តុលាការដោះលែងអ្នកភូមិបឹងកក់៤នាក់
តុលាការរាជធានីភ្នំពេញ សម្រេចដោះលែងស្ត្រីអ្នកភូមិបឹងកក់ ៤នាក់ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា នេះ បន្ទាប់ពីបានសាកសួរជាច្រើនម៉ោង និងមានការតវ៉ាពីប្រជាពលរដ្ឋនៅខាងមុខតុលាការរួចមក។
ស្ត្រីអ្នកភូមិបឹងកក់ចំនួន ៤នាក់នេះ ត្រូវអាជ្ញាធររាជធានីភ្នំពេញ ចាប់ឃុំខ្លួនកាលពីថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា រួចបានបញ្ជូនមកតុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ដោយសារតែតវ៉ាទាមទារសុំកម្មសិទ្ធិកាន់កាប់ដី។
អាស៊ីសេរី
No comments:
Post a Comment
yes