សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 17, 2011

ទាមទារ​ បម្រាម​នាំ​ពលករ​ទៅម៉ាឡេ​នៅជា​អចិន្ត្រៃយ៍

ស្រ្តី​ពលករ​នៅ​មជ្ឈ​មណ្ឌល​ក្រុមហ៊ុន​ T&P ក្នុង​ខណ្ឌ​សែនសុខ​កន្លង​មក​។ 

 ការ​ហាម​ប្រាម​ការ​បញ្ជូន​ពលករ​បម្រើ​តាម​ផ្ទះ​ជនជាតិ​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​កាល​ពី​ថ្ងៃ​សៅរ៍​ ​មិន​គួរ​ត្រូវ​លុប​ចោល​នោះ​ទេ​ រហូត​ទាល់​តែ​ប្រទេស​ទាំង​ពីរ​អនុវត្ត​វិធាន​ការ​បញ្ឈប់​មិន​ឲ្យមាន​ការ​ស្លាប់​ ការ​រំលោភ​សេព​សន្ថវៈ ការ​វាយដំ ​ការ​ឃុំខ្លួន​ទាំង​បង្ខំ ​និង​ការ​ជ្រើសរើស​ពលករ​ក្រោម​អាយុ។


 ក្រុម​អង្គការ​រួមមាន​ដូចជា​ អង្គការ​សិទ្ធិ​មនុស្ស លីកាដូ​ អង្គការ​ Tenaganita និង​គណបក្ស​សម- រង្ស៊ី​ បានស្វាគមន៍​ការ​ហាមប្រាម​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ប៉ុន្តែ​ បាន​ថ្លែង​ថា ឥឡូវ​នេះ​គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​តឹង​រ៉ឹង​រួម​ទាំង​យន្ត​ជាប់​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ ដើម្បី​បង្ក្រាប​ការ​កេង​ប្រវ័ញ្ច​ខ្លាំង​ក្លា​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។


 កាល​ពី​ថ្ងៃ​សៅរ៍​ លោក​នាយក​រដ្ឋ​មន្រ្តី បាន​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនំា​មួយ​ដែល​ហាម​ប្រាម​បណ្តោះ​អាសន្ន​ទៅ​លើ​ក្រុមហ៊ុន​ជ្រើស​ពលករ​មិន​ឲ្យ​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី ​បន្ទាប់​ពី​រក​ឃើញ​ថា ​មាន​ពលករ​ក្រោម​អាយុ​ចំនួន​៣៥​នាក់​ នៅ​មណ្ឌល​បណ្តុះ​បណ្តាល​របស់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​T&P ដែល​ធ្លាប់​មាន​ពាក់ព័ន្ធ​នឹង​ការស្លាប់​ និង​ជ្រើស​ពលករ​ក្រោម​អាយុ។


 សារាចរ​ណែនំា​នោះ​បាន​លើក​ឡើង​ថា ​៖ «​ថ្មីៗ​នេះ​រដ្ឋា​ភិបាល​រក​ឃើញ​ថា ការ​បញ្ជូន​ពលករ​បម្រើ​ តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ មាន​បញ្ហា​អវិជ្ជមាន​ជា​ច្រើន»។


 ប៉ុន្តែ​កាល​ពី​ម្សិល​មិញ ប្រធាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ពីរ ​គឺ​ក្រុមហ៊ុន Ung Rithy និង​ក្រុមហ៊ុន​ Phillimore ​ទាំង​ពីរ​នាក់​បាន​ថ្លែង​ថា ពួក​គាត់​មិន​ទាន់​បាន​ទទួល​សារាចរ​ណែនាំ​នេះ​ទេ។
កាល​ពី​សប្តាហ៍​មុន ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ T&P បាន​ក្លាយ​ជា​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​កម្ពុជា​ទី​១​ ដែល​ត្រូវលុប​អាជ្ញាប័ណ្ណ​ចេញ​ ដោយសារ​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​កម្មករ​ និង​បន្ទាប់​ពី​មានការ​អំពាវនាវ​ជា​ច្រើន​ខែ​ពី​អង្គ​ការ​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សម​រង្ស៊ី​ ឲ្យ​បិទ​ក្រុមហ៊ុន​នោះ និង​ក្រុមហ៊ុន​ដទៃ​ទៀត​ ​ដែល​រក​ឃើញ​ថា មាន​ការ​រំលោភ​បំពាន​ច្បាប់។
តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី លោក​ស្រី មូរ សុខហួរ ​ជា​សកម្មជន​រូប​ក្នុង​ចំណោម​អ្នក​អំពាវ​នាវ​ទាំង​នោះ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មាន​ការ​ហាមប្រាម​នេះ​ ​ដោយ​មិន​ស្ទាក់ស្ទើ​រ បន្ទាប់​ពី​លោកស្រី​បាន​ទៅ​ជួប​ផ្ទាល់​ក្នុង​ពេល​សម្រាក​នៃ​កិច្ច​ប្រជុំ​សភា​។
លោកស្រី​បាន​ថ្លែង​ថា​ ​៖ «​មិនមាន​ការ​បញ្ចុះ​បញ្ចូល​ទេ ​ខ្ញុំ​ទៅ​ជួប​លោក​ផ្ទាល់​ជា​មួយ​នឹង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ខ្ញុំ​លើក​បញ្ហា​នេះ ហើយ​លោក​និយាយ​ថា ខ្ញុំ​យល់ព្រម​ជាមួយ​អ្នក»។
លោក​ស្រី​ថ្លែង​ថា ​ការ​ប្រព្រឹត្ត​មិន​ល្អ​ទៅ​លើ​ពលករ​ចំណាក​ស្រុក​កម្ពុជា​ បាន​ក្លាយ​ជា​បញ្ហា​សង្គម​មួយ​។
លោកស្រី Irene Fernandez នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​ Te​naganita ​ដែល​មាន​មូល​ដ្ឋាន​នៅ​ម៉ាឡេស៊ី បាន​ថ្លែង​ថា កម្ពុជា​ត្រូវ​ការ​សូម​ឲ្យ​រដ្ឋា​ភិបាល​ម៉ាឡេស៊ី​ធ្វើ​ឲ្យ​មាន​នូវ​កិច្ច​សន្យា​ការងារ​ស្តង់ដារ ​ដែល​ផ្តល់​នូវ​សិទ្ធិ​ការងារ​មូលដ្ឋាន ​ដូចជា​ការ​ឈប់​សម្រាក​មួយ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ​និង​ការ​ធានា​ប្រាក់​ខែ។
លោកស្រី​បាន​ថ្លែង​បន្ត​ថា​ ការ​ប្រព្រឹត្ត​ឲ្យ​បាន​ស្មើ​ភាព​លើ​ពលករ​បរទេស ​គឺ​ជា​គោលការណ៍​ទី១ ​ដែល​រដ្ឋា​ភិបាល​ម៉ាឡេស៊ី​គួរ​បញ្ចូល ​មុន​ការ​ហាម​ប្រាម​ត្រូវ​បាន​ដក​ចេញ ហើយ​លោក​ស្រី ​អំពាវ​នាវ​ឲ្យ​មាន​ការ​គាំ​ពារ​សុខភាព​ ​យន្ត​ការ​ដាក់​ពាក្យ​បណ្តឹង​ និង​ការ​ធានា​ថា លិខិត​ធ្លង​ដែន​នឹង​មិន​ត្រូវ​បាន​ដក​ហូត៕



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes