ចំនួនអ្នកស្លាប់ដោយសារការលិចកប៉ាល់ដឹកជនភៀសខ្លួនខុសច្បាប់ដែលបានលិចនៅក្នុងសមុទ្រ
នៃឆ្នេរ ព្រីជី ខាងកើតកោះជ្វារបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ៩៥នាក់ហើយ, នេះបើ
តាមសំដីរបស់អាជ្ញាធរប៉ូលីសដែលបាននិយាយកាលពីថ្ងៃសុក្រម្សិលមិញនេះ។
អ្នកនាំពាក្យរបស់ស្នងការប៉ូលីសឥណ្ឌូនេស៊ីម្នាក់ឈ្មោះ សោដ យូស្មាន បាននិយាយថា "ចំនួនអ្នក
នៅលើកប៉ាល់ក្នុងពេលលិចមានចំនួនសរុប ២១៥នាក់, ហើយក្នុងនោះអ្នកដែលនៅរស់មានចំនួន
៤៩នាក់, ស្លាប់ ៩៥នាក់ និងបន្តបាត់ខ្លួន ៦១នាក់។"គាត់ក៏បានបន្ថែមទៀតថា ប៉ូលីសបានឃាត់
ខ្លួនជនសង្ស័យចំនួន៤នាក់បន្ទាប់ពីការលិចកប៉ាល់នេះ ដែលពួកគេជាប់ចោទទៅលើច្បាប់អន្ទោ
ប្រវេស។
ជនភៀសខ្លួនខុសច្បាប់តាំងនោះគឺជាអ្នកដែលទៅរកការងារធ្វើនៅប្រទេសអូស្រ្តាលី ហើយពួកគេ
មកពីប្រទេសនៅក្នុងឧបទ្វីបកណ្តាល និងអាហ្គានីស្ថាន៕
CamNews
No comments:
Post a Comment
yes