មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល បានទទួលមរណភាពកាលពីថ្ងៃសៅរ៍កន្លងមកនេះ នៅក្នុងដំណើរតាមរថភ្លើង។ នេះដោយយោងតាមអ្នកប្រកាសព័ត៌មានតាមទូរទស្សន៍រដ្ឋ ដែលស្ថិតក្នុងសភាពបង្ហូរទឹកភ្នែក និងស្លៀកពាក់ខ្មៅនៅព្រឹកថ្ងៃចន្ទនេះ។
អ្នកប្រកាសព័ត៌មាន បាននិយាយថា បុរសអាយុ ៦៩ឆ្នាំរូបនេះ បានស្លាប់ដោយសារតែការងារទាំងផ្លូវកាយ និងផ្លូវចិត្តដ៏លើសលប់របស់លោក នៅក្នុងដំណើរចុះទៅផ្ដល់ការណែនាំនៅតាមមូលដ្ឋាន។
លោក គីម បានទទួលរងជំងឺសម្ពាធឈាមខ្ពស់កាលពីឆ្នាំ២០០៨ ប៉ុន្តែ ក្រោយមកហាក់ដូចជាបានជះស្បើយវិញ។
រដ្ឋដ៏អាថ៌កំបាំងមួយនេះ បានចាប់ផ្ដើមដំណើរការផ្ទេរអំណាចទៅឲ្យកូនប្រុសរបស់គាត់ គីម ជុងអ៊ុន ដែលត្រូវបានគេជឿថាស្ថិតក្នុងវ័យជិត ៣០ឆ្នាំនៅឡើយនោះ៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes