ប្រជាជនជាង ៣៥,០០០នាក់ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់នៅក្នុងប្រទេសស្រីលង្កា។
មជ្ឍមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសស្រីលង្កាជម្លៀសប្រជាជនប្រមាណ
៧,៥០០នាក់ដែលបានបាត់បង់ទីជំរកដោយសារគ្រោះទឹកជំនន់ អោយស្នាក់នៅក្នុងជំរុំចំនួន
៤៣។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតគឺទីប្រជុំជន គីលីណូកឈី ដែលមានចំងាយប្រមាណ ៣២៨
គីឡូមែត្រពីរដ្ឋធានី គូឡុំបូ ប៉ពាល់ដល់ប្រជាជនចំនួន ១៥,០៩៥នាក់ ដែលក្នុងនោះ៦,៣៩៥ ត្រូវ
បានជួយអោយស្នាក់នៅក្នុងជំរុំ។
មនុស្សម្នាក់ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងសង្កាត់ ម៉ូឡាទីវ៉ូ ដែលបានប៉ះពាល់ដល់ប្រជាជន
ចំនួន១២,០៩៥នាក់។ ដំណាំស្រូវជាង១២១ហិចតាត្រូវបានគេភ័យខ្លាចថាអាចនឹងត្រូវខូចខាត។
នាយកដ្ឋានឧតុនិយមរបស់ប្រទេសនេះក៏បានព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់រហូតដល់សប្តាហ៍
ក្រោយ៕
CamNews
No comments:
Post a Comment
yes