សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 26, 2011

ភូមា​ប្រកាស​លុប​​ចោល​ពន្ធ​លើ​ប្រាក់​​ចំណូល​ប្រ​ជា​ពល​រដ្ឋ​​ដែល​ធ្វើ​ការ​នៅ​​បរ​ទេស​

 អាជ្ញា​​ធរ​ភូមា​ បាន​ប្រ​កាសលុប​ចោល​ពន្ធ​លើ​ប្រាក់​ចំណូល​​​របស់​ពល​រដ្ឋ​​​ ដែល​ធ្វើ​ការ​នៅ​ឯ​បរ​ទេស និង​ប្រ​ជា​ពល​រដ្ឋ​ដែល​ទទួល​ប្រាក់​​បៀ​វត្សរ៍​ជា​ប្រាក់​បរ​ទេស​ ។ ​កា​សែត​ញូវ​ឡៃ​អូហ្វ មី​យ៉ាន់​​​យ៉ា បាន​​ផ្សាយ​ថា រដ្ឋា​ភិបាល​ភូមា​បាន​ប្រ​កាស​ដល់​ប្រ​ជា​ពល​រដ្ឋ​ភូមា​ ដែល​ធ្វើ​ការ​នៅ​ឯ​បរ​ទេស​រួម​ទាំង​អ្នក​​ដែល​ទទួល​ប្រាក់​​បៀវត្សរ៍​ជា​ប្រាក់​បរ​ទេស​ ​ពី​ការ​លុប​ចោល​ពន្ធ​លើ​ប្រាក់​ចំណូល ហើយ​ដែល​នឹង​ចាប់​ផ្តើម​ចូល​ជា​ធរ​មាន​ចាប់​ពី​ថ្ងៃ​ទី​១ មក​រា ​២០១២ ត​ទៅ ។


 ​ការ​សម្រេច​ខាង​លើ គឺ​ជា​លក្ខខណ្ឌ​​ចុង​ក្រោយ​ក្នុង​ការ​បន្ធូរ​បន្ថយ​ពន្ធ​ដល់​ប្រ​ជា​ពល​រដ្ឋ​និង​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់ដែល​បានដំ​ណើរ​​​ការ​ចាប់​​តាំង​ពី​រដ្ឋា​ភិបាល​​​ថ្មី​ក្នុង​ខែ​មី​នា​ កន្លង​​ទៅ​ ។ រដ្ឋា​ភិបាល​ភូមា​ បានអនុញ្ញា​ត​​ឱ្យ​​​មាន​ការ​បង្កើត​សមា​គម​ពល​ករ​ ​និង​មាន​ការ​ប៉ាន់​ប្រ​មាណ​ថា ប្រ​ជា​ពល​រដ្ឋ​ភូមា​ ដែល​ធ្វើ​ការ​នៅ​ឯ​បរ​ទេស​មាន​ប្រហែល​៣​លាន​នាក់ ៕

No comments:

Post a Comment

yes