យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើត ហេតុបានរៀបរាប់ថា នៅវេលាម៉ោងខាងលើ គេបានឃើញរថយន្តទួរីសមួយគ្រឿងបើកបរពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៤ (ស្រុកព្រៃនប់-ក្រុងព្រះសីហនុ) ផ្ទុកនុស្សជាច្រើនស្ទើររកកន្លែងឈរគ្មាន។ មកដល់កន្លែងកើតហេតុ រថយន្តនោះក៏បានដាច់កង់ឆ្វេង ផ្នែកខាងក្រោយ រួចរេចង្កូត បោកក្រឡាប់ទាំងកំរោល គ្រវាត់មនុស្ស ប្រុស ស្រី និងកុមារ ចេញមកក្រៅរាយពេញដី និងចិញ្ចើមថ្នល់ មានអ្នកខ្លះសន្លប់ ក្នុងនោះរងរបួសធ្ងន់៤នាក់ និងរងរបួសស្រាល២៤នាក់ បន្ទាប់មក ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅស្រុកព្រៃនប់ និងក្រុងព្រះសីហនុ ។
តាមសម្តីយុវតីឈ្មោះអារី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្រាចបានឱ្យដឹងថា អ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នេះសុទ្ធតែជាកម្មកររោងចក្រទាំងអស់ ប៉ុន្តែរោងចក្រខុសៗគ្នា អ្នកខ្លះមានស្រុកកំណើតនៅស្រុកទូកមាស អ្នកខ្លះនៅស្រុកកំពង់ត្រាច ខេត្តកំពត។ពួកខ្លួនជួបគ្រោះថ្នាក់នេះចំពេលត្រឡប់មកពីស្រុកកំណើតវិញ ចេះធ្វើបុណ្យទានរួចរាល់...ទោះជាយ៉ាងណាមិនមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes