មានអំពើឃាតកម្មមួយកើតឡើងទៅលើយុវជនម្នាក់រួចដឹកយកទៅប្លុងចោលនៅវត្តឃោសត្ថារាម ហៅវត្តស្រះត្រាច ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រឿងហេតុនេះកើតឡើងនៅវេលាម៉ោង ៥ និង ៣០ នាទី ទាបភ្លឺ ថ្ងៃទី ១១ កញ្ញា ២០១១ នេះ។
សាកសពមានឈ្មោះ សុខ ឃឿន ភេទប្រុស អាយុ ២៣ឆ្នាំ ទីកន្លែងរស់នៅភ្នំពេញ ទើបមកពីប្រទេសថៃ។តាមប្រភពព័ត៌មានបានដឹងថា នៅវេលាម៉ោង ៥ និង ៣០ នាទី មានមនុស្សពីរនាក់ យកខ្មោចដឹកដោយម៉ូតូ ផ្ញើរព្រះសង្ឃបូជាទាំងយប់ រួចក៏ទៅបាត់ សាកសពពុំដឹងអត្តសញ្ញាណច្បាស់លាស់ មិនដឹងថា សម្លាប់ឬ ធ្វើអត្តឃាតដោយខ្លួនឯង តែរឿងនេះសមត្ថកិច្ចនគរបាលក្រុងត្រូវបាននាំមនុស្ស២នាក់នោះយកមកសួរនាំត្រូវជាឪពុកម្តាយសាកសព។ ភិនភាគសាកសពត្រូវអាករដាច់ប្រហែល៥០ សង់ទីម៉ែត្រ។
តាមប្រភពព័ត៌មានមួយទៀត បានឲ្យដឹងថា សាកសពនេះមានគេសម្លាប់ព្រោះនៅខ្លួនសាកសពគ្មានឈាមដូចលាងស្អាតនៅកន្លែងស្លាកស្នាមបំពង់ក ខោអាវគ្មានឈាមប្រឡាក់៕
ពីគេហទំព័រ៖ វរជនខ្មែរ
No comments:
Post a Comment
yes