ភ្នំពេញ ៖ មានការភ្នាក់ផ្អើលមួយបានកើតឡើងពេលដែលគេប្រទះឃើញបុរសជនជាតិកាណាដាម្នាក់បានដួលសន្លប់នៅក្នុងបន្ទប់ទឹកខណៈពេលកំពុងស្នាក់នៅក្នុងសណ្ឋាគារយីហោ(JOCKY) ដែលគេសង្ស័យថាអាចប្រើប្រាស់គ្រឿងញៀនលើសកម្រិតបណ្ដាលឲ្យគាំងបេះដូង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១១ នៅចំណុចបន្ទប់លេខ ៤១០ ជាន់ទី៤ នៃសណ្ឋាគារយីហោ JOCKY ដែលមានទីតាំងផ្លូវលេខ៦៣ កែងផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌ ដូនពេញ។
សពជនបរទេស ដែលគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់នោះឈ្មោះ JOEL ANDREWMICHAEL ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ WG. 505568 ជនជាតកាណាដា បានចូលមកស្នាក់នៅសណ្ឋាគារកាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១១នេះ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១១នេះ ជនបរទេសរងគ្រោះរួមជាមួយ មិត្តភក្ដិជាជនជាតិបរទេសម្នាក់ទៀត បាននាំគ្នាមកជួលបន្ទប់នៃសណ្ឋាគារយីហោJOCKY កើតហេតុនោះ ស្នាក់នៅបន្ទប់ផ្សេងគ្នា លុះម៉ោង កើតហេតុ ថ្ងៃទី ២៣ ខែ ធ្នូ នេះ មិត្តភក្ដិ របស់ជនរងគ្រោះដែលស្នាក់នៅជាន់លើ បានទូរស័ព្ទមកជនរងគ្រោះ ប៉ុន្តែ មិនមានការឆ្លើយតបដូច្នេះ មកភក្ដិក៏បានមកគោះទ្វារបន្ទប់ជនរងគ្រោះ តែមិនមានការឆ្លើយតប ហើយទ្វារបន្ទប់ជាប់គន្លឹះទៀតនោះ ទើបមិត្តភក្ដិចុះមកប្រាប់អ្នកទទួលខុសត្រូវសណ្ឋាគារឲ្យយកសោមកចាក់បើកទ្វារបន្ទប់ ស្រាប់តែឃើញជនរងគ្រោះដួលផ្កាប់មុខអង្កុញជើងស្លាប់ឡើងរឹងទៅហើយ ប៉ុន្តែដោយសារមិត្តភក្ដិជនរងគ្រោះមិនអស់ចិត្តបានឲ្យបុគ្គលិកសណ្ឋាគារដឹកជនរងគ្រោះតាមរថយន្តសាមុយទៅដល់មន្ទីរពេទ្យ ទើបគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ករណីនេះសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ច្បាស់លាស់ថាមូលហេតុអ្វីនៅឡើយទេ។ តែប្រភពខ្លះនិយាយថាជនរងគ្រោះស្លាប់ដោយសាររអិលជើងដួលក្នុងបន្ទប់ ឬ ក៏គាំងបេះដូងដោយសារប្រើថ្នាំញៀនលើសកម្រិត៕
កម្ពុជាថ្មី
No comments:
Post a Comment
yes