ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានបញ្ឆាក់នៅក្នុងសន្និសីទកាសែតពីប្រទេសបារាំង
តាមរយៈវីដេអូខិនហ្វ្រើរិន នៅព្រឹកថ្ងៃទី២១ វិច្ឆិកា នៅក្នុងស្នាក់ការកណ្តាលគណបក្ស សម រង្ស៊ី
ថា អ្វីដែលអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី បានលាលែងពីអ្នកតំណាងរាស្ត្រគឺស្របទៅនិង
ត្រឹមត្រូវ។ ពេលអ្នកណាលាលែងឬចាកចេញពីគណបក្សឬហេតុផលអ្វីក៍ដោយ ចាកចេញពីតំណែង
តំណាងរាស្ត្រគឺគណបក្ស សម រង្ស៊ី មានសិទ្ធិដាក់ជំនួសពីព្រោះយើងមានបញ្ឆីឈ្មោះបេក្ខជនតាម
លំដាប់លំដោយ អ្នកណាត្រូវឡើងទទួលគឺអាចឡើងដោយស្វ័យប្រវត្តិ។
លោក សម រង្ស៊ី បន្តថា បន្ទាប់ពីការអ្នកតំណាងរាស្ត្រ៣នាក់លាលែងគណបក្ស សម រង្ស៊ី មិនប្រើ
សិទ្ធិរបស់ខ្លួនទេគឺទុកនៅទំនេរ នៅថ្ងៃទី២១ វិច្ឆិកា នេះចំនួនអ្នកតំណាងរាស្ត្រគឺធ្លាក់ត្រឹម១១៩នាក់
គណបក្ស សម រង្ស៊ី មានសិទ្ធិដាក់៣នាក់ជំនួសអ្នកដែលលាលែងពេលណាក៍បានដែរ។
តែគណបក្សពន្យាផ្អាក អត់ទាន់ដាក់ជំនួសទេ ទុកអោយចំនួនអ្នកតំណាងរាស្ត្រនៅតែ១១៩នាក់
ដដែល ដូច្នេះក្នុងកាលៈទេសៈនេះអត់មានអ្នកណាបង្ខំអោយដាក់ជំនួសបានទេ ធ្វើអោយរដ្ឋសភា
ដំណើរការបានត្រឹមត្រូវមិនពេញលេញលក្ខណៈច្បាប់។ហើយគ្មានគណបក្សណា គ្មានអ្នកណាអាច
មកយកបានទេ មិនដូចអ្នកខ្លះនិយាយដោយមិនសមហេតុសមផលនោះទេ។
លោកស្រី កែ សុវណ្ណរតន៍ អតីតអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបដែលបានលាលែងពីអ្នក
តំណាងរាស្ត្រក៍បានបញ្ឆាក់ថា ទាក់ទងនិងការលាលែងនេះមិនមែនលាលែងមួយរយៈទេគឺលាលែង
រហូតមានន័យថានិងមានអ្នកមកជំនួសប៉ុន្តែនៅពេលណាគឺអាស្រ័យនៅលើដំណោះស្រាយដែល
គណបក្ស សម រង្ស៊ីចង់បាន។ ហើយមិនមែនលាលែងដើម្បីចង់ក្លាយទៅជាវីរៈជនទេគឺលាលែងចង់
ដោះស្រាយបញ្ហាធំៗរបស់ជាតិ និងអោយរដ្ឋាភិបាលដោះស្រាយបញ្ហាធំៗពីរបស់ជាតិគឺ បញ្ឈប់ការ
រឹបអូសយកដីធ្លី បណ្តេញប្រជាពលរដ្ឋចេញពិដីធ្លីកុំយកដីរដ្ឋទៅអោយក្រុមហ៊ុនសម្បទានដោយ
ខុសច្បាប់ រដ្ឋាភិបាលត្រូវតែផ្លាស់ប្តូរសមាសភាពគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បី
ធ្វើម៉េចអោយការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាជាការបោះឆ្នោតមួយដែលបម្រើឲ្យឆន្ទះប្រជា
ពលរដ្ឋពិតប្រាកដ។ ដោយលោកស្រីបានលើកឡើងថា ចង់ប្រាប់ទៅមេដឹកនាំទាំងអស់ថា ត្រូវតែ
ហ៊ានលះបង់ដើម្បីផលប្រយោជន៍ជាតិ។
លោក សម រង្ស៊ី បានបន្តទៀតថា” ការលះបង់របស់អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដើម្បីធ្វើ
អោយសភាពការវាមានការប្រែប្រួលកុំអោយវានៅគាំង កុំឲ្យជាតិយើងចេះតែលិចលង់ រាស្ត្រនៅតែ
វេទនា បោះឆ្នោតក្លែងបន្លំសន្លឹកឆ្នោតប្រជារាស្ត្ររើបំរាស់មិនបាន ហ៊ានតវ៉ាគេចាប់ដាក់គុក ហ៊ាន
តដៃគេបាញ់សម្លាប់ មិនអាចអោយស្ថានការជាប់គាំងអញ្ចឹងទេ ជាតិរលាយ ប្រទេសបាត់បង់ទឹកដី
ប្រជារាស្ត្របាត់បង់ដីធ្លី ដែលជម្រុញអោយយើងត្រូវតែផ្តួចផ្តើមគំនិតជាថ្មីមួយ ពីព្រោះរដ្ឋាភិបាល
គណបក្ស ប្រជាជន គេមិនដែលស្តាប់យើង គេយល់ថាគេមានអំណាច មានចំនួនតំណាងរាស្ត្រគ្រប់
គ្រាន់គេមិនបាច់និយាយជាមួយមតិភាគតិច”។
លោក សម រង្ស៊ី បានបញ្ឆាក់ថា ដើម្បីបង្កើតជាព្រឹត្តិការណ៍ថ្មីមួយ ដើម្បីបង្កើតជាវិបត្តិធម្មនុញ្ញមួយ
ដើម្បីអោយរដ្ឋាភិបាលចាប់អារម្មណ៍ បើយើងមិនធ្វើអីទេគេមិនចាប់អារម្មណ៍ទេ ហើយមិនមែន
តែរដ្ឋាភិបាលចាប់អារម្មណ៍ទេមតិជាតិអន្តរជាតិ សហគមន៍អន្តរជាតិ ប្រទេសផ្តល់ជំនួយ ប្រទេស
អោយប្រាក់ខ្ចីរាប់ពាន់លានដុល្លារពេលហ្នឹង ឃើញថាវាមានវិបត្តិធម្មនុញ្ញ ហើយលុយដែលគេអោយ
ខ្ចី គេសង្ស័យគេព្រួយបារម្ភគេខ្លាចបាត់បង់ ពិព្រោះរដ្ឋសភាមិនអាចផ្តល់សច្ចាបណ្ណ មិនអាចទទួល
យក មិនអាចគាំទ្រលុយដែលរដ្ឋាភិបាល ហ៊ុនសែន ខ្ចីពីគេ គឺបើរដ្ឋសភាមិនមានលក្ខណៈគ្រប់គ្រាន់
មិនគ្រប់ទឹកដើម្បីទទួលស្គាល់ដើម្បីផ្តល់សច្ចាបណ្ណទោលើកិច្ចសន្យាខ្ចីលុយ ម្ចាស់បំណុលគេនិង
មានការព្រួយបារម្ភហើយ។
No comments:
Post a Comment
yes