ការបោះឆ្នោតសភា ក្នុងប្រទេស អេហ្ស៊ីបជំហានទី១ បានបង្ហាញលទ្ធផលថា កងកម្លាំងឥស្លាម អេហ្ស៊ីបទទួលបានសំឡេងគាំទ្រ ៦០ភាគរយក្នុងការបោះឆ្នោត។ នេះបើយោងតាម សេចក្តីរាយ ការណ៍ របស់ទីភ្នាក់ងារសារព័ត៌មាន MENA បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី៣ ខែធ្នូ ឆ្នាំ២០១១ កន្លង ទៅនេះ។
យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១១ នេះបានឲ្យដឹង ដោយ យោងតាម សេចក្តីរាយការណ៍ របស់ទីភ្នាក់ងារ សារព័ត៌មាន MENA ថា កងកម្លាំងឥស្លាម ត្រូវបាន តំណាងដោយ គណបក្សសេរី និងយុត្តិធម៌ម៉ូស្លីម និងបក្ស Salafish’s el-Nour ។ ទោះបីជា យ៉ាងនេះ ក្តី សេចក្តីរាយការណ៍នេះពុំបានបញ្ជាក់ថា តើគេទទួលបានលទ្ធផល នៃការបោះឆ្នោតនេះ ដោយរ បៀបណានោះទេ។
លទ្ធផលនៃការបោះឆ្នោត ពិតប្រាកដ ពុំទាន់មានការចេញផ្សាយ ជាសារធារណៈដោយ គណៈ កម្មា ធិការវិនិច្ឆ័យការបោះឆ្នោតនៅឡើយទេ។
ការបោះឆ្នោតជំហានទី១នេះ ទទួលបានការចូលរួមរហូតដល់ ៦២ភាគរយ នេះបើតាម សេចក្តី ប្រកាស របស់ប្រធានជាន់ខ្ពស់ នៃគណកម្មាធិការ វិនិច្ឆ័យ ការបោះឆ្នោត លោក Abdel-Moez Ibrahim កាលពីថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០១១កន្លងទៅនេះ ។
DAT

No comments:
Post a Comment
yes