សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 17, 2011

គណបក្ស សម រង្ស៊ី រៀបចំសន្នសិទកាសែតស្តីពីការជ្រៀតជ្រែកមកលើកិច្ចការផ្ទៃក្នុងគណបក្ស នយោបាយពីសំណាក់តុលាការ


លោកសម រង្ស៊ី​ តាមរយះវីដេអូ ខនហ្វឺរិនពីប្រទេសបារាំង នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ នេះបានរៀបចំសន្និសីទកាសែត ស្តីពីការជ្រៀតជ្រែករបស់តុលាការ មកលើ​កិច្ចការផ្ទៃក្នុង​គណបក្ស នយោបាយ ។
 
សន្និសិទនេះផងដែរ ធ្វើឡើងបន្ទាប់ពីមានការជ្រៀតជ្រែក មកលើកិច្ចការផ្ទៃក្នុងរបស់​គណបក្ស​​​សម រង្ស៊ី ពីសំណាក់លោក អឿង សៀន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានស្នើអោយ គណបក្ស សម រង្ស៊ី រក្សាសមាជិកភាពលោក តុ វ៉ាន់ចាន់ នៅជាតំណាងរាស្រ្តគណបក្ស សម រង្ស៊ី នៅជាបណ្តោះអាសន្ននោះ។
 
លោក សម រង្ស៊ី បានលើកឡើងនៅក្នុងសន្នសិតកាសែតនោះថា មិនថាឡើយតែគណបក្ស សម រង្ស៊ី ប៉ុណ្ណោះ សូម្បីតែគណបក្ស មួយចំនួន កន្លងមកក៌ធ្លាប់មានការចាកចេញដូច្នេះដែរ។ ដែលការចាកចេញ ក៌ដូចជាការចុះចូលគឺជារឿងធម្មតាទៅហើយសំរាប់គណបក្ស នយោបាយ នីមួយៗ។ ហើយការស្វែងរកកិច្ចអន្តរាគមន៌ជាសិទ្ឋិបុគ្គល ប៉ុន្តែតុលាកា​មិនត្រូវមានការជ្រៀត​ជ្រែក មកលើគណបក្សនយោបាយដូច្នេះទេ ព្រោះថា គណបក្ស​ នយោបាយមានសិទ្ឋិ សំរេច ដោយពេញលេញចំពោះការតែងតាំង ឬបញ្ឈប់បុគ្គលណាមួយ។  
យ៉ាងណាក៌ដោយ លោក សម រង្ស៊ី បានថ្លែងដោយមិនចាប់អារម្មណ៌ ចំពោះការ​ចាកចេញទេ​ ព្រោះថាការចាកចេញមិនមានបង្ករផល ប៉ះពាល់ដល់នយោបាយគណបក្ស សម រង្ស៊ី នោះទេ ដោយហេតុថា នៅរាល់អណត្តិតែងមានការ ចាកចេញ ប៉ុន្តែនៅរាល់អណត្តិ​គណបក្ស​សម​រង្ស៊ី ក៌តែងមានសមាជិកថ្មីចូលរួមច្រើនពាន់នាក់ផងដែរ ទើបរាល់ការបោះឆ្នោត​ម្តងៗ គណបក្ស សម រង្ស៊ី តែងមាន​សម្លេង​កើន​ឡើងជានិច្ច។
 
សូមជំរាបថាទោះបី​ មានការស្នើអោយរក្សាសមាជិកភាព របស់លោក តុ វ៉ាន់ចាន់ ពីសំណាក់ តុលាការយ៉ាងណាក៌ដោយ ក៌គជប បានធ្វើសេចក្តីសម្រេចយល់ព្រមទទួលស្គាល់​អោយគណ​បក្ស សម រង្ស៊ី ផ្លាស់ប្តូរតំណាងរាស្រ្តថ្មីគឺលោក សាង សាន ជំនួសលោក តុវ៉ាន់ចាន់ រួច ទៅហើយ។

No comments:

Post a Comment

yes