លោកប្រធានាធិបតី រុស្ស៊ី Dmitri Medvedev
REUTERS
គម្រោងថ្មីនៃច្បាប់នេះ ព្រឹកមិញ ត្រូវបានលោកប្រធានាធិបតី មេដវេដេវ បញ្ជូនទៅទទួលការពិនិត្យនិងអនុម័ត ដោយសភាឌូម៉ានីតិកាលថ្មី ដូចដែលគាត់បានសន្យាតាមរយៈសារប្រចាំឆ្នាំ ថ្លែងម្សិលមិញ ទៅកាន់សភាទាំង២ថ្នាក់អ៊ីចឹង។ សាច់រឿង គឺដើម្បីសម្រួលឲ្យគណបក្សនៅរុស្ស៊ី ងាយដំណើរការ យោងទៅតាមការទាមទារមួយ បន្លឺឡើងក្នុងអង្គមីទ្ទិញ ភ្លូកទឹកភ្លូកដី ដែលពួកប្រឆាំង បានធ្វើកាលពី២សប្តាហ៍មុន ហើយដែលថ្ងៃសោរ៍ស្អែក នឹងត្រូវគេធ្វើកាន់តែគគ្រឹកគគ្រេងទៅទៀត តវ៉ាទល់នឹងលទ្ធផលនៃការបោះឆ្នោតសភាកន្លងទៅ។

គួររំលឹកថា ក្នុងចំណោមការទាមទារ បន្លឺឡើងកាលពី២សប្តាហ៍មុននោះហើយដែល តាមការបង្ហើបឲ្យដឹងនៃអ្នកចាត់ចែងមីទ្ទិញនៅថ្ងៃស្អែក នឹងត្រូវបន្លឺឡើងសាជាថ្មី គឺមានការទាមទារឲ្យក្រសួងយុត្តិធម៌ ចុះបញ្ជីទទួលស្គាល់រាល់តែគណបក្សប្រឆាំងឲ្យអាចដំណើរការ ស្របច្បាប់ទៅកើត។ មូលហេតុមកពី គណបក្សប្រឆាំងស្តាំដ៏ធំ ដែលបស្ចិមលោកនិយម ឈ្មោះ “គណបក្សសេរីភាពប្រជាជន“ ហៅកាត់ថា PARNAS ដឹកនាំដោយអតីតឧបនាយករដ្ឋមន្ត្រីលោក Boris Niemtsov និងអតីតនាយករដ្ឋមន្ត្រី លោក Mikhail Kasyanov ដែលតែងទទូចឲ្យលោក ពូទីន លាចេញពីមុខតំណែងទៅ គឺឥតបានត្រូវចុះបញ្ជីចូលប្រឡូកក្នុងការបោះឆ្នោត កន្លងទៅឡើយ ទោះបីគណបក្សនេះមានសមាជិកលើសពី ៥០.០០០នាក់ ដូចដែលតម្រូវដោយ “ច្បាប់បោះឆ្នោត” បច្ចុប្បន្នក្តី។
ចំណែកគម្រោងច្បាប់ទើបដាក់ចេញ ដោយលោកប្រធានាធិបតីមេដវេដេវ គឺធ្វើសេរីកម្មច្បាប់បោះឆ្នោត ដោយតម្រូវឲ្យអាជ្ញាធរទទួលស្គាល់ថា ជាគណបក្សអាចដំណើរការចូលប្រឡូក ក្នុងការបោះឆ្នោតសភា ដរាបណា ដែលគេមានសមាជិកចាប់ពី ៥០០នាក់ឡើងទៅ។ ច្បាប់បោះឆ្នោតថ្មីនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី ១មករាឆ្នាំ២០១៣ទៅ។
ទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីវិញ នោះដើម្បីក្លាយទៅជាបេក្ខជនចូលប្រជែងក្នុងការបោះឆ្នោតនេះ សាមីជនដែលឯករាជ្យ ឥតស្ថិតនៅក្នុងគណបក្សណា គឺត្រូវអង្គាសហត្ថលេខាអ្នកស្រុកម្ចាស់ឆ្នោតដែលគាំទ្រខ្លួន ឲ្យបានត្រឹម៣សែននាក់ គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ដល់២លាននាក់ ដូចសព្វថ្ងៃឡើយ។ ចំណែក បេក្ខជនរបស់គណបក្សនេះឬនោះ ដែលគ្មានអាសនៈប្រចាំនៅសភាឌូម៉ា ត្រូវអង្គាសហត្ថលេខា ឲ្យបានតែ ១សែននាក់ ប៉ុណ្ណោះ។
ស្របនឹងច្បាប់បោះឆ្នោតនៅរុស្ស៊ី បេក្ខជនរបស់បក្សណា ដែលមានអាសនៈប្រចាំនៅសភាឌូម៉ា អាចឈរឈ្មោះ ដោយមិនបាច់អង្គាសហត្ថលេខាគាំទ្រ របស់អ្នកស្រុកម្ចាស់ឆ្នោតទេ។
គម្រោងច្បាប់ដែលទើបដាក់ចេញ ដោយលោកប្រធានាធិបតីមេដវេដេវ ក៏ប្រមើលធ្វើការបោះឆ្នោត រើសអ្នកតំណាងរាស្ត្រ ៤៥០នាក់នៃសភាឌូម៉ា មិនមែនតែតាមប្រព័ន្ធសមមាត្រដូចសព្វថ្ងៃឡើយ តែគឺឲ្យជ្រើសរើស តាមប្រព័ន្ធសមមាត្រនោះ តែ២២៥នាក់បានហើយ ចំណែក ២២៥នាក់ទៀត គប្បីជ្រើសរើសតាមប្រព័ន្ធឯកតនាម ទើបសភាឌូម៉ាអាចតំណាងឲ្យបណ្តាជននៃគ្រប់តែខេត្តទាំង ៨៣ របស់ប្រទេសរុស្ស៊ី៕
RFI
No comments:
Post a Comment
yes