Tuesday, October 18, 2011

យុវជន​​​​ម្នាក់​ត្រូវ​ដែកថ្នាំង​អំពៅ​បុក​​ធ្លុះ​គូទ​​​ខណៈ​​​​​លោត​​ពី​​លើ​រថយន្ត​​ហើយ​មើល​មិន​ឃើញ​

យុវជនម្នាក់​​​​​​បាន​រង​របួស​​ធ្លុះ​គូទ​ ខណៈ​លោត​ពីលើ​​​​រថយន្ត​​មក​បុក​ចំ​​ដែកថ្នាំអំពៅ​​​ ​ពេល​​​ដើរ​តាម​​​​ថៅកែ​​​​យកសេះ​​​​ហោះ​ទៅ​​​​​ដាក់​​ជួល​ឱ្យ​​ក្មេង​​ជិះ​លេង​​នា​ក្នុង​​​ឱកាស​​បុណ្យកឋិន​​នៅវត្តទួល​​​សុភី ​​ខេត្ត​កំពង់ស្ពឺ កាល​ពីវេលាម៉ោង​​​​​១១​យប់​​​ថ្ងៃទី​​១៧ ​​​តុលា​ ២០១១ ។


 យុវ​ជនរងគ្រោះ​​​ឈ្មោះសុខ ផល ​​​អាយុ​​​​២០​ឆ្នាំ ​មានស្រុកកំណើត​​​​នៅខេត្តកំពង់​ចាម ​បាន​ឱ្យដឹង​ថា ​​​រូបគេ​ជា​​​កូនកំព្រា​​​ឪពុកម្តាយ​​​ស្លាប់​ចោល​​​តាំង​ពី​​​នៅតូច​មក​ម៉្លេះ​​​​​ ដោយ​រូបគេ​ក៏​បាន​​ស្នាក់​នៅ​​​​​​ជាមួយម្តាយមីង ​​បន្ទាប​់មក​ក៏​​បាន​ចេញ​មក​ស៊ីឈ្នួល​​​ឱ្យថៅកែ​​សេះ​ហោះ ​​ដែលតែង​តែ​​​​​​ដើរ​ទៅ​​លេង​តាមបណ្តា​ខេត្ត​​​​នានា ​​នៅ​ទីប្រជុំជន និង​​ក្នុង​វត្ត​​​​អារាមជាដើម ។​ នៅ​ថ្ងៃ​កើតហេតុ​រូបគេ បាន​ដឹកសេះ​ហោះ​​ជាមួយ​ថៅកែ​ទៅ​លេង​នៅ​វត្ដ​ទួល​សុ​ភី​ដែល​គេ​ធ្វើបុណ្យ​កឋិនទាន​បាន​២​យប់ លុះ​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ តុលា អស់​​មាន​អ្នក​ជិះ​ទៀត រូបគេ​និង​មិត្ដភក្ដិ​ឈ្មោះ​ច​យ អាយុ​២១​ឆ្នាំ បាន​រៀបចំ​របស់របរ​ទុកដាក់​រួចរាល់​អស់ហើយ ក៏​យក​ដែកថ្នាំងអំពៅ​បោះ​បង្គោល​​ជាប់​រថយន្ដ​​ដឹកសេះ​ហោះ​ទុក​ចង​មុង រួច​ក៏​ឡើង​ទៅ​ចង​អង្រឹង​នៅ​លើ​រថយន្ដ​​ដេក ។


 ប្រភព​ព័ត៌មាន​​​ពីជនរងគ្រោះ​​​បាន​បន្ដ​ទៀត​ថា ពេល​ចង​អង្រឹង​រួចរាល់​ហើយ​ស្រាប់តែ​មេឃ​ភ្លៀង រូបគេ​ក៏​លោត​ចុះ​ពីលើ​រថយន្ដ​ដោយ​មើល មិនឃើញ​ដែក​ដោត​ធ្វើ​បង្គោល​ទេ ព្រោះ​យប់​ងងឹត បណ្ដាល​ឱ្យ​បុក​រន្ធ​គូទ​ជាប់​ដែកថ្នាំងអំពៅ​ហូរ​ឈាម​រហាម​។ បន្ទាប់​មក ឈ្មោះ​ច​យ ​បាន​ជូន​​រូបគេ​​ទៅ​មន្ទីរពេទ្យ​ខេត្ដកំពង់ស្ពឺ ប៉ុន្ដែ​មន្ទីរ​ពេទ្យ​គ្មាន​ឧបករណ៍​គ្រប់គ្រាន់ក៏​​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​បន្ដ​ទៀត​។ មក​​ដល់​មន្ទីរពេទ្យ​ជន​រង​គ្រោះ​ចេះ​តែ​ចុកពោះ គ្រូពេទ្យ​បាន​ប្រាប់​ថា ដោយសារ​ខ្យល់​ចូល​ពោះ​​​​តាម​រន្ធ​គូទ ទើប​បណ្ដាល​ឱ្យ​ចុកពោះ​ដូច្នេះ​៕








ពីគេហទំព័រ៖ កោះសន្តិភាព


No comments:

Post a Comment

yes