សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 2, 2011

ជិះ​ម៉ូតូ​សង់​២០១០ កែ​តែម​ឡើង​២០១១​​តែម្នាក់​ឯង ត្រូវ​ចោរ​តាម​បាញ់​សម្លាប់​ប្លន់​យក​ទៅ​បាត់​


កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១១ មាន​ករណី​ឃាតកម្ម ដោយ​ចោរ​​បាញ់​ប្លន់​ម៉ូតូ​មួយ​គ្រឿង ម៉ាក​សង់​១២៥ ឆ្នាំ​២០១០ កែ​ឡើង​ឆ្នាំ​២០១១។ ជនរងគ្រោះ​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​គ្មាន​អ្នក​ណា​អាច​ជួយ​សង្រ្គោះ​បាន។


ករណី​បាញ់​សម្លាប់​ប្លន់​យក​ម៉ូតូ​នេះ​កើត​ឡើង​នៅ​ចំណុច​ភូមិ​ដីថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​ដែល​ជន​រងគ្រោះ​បាន​​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ​​តុ សម ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ជិះ​​ម៉ូតូ​សង់​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AL 6067។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បាញ់​សម្លាប់​ជន​រងគ្រោះ​រួច​ជនល្មើស​បាន​ជិះ​ម៉ូតូ​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព។


ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ករណី​ឃាតកម្ម និង​អំពើ​ប្លន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ផ្ដើម​កក្រើក​ឡើង​វិញ​ទៀត​ហើយ។ ករណី​ខ្លះ​មាន​​សភាព​សហាវ​ជាង​មុន​ទៀត​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​សោះ​ឡើយ៕ 






ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes