រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីកើតមានគ្រោះមហន្តរាយទឹកជំនន់ស្ថិតក្នុងភូមិសាស្ត្រទាំង៨ស្រុកនិងក្រុង២ក្នុងខេត្តបន្ទាយមានជ័យនោះមកធ្វើឲ្យលំនៅដ្ឋានព្រមទាំងផលដំណាំគ្រប់ប្រភេទពិសេសដំណាំស្រូវរងការលិចលង់យ៉ាងធ្ងន់ធ្ងរផងដែលបញ្ហាប្រឈមមុខខាងលើ នេះត្រូវអាជ្ញាធរខេត្តបន្ទាយមានជ័យចាត់វិធានការចេញអន្តរាគមន៍ដ៏មមាញឹកដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់ទាំងនោះ។
គ្រោះមហន្តរាយដោយសារទឹកជំនន់នេះថ្វីត្បិតកើតឡើងរយៈពេលខ្លីក៏ពិតមែនយ៉ាងណា ក៏ដោយតែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគួរឲ្យកត់សំគាល់ឡើយដោយគ្រាន់តែរងនូវផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់លិចទឹកនោះជាច្រើនតែប៉ុណ្ណោះ។ចំពោះដែលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺក្នុងស្រុកមង្គលបូរីព្រោះវា ជាប់នៅដៃទន្លេសាបចំណែកឯស្រុកផ្សេងៗលិចខ្លះតែ៥០ភាគរយតែប៉ុណ្ណះ។ ទន្ទឹមនឹងនេះគ្រោះទឹកជំនន់ខាងលើបានធ្វើឲ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមានការខ្វល់ខ្វាយពីស្ថានភាពទឹកដែលកំពុងឡើងខ្ពស់នោះផងដែរ។
គួរបញ្ជាក់ផងដែរថាបន្ទាប់ពីមានទឹកជំនន់លិចនៅក្នុងភូមិសាស្ត្រ៨ស្រុក និងក្រុង២ក្នុងខេត្តបន្ទាយមានជ័យកន្លងមកគេសង្កេតឃើញថាមានវត្តមានអាជ្ញាធរខេត្ត ចុះអន្តរាគមន៍ និង ចុះត្រួតពិនិត្យមើលស្ថានភាពនៃទឹកជំនន់នេះជាបន្តបន្ទាប់ព្រមទាំងមានវិធានការសង្គ្រោះជាបន្ទាន់ដូចការផ្ដល់នូវទីជម្រក ក៏ដូចជាផ្ដល់នូវសម្ភារៈ និង គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះមហន្តរាយបណ្ដាលមកពីធម្មជាតិ៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes