Saturday, October 1, 2011

មេធាវីលោក អ៊ឹង គឹមថៃ ដាក់ពាក្យប្តឹងឧទ្ធរណ៍ទៅតុលាការថៃនៅថ្ងៃទី៣០ កញ្ញា

​​មេធាវីការពារក្តីអោយលោក អ៊ឹង គឹមថៃ ប្រជាពលរដ្ឋខ្មែរដែលអាជ្ញាធរមានសមត្ថកិច្ចថៃបានធ្វើការ​​ចាប់ខ្លួន
ហើយត្រូវបានតុលាការសាលាដំបូងខេត្តស៊ីសាកេត បើកសវនាការជំនុំជម្រះអោយជាប់ពន្ធនាគាររយៈពេល
២ឆ្នាំ ៣ខែ កាលពីថ្ងៃទី០៦ កញ្ញា ឆ្នាំ២០១១ កន្លងមកនេះពីបទរួមដំណើរជាមួយបុរសជាចារកម្មឈ្មោះ
យ៉ា ពៅ បានយកពាក្យបណ្តឹងដាក់ប្តឹងទៅតុលាការឧទ្ធរណ៍ខេត្តស៊ីសាកេត នៅព្រឹកថ្ងៃទី៣០ កញ្ញា នេះ
ហើយ។ នេះបើតាមការអោយដឹងរបស់លោក នេត សេរី អគ្គកុងស៊ុលខ្មែរប្រចាំនៅប្រទេសថៃ។

សូមជម្រាបថា លោក អ៊ឹង គឹមថៃ អាយុ៤៦ឆ្នាំ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបាន
អាជ្ញាធរមានសមត្ថកិច្ចថៃ នៅខេត្តស៊ីសាកេត បានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី០៧ មិថុនា ឆ្នាំ២០១១ ជាមួយ
ជនជាតិថៃកាត់មូស្លីម និងជនជាតិវៀតណាម ដោយសង្ស័យពីការធ្វើចារកម្ម យកព័ត៍មាននៅទីតាំងយោធា
របស់ថៃ។

​គួរបញ្ឆាក់ថា លោក អ៊ឹង គឹមថៃ ត្រូវបានតុលាការសាលាដំបូងខេត្ត ស៊ីសាកេត របស់ថៃសម្រេចផ្តន្ទាទោស
អោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ៣ខែ ដោយចោទពីបទ រួមដំណើរជាមួយបុរសជាចារកម្មឈ្មោះ យ៉ា ពៅ ៕

No comments:

Post a Comment

yes