សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 18, 2011

ក្រុម​សង្គ្រោះ​កំពុង​ស្វែង​រក​អ្នក​បាត់​ខ្លួន​ក្រោយ​ព្យុះ​ទីហ្វុង​ផ្តាច់​ជីវិត​៥០០​នាក់

 ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​ស្វែង​រក​មនុស្ស​ជាង ១០០​នាក់​ទៀត ដែល​កំពុង​បាត់​ខ្លួន​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រោយ​ពី​ទឹក​ជំនន់​ដ៏​គំហុក និង​ការ​រអិល​បាក់​ដី បាន​វាយ​ប្រហារ​លើ​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​ឲ្យ​ធ្លាក់​ចូល​ទន្លេ និង​ចូល​សមុទ្រ ដោយ​បាន​សម្លាប់​មនុស្ស​ជិត ៥០០​នាក់ នៅ​ក្នុង​តំបន់​នានា ដែល​បាន​ប្រឈម​មុខ​នឹង​ព្យុះ​ដ៏​កំណាច។
ទីក្រុង​កាហ្កាយ៉ាន់ដឺអូរ៉ូ និង​ទីក្រុង​អ៊ីលីហ្កាន​នៅ​លើ​កោះ​មីនដាណាវ បាន​ទទួល​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ទីហ្វុង​យ៉ាង​អាក្រក់​បំផុត នៅ​ពេល​ព្យុះ​ទីហ្វុង​វ៉ាស៊ី បោក​បក់​លើ​ឆ្នេរ​សមុទ្រ ខណៈ​មនុស្ស​ម្នា​គេង​លង់​លក់​ស្កប់​ស្កល់​នៅ​ក្នុង​ដំណេក​កាល​ពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សៅរ៍ ដោយ​បាន​នាំ​មក​នូវ​ទឹក​​ជំនន់​ដ៏​គំហុក និង​ភក់​ស្រោច​ស្រព​លើ​ភូមិដ្ឋាន និង​ធ្វើ​ឲ្យ​រអិល​បាក់​ដី​ភ្នំ។
លោក Vicente Emano អភិបាល​ក្រុង​កាហ្កាយ៉ាន់ដឺអូរ៉ូ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​សម្ភាស​តាម​វិទ្យូ​ថា​៖ «នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ព្យុះ​នេះ​បាន​កើត​ឡើង​មក​លើ​ទីក្រុង​របស់​យើង»។ លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​នៅ​តំបន់​នោះ ពុំ​បាន​ទទួល​​ការ​ព្រមាន​​ត្រឹម​ត្រូវ​ជាមុន​នោះ​ឡើយ នៅ​មុន​ព្យុះ​វាយ​ប្រហារ។
កាក​បាទ​ក្រហម​ជាតិ​ហ្វីលីពីន (PNRC) បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ចំនួន ៤៩៧​នាក់​បាន​ស្លាប់​នៅ​ក្នុង​ខេត្ត​ចំនួន ៨ នៅ​ភាគ​ខាង​ត្បូង​តំបន់​មីនដាណាវ ដោយ​មនុស្ស​ជាង ១០០​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ 



ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes