រុកមេមត់
ពលករឈ្មោះ ហុក ពៅ បានអោយដឹងបន្ទាប់ពីចុះពិលើយន្តហោះថា មូលហេតុដែលគាត់វិលមក
កាន់ប្រទេសកម្ពុជាវិញដោយសារតែថៅកែចិត្តអាក្រក់ បង្ខំអោយធ្វើការច្រើនហួសកំលាំង មិនអោយ
ញាំឆ្អេត។ ហើយអោយធ្វើការនៅក្នុងផ្ទះពិរ និងរោងចក្រមួយដោយអោយធ្វើការគ្មានពេលសម្រាក
បើធ្វើការមិនហើយបង្អត់មិនអោយញាំងាហារ និងថែមទាំងវាយធ្វើបាបថែមទៀតផង។
ពលករដដែលនើបានបន្តអោយដឹងថា ខ្លួនបានទៅថ្វើការនៅប្រទេសម៉ាឡេស៊ីតាមរយៈក្រុមហ៊ុន ហ្វ៊ីលីម័រ ហោយនៅពេលជួបបញ្ហានៅម៉ាឡេស៊ីបានតេទុរស័ព្ទមកអោយក្រុមហ៊ុន ហ្វ៊ីលីម័រ នៅភ្នំពេញជួយយ៉ាងណាក៍ដោយគេមិនជួយទេ។
ពកលករ ហុក ពៅ បានបន្ថែមថា ការបានវិលត្រឡប់មកកាន់កម្បុជាវិញគឺដោយមានការជួយពី
អង្កការក្រៅរដ្ឋាភិបាលនៅកម្ពុជា និងនៅម៉ាឡេស៊ី ដោយអង្កការនៅម៉ាឡេស៊ី បានធ្វើការសហការ
ជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ បានចូលទៅជួយពួកកាត់ដល់ក្នុងផ្ទះហើយបានរំដោះ
ចេញមកដាក់ក្នុងអង្កការ។
ពលកររូបនោះក៍បានអំពាវនាវកុំអោយប្រជាពលរដ្ឋខ្មែរកុំទៅធ្វើការតាមរយៈក្រុមហ៊ុនហ្វ៊ីលីម័រពី
ព្រោះដូចជាយកទៅលក់អោយថៅកេអញ្ចឹង។បន្ទាប់ពីពលករទាំងពីរនាក់ចុះពីលើយន្តហោះធ្វើ
ដំណើរចេញមកខាងក្រៅមានភ្នាក់ងាររបស់ក្រុមហ៊ុនហ្វ៊ីលីម័របានតាមសួរឈ្មោះពលករទាំងពីរ
នាក់នោះរួចបានរាយការណ៍ទៅអោយមេរបស់គេ និងចង់ហាមឃាត់មិនអោយក្រុមអ្នកសារព័ត៍
មានសាកសួរដល់ពលករទាំអពីរនាក់នោះតេ។
លោក មឿង តុលា មន្ត្រីសម្របសម្រួលមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមបានអោយដឹងថា ការវិលមកវិញរបស់ពលករនេះគឺដោយមានការជួយអន្តរាគមន៍ពិខាងលោក ដោយខាងលោកបាន
ជួយអន្តរាកមន៍ទោអង្កការ tenaganita ដែលជាអង្កការជួយដល់ការពារស្ត្រីនៅប្រទេសម៉ាឡេស៊ី ដោយខាងអង្កការនោះបានសហការជាមួយអាជ្ញាថរមានសមត្ថកិច្ចក៍បានជួយរំដោះពលករទាំង
ពិរនាក់នោះ។
ទាក់ទងបញ្ហាខាងលើនេះនៅមិនអាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន ហ្វ៊ីលីម័រ ៕
No comments:
Post a Comment
yes