សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

​ប្រេស៊ីល ៖ ស្លាប់​​​​យ៉ាង​តិច​​36នាក់​​​​ក្នុងការ​​​បុកគ្នា​​​រវាង​​​រថយន្ត​​កាំមីញ៉ុង​​​ និង​រថយន្ត​​បឺស​

 អ្នកនាំពាក្យ​​​​ម្នាក់របស់​​ប៉ូលិស​ចរាចរណ៍​​​ប្រេ​ស៊ីល​​​រាយការណ៍​​ប្រាប់​​ AFP ថា ការ​បុកគ្នា​​​រវាង​រថយន្ត​​កាំមីញ៉ុង​មួយគ្រឿង និង​រថយន្ត​​បឺស​មួយ​គ្រឿងដែលដឹក​​​​​ពលករ​​កសិ​កម្ម​​ បណ្តាល​ឱ្យ​​មនុស្សស្លាប់​យ៉ាង​តិច​​​​​​៣៦​នាក់ ​​​កាលពីថ្ងៃទី​​​៣ ធ្នូ ក្នុង​​​​រដ្ឋ​បាហ៊ីយ៉ា ភាគឦសាន​​​ប្រេស៊ីល​។​ ការស៊ើប​​​​អង្កេត​មួយ​ត្រូវ បាន បើក​ធ្វើ​លើ​គ្រោះ​ថ្នាក់នេះ​​​ដែល​​ក៏​បណ្តាល​​ឱ្យ​មនុស្ស​​​​​១៣​នាក់​ត្រូវ​របួស​​ដែរ នៅ​​មីឡា​ហ្គ្រេន ចម្ងាយ​​​​ប្រមាណ ជា​​​​​​​២៥០គីឡូម៉ែត្រ ​​ពីទីក្រុង​សាល់​វ៉ា​ឌ័រ ​​​ដឺបា​ហ៊ី​យ៉ា រដ្ឋធានី​​របស់រដ្ឋ​​​​បា​ហ៊ី​យ៉ា​។


 ​​​រថយន្ត​បឺសនោះ​​ជា​រថយន្ត​លួចលាក់ដឹកអ្នកដំណើរ​​​​​ដោយ​ពុំ​មាន​​​​ឯកសារ​ធ្វើអាជីវកម្ម​​ឡើយ​។ ​​វាដឹក​​ពលករ​​កសិកម្ម ជាអ្នក​​​​​ស៊ីឈ្នួល​​កាប់អំពៅ​ចេញ​ពី​​រដ្ឋ​ម៉ា​តូ ហ្គ្រោ​សូ ​ឆ្ពោះទៅ​​កាន់រដ្ឋ​​​​ព័រ​​ណាម​ប៊ូ​កូ​(ភាគឦសាន) ។ ការបុកគ្នា​​នេះកើតមាន​​កាលពី​​យប់ថ្ងៃទី​​​២ មក​ទី​៣ ធ្នូ ។ ​​​ដោយសារ​នេះ​​ជា​​ការ​ដឹក ជញ្ជូន​​​មនុស្ស​​​​លួចលាក់​​ ប៉ូលិស​ពុំ​​មាន​បញ្ជី​ឈ្មោះ​​​​ពួកអ្នក​​​ដំណើរជិះ​​ក្នុង​រថយន្ត​​បឺស​នេះ​ឡើយ ជា ហេតុ ញ៉ាំង​​​ឱ្យ​មាន​​​​​ការលំបាក​ក្នុង​ការ​​​កំណត់​​អត្តសញ្ញាណ​​​​ជនរងគ្រោះ៕​

No comments:

Post a Comment

yes