Wednesday, October 5, 2011
ជនសង្ស័យចូលកែទិន្នន័យបណ្តាញទំនាក់ទំនងសង្គមរបស់នាយករដ្ឋមន្ត្រីថៃ ត្រូវបានឃុំខ្លួន
សារព័ត៌មានបាងកកប៉ុស្ដិ៍របស់ថៃបានផ្សាយនៅថ្ងៃពុធទី៥តុលានេះថា អាជ្ញាធរបានឃុំខ្លួនយុវនិស្សិតមួយរូប អាយុ២០ឆ្នាំ ដែលជាប់សង្ស័យថាបានចូលទិន្នន័យបណ្តាញទំនាក់ទំនងសង្គម Twitter និង Facebook របស់លោកស្រី យីងឡាក់ នាយករដ្ឋមន្ត្រីថៃ។
លោក Aekawit Thongdeeworakul ជានិស្សិតឆ្នាំទី៤ នៅមហាវិទ្យាល័យ Chulalongkorn មានមិត្តស្រីម្នាក់ដែលមានទំនាក់ទំនងទៅនឹងក្រុមអាវលឿង បានប្រឆាំងនឹងបងប្រុសរបស់ លោកស្រី យីងឡាក់ គឺលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ។
ប្រភពបាននិយាយថា និស្សិតរូបនេះ ត្រូវបានឃុំឃាំងនៅក្នុងពន្ធនាគារ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។ គួររំលឹកថា បណ្តាញទំនាក់ទំនងសង្គម Twitter និង Facebook របស់ លោកស្រី យីងឡាក់ ត្រូវបានចូលកែលេខសំងាត់ និងសារកាលពីព្រឹកថ្ងៃអាទិត្យ។ សាររិះគន់នយោបាយផ្ទាល់ខ្លួនរបស់លោកស្រី ត្រូវបានបង្ហោះទៅកាន់អ្នកគាំទ្ររបស់លោកស្រី៕
ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:
Post a Comment
yes