សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 3, 2011

ភាពមេម៉ាយនៃអាគារមាស Golden Tower​ 42

ភ្ញៀវកិត្តិយស កំពុងមើលគំរោងអាគារមាស ៤២ជាន់ នាឳកាសសម្ភោធ
 ការសាងសង់ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០០៨ ។

នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០០៨ ពិធីសម្ភោធការ​សាងសង់​អាគារ Golden Tower 42 បាន ប្រព្រឹត្តិ យ៉ាងមហោឡារឹក និងមោទនភាពបំផុត។ តាមការគ្រោងទុក​ អាគារ​ដែល​មាន​សំបុរ​លឿង​ឆ្អៅដូច មាសគីឡូនេះ នឹងសាងសង់​ហើយរួចរាល់​នៅ​ឆ្នាំ២០១៣ ដោយក្រុម​សំណង់​មួយ មក​ពី​ប្រទេស​កូរ៉េខាងត្បូង។

លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ​បានមានប្រសាសន៍ថា៖ Golden Tower 42 ​គឺជា​សំណង់អាគារ​ដែលខ្ពស់ជាងគេ​ជាប្រវត្តិសាស្រ្តនៅទីក្រុងភ្នំពេញ និងជានិមិត្តរូប​នៃ​កំណើន​​សេដ្ឋកិច្ច​របស់​ប្រទេស កម្ពុជា​ នារយៈពេល​ចុង​ក្រោយនេះ…។​
បើតាមគំនូរប្លង់ អាគារពណ៌មាសនេះមានកំពស់ ១៩២ម ចែកចេញជា ៤២ជាន់ គឺខ្ពស់ជាង​​អាគារ​កាណាឌីយ៉ា​ ដែលមាន​កំពស់​ត្រឹមតែ ១១៨.១០ម និងមានតែ​ ៣២ជាន់តែប៉ុណ្ណោះ។ បើប្រៀបធៀប​នឹងអាគារ​នានា​នៅទីក្រុងម៉ានីល អាគារមាស ៤២ជាន់​របស់យើង​មានកំពស់ខ្ពស់ជាងអាគារ Pacific Plaza (178.90m) និងទាបជាង​អាគារ​ One Rockwell (202m) នៃប្រទេសហ្វីលីពីន។
ប៉ុន្តែគួរអោយស្តាយ… អាគារដែលជាតំណាង​អោយ​មោទនភាពនៅ​ទីក្រុងភ្នំពេញ​យើង ត្រូវបាន ប្រកាសផ្អាកការសាងសង់នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១០ កាលពីឆ្នាំកន្លងទៅ ដែលធ្វើអោយ​អាគារនេះ នៅឈរជង្គ្រឹង​ក្នុងភាព​មេម៉ាយ រហូតដល់​សព្វថ្ងៃនេះ។ តាមការបញ្ជាក់​ពីម្ចាស់ ក្រុមហ៊ុន សំណង់អាគារនេះ បាន​អោយ​ដឹងថា៖ អាគារ​នេះ​នឹង​ផ្អាកការ​សាងសង់​ជាបណ្តោះ​អាសន្ន នៅត្រឹម ជាន់ទី​ ៣១ សិន ហើយក្រុមហ៊ុន​នឹង​ត្រឡប់​មក​បន្ត​សាងសង់​​ម្តងទៀត… តែមិនដឹងថា ​ពេលណា​អោយ​ប្រាកដ​ទេ..!!
បើតាមប្រភពក្រៅផ្លូវការមួយ​បានអោយដឹងថា៖ ៦០% នៃតំលៃអចលនៈទ្រព្យ​របស់​អាគារនេះ បាន លក់ទៅ​អតិថិជន​ដាច់អស់ហើយ…។
ទីតាំងអាគារមាស ៤២ជាន់នេះ បានសាងសង់​នៅលើ​ទីតាំង​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​​កម្ពុជា-ចិន (ហៅកាត់ថា ពេទ្យចិន) ដែលមន្ទីរពេទ្យនេះ ត្រូវបាន​សាងសង់​ឡើងដោយ​ជំនួយ​ពី​មហាមិត្តចិន ក្នុងសម័យសង្គមរាស្ត្រនិយមរបស់​សម្តេចឪ សម្តេចតា។​ ហេតុនេះហើយ​បាន​ជានៅកាច់​ជ្រុងទីនោះ អ្នកដំណើរទូទៅ​នៅ​តែ​ហៅ​ថា​ ស្តុបពេទ្យចិនៗ ជាប់មាត់​រហូតមក ដោយ​មិន​ទាន់​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​ហៅ​ស្អី​ផ្សេង​ទៀត​នៅឡើយទេ។
នៅតាមដងមហាវិថី​ព្រះមុនីវង្ស ខាងជើងអាគារមាស ៤២ជាន់នេះបន្តិច គឺនៅចំ​ទីតាំង​ក្រសួង ទេស ចរណ៍ចាស់ មានសំណង់អាគារមួយ​បានលូតឡើងកំពស់​បែប​ស្ងាត់ស្ងៀម​ ដែលមាន​កំពស់​មិនចាញ់​អាគារ​កាណាឌីយ៉ា​ ប៉ុន្មានទេ… គឺ​ជាសំណង់​អាគាររបស់​ក្រុមហ៊ុន​ Hyundai របស់ប្រទេស កូរ៉េខាង ត្បូងដែរ។
ឈរនៅលើពហុកីឡាដ្ឋានជាតិអូឡាំពិក យើងអាចមើល​ឃើញ​អាគារ​ខ្ពស់​ៗ នាពេលបច្ចុប្បន្ននៅ​ទីក្រុងភ្នំពេញ បានយ៉ាងច្បាស់ចែស…៕
ភាពមេម៉ាយនៃអាគារមាស ៤២ជាន់ (មើលពីនាគបាញ់ទឹកទៅ) ។

នៅជិតនេះគឺសំណង់អាគារក្រុមហ៊ុន Hyundai ហើយនៅឯនាយនោះ 
គឺសំណង់អាគារមាស ៤២ជាន់ កាលពេលកំពុងសាងសង់ដូចគ្នា។

បច្ចុប្បន្នភាពនៃអាគារក្រុមហ៊ុន Hyundai និងភាពមេម៉ាយ 
នៃអាគារមាស ៤២ជាន់

ការប្រៀបធៀបរវាងសំណង់អាគារមាស ៤២ជាន់ និងអាគារកាណាឌីយ៉ា ។

ការប្រៀបធៀបរវាងសំណង់អាគារមាស ៤២ជាន់ និងអាគារនានា 
នៅ ប្រទេសហ្វីលីពីន ។


ពីគេហទំព័រ៖ ស្រុកស្រែ 

No comments:

Post a Comment

yes