Monday, October 17, 2011
នគរបាលចាប់ខ្លួនមន្ត្រីបក្សសិទ្ធិមនុស្សម្នាក់នៅស្រុកក្រូចឆ្មារ
អនុប្រធានគណបក្សសិទ្ធិមនុស្សម្នាក់ ប្រចាំឃុំក្រូចឆ្មារ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអាទិត្យម្សិលមិញ ពីបទរំលោភសេពសន្ថវៈលើក្មេងស្រីវ័យ ១២ឆ្នាំម្នាក់ នៅវាលកប់ខ្មោចមួយកន្លែង បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលកុមារីរងគ្រោះ។
លោក អ៊ាវ សឿន អាយុ ៦៩ឆ្នាំ អនុប្រធានគណបក្សសិទ្ធិមនុស្សប្រចាំឃុំក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី១៦ ខែតុលា និងបញ្ជូនភ្លាមៗទៅ ស្នងការដ្ឋានខេត្តកំពង់ចាមកាលពីព្រឹកម្សិលមិញ ពីបទរំលោភសេពសន្ថវៈលើអនីតិជន។ នេះបើតាមការអះអាងរបស់សមត្ថកិច្ចស្រុកក្រូចឆ្មារ។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
Subscribe to:
Post Comments (Atom)

No comments:
Post a Comment
yes