ចំណងស្នេហ៍ជាង ៧ឆ្នាំរវាងអ្នកនិពន្ធបទចម្រៀង និងជាអ្នកដឹកនាំសម្តែងល្បីឈ្មោះលោក សុខ ជំនោរ និងតារាចម្រៀង សុគន្ធ នីសា កំពុងឈរនៅត្រង់ចំណុចរបត់ថ្មីថា តើនឹងត្រូវដើរផ្លូវមួយម្នាក់ ឬក៏ត្រូវឈរទ្រឹងមួយកន្លែង?តែបើតាមប្រភពពីអ្នកសិល្បៈជិតស្និទ្ធនឹងលោក សុខ ជំនោរ បានឲ្យដឹងថា គូស្នេហ៍ទាំងពីរនេះ បានដើរដល់ផ្លូវបំបែកហើយ ហើយពួកគេក៏សម្រេចរស់នៅផ្សេងគ្នាដែរ។
ក្រោយវិលត្រឡប់ពីការសម្តែងចម្រៀងនៅប្រទេសអូស្ត្រាលីកាលអំឡុងពាក់កណ្តាលខែកញ្ញាមក អ្នកសិល្បៈក៏ដូចជាទស្សនិកជនសង្ឃឹមថា គូស្នេហ៍ចាស់វស្សាមិនទាន់មានខាន់ស្លាមួយនេះ នឹងមានភាពផ្អែមល្ហែមកាន់តែខ្លាំងជាក់ជាពុំខាន ដោយសារតែពួកគេបានបែកគ្នាចំនួន ៤សប្ដាហ៍មកហើយ ប៉ុន្តែអ្វីៗមិនដូចជាការគិតនោះទេ ព្រោះស្នេហ៍របស់អ្នកសិល្បៈទាំងពីរបានបែកធ្លាយនូវភាពរង្គោះរង្គើជាថ្មីតាំងពីការមកដល់របស់ សុគន្ធ និសា ម្ល៉េះ ហើយថ្មីនេះ មានប្រភពច្បាស់ការថា ពួកគេបានបែកគ្នាយ៉ាងស្ងប់ស្ងាត់ទៅហើយ។
តែបើតាមប្រភពផ្សេងទៀតបានឲ្យដឹងថា ភាពរង្គះរង្គើចំណងស្នេហាមួយនេះ បានកើតមានតាំងពីមុនពេលនៃការចេញទៅច្រៀងនៅអូស្ត្រាលីរបស់ សុគន្ធ នីសា មកម្ល៉េះ។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes