សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 14, 2011

កូន​ប្រុស​កាដាហ្វី លោក ម៉ូតាស៊ីម ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុងស៊ីតេ

ប្រ​ធាន​ក្រុម​ប្រឹក្សា​បដិ​វត្តន៍​ក្នុង​ក្រុង​ទ្រី​ប៉ូលីបាន​ថ្លែង​ថា កូន​ប្រុស​លោក​ កាដាហ្វី ឈ្មោះ ម៉ូ​តាស៊ីម ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពីថ្ងៃ​ពុធ​ ខណៈ​កំពុង​ព្យាយាម​រត់​គេច​ចេញ​ពី​ក្រុង​នេះ។ វរៈ​សេនីយ៍​ឯក​លោក អាប់​ឌុល​ឡះ ណាគឺ បាន​ប្រាប់​រ៉យ​ទ័រ​ថា៖​ «គាត់​​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ​ក្នុង​ក្រុង​ស៊ីតេ»។
​ប្រភព​ពី​ក្រុម​ប្រឹក្សា​ជាតិបណ្ដោះ​អាសន្ន​ដែក​កំពុង​កាន់​អំណាច​ផ្សេង​ទៀត​ដែល​មាន​មូលដ្ឋា​នក្នុង​ក្រុង​ស៊ីតេ​និង​ក្រុង​បេន​ហ្គាស​បាន​ឲ្យ​ដឹង​ថា គាត់​ត្រូវបាន​គេ​បញ្ជូន​ទៅ​​ក្រុង​បេន​ហ្គាស​​ដើម្បី​សួរ​ចម្លើយ​នៅ​ទី​នោះ។ ពួក​គេ​បាន​ឲ្យ​ដឹង​ថា គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​គាត់​បាន​ព្យាយាម​​ចាក​ចេញ​ពី​ក្រុង​ស៊ីតេ​នៅក្នុង​រថ​យន្ត​​តូច​មួយ​​ជា​មួយ​គ្រួ​សារ​របស់​គាត់។
លោក ម៉ូ​ហា​ម៉េដ ប៊ូគឺ ជា​ក្រុម​​បម្រើ​ការ​ងារ​ជាតិ​ និង​ជា​គណៈ​កម្ម​ការ​របស់​ក្រុម​NTC​បាន​ប្រាប់​រ៉យ​ទ័រ​ថា៖​«ខ្ញុំ​សូម​​បញ្ជាក់​ថា មានឥស្សរ​ជន​សំខាន់​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និងកំពុង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្រុង​បេន​ហ្គាស​​ហើយ»។  «ឈ្មោះ​ឥស្សរ​ជន​ម្នាក់នេះ​នឹងត្រូវ​បានគេ​ប្រកាស​នៅ​ថ្ងៃ​ស្អែក​​ចំពោះ​ហេតុ​ផល​សន្តិ​សុខ»។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes