សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 6, 2012

យួនូបនីយកម្មនៃកម្ពុជាក្រោយថ្ងៃ៧មករា ១៩៧៩

ហេង​ ហុង

ទស្សនាវដ្ដីអាល្លឺម៉ង់ឈ្មោះ៖ Suedostasienaktuell November 1989 s.519 បានសរសេរ អំពីគោល​នយោបាយរបស់មេដឹកនាំយួន ក្នុងការធ្វើយួនូបនីយកម្ម មកលើប្រជាពលរដ្ឋ ខ្មែរដែល មានចំណងជើងជាភាសាអាល្លឺម៉ង់ថាៈ
            Die Vietnamisierung-These
Nach pessimistischer Einschaetzung verfolgt Vietnam mit seiner Vietnamisierung von Kambodscha ein neues Kolonialismusmodell ,das vor allem auf drei Ebene greifte namlich durch:
            1,Vietnamisierung des Machtapparats
            2,Vietnamisierung des Wirtschaftsystems
            3,Vietnamisierung des Bevolkerungsstruktur
ប្រែថាៈ យួនូបនីយកម្ម-និក្ខេបបទ
            បន្ទាប់ពីបានលុកលុយប្រទេសខ្មែរ​ និងបានផ្តួលរំលំរបបលោកប៉ុល ពត នៅថ្ងៃ៧មករា ១៩៧៩មក មេដឹកនាំយួនបន្ដព្យាយាមធ្វើយួនូបនីយកម្មមក លើប្រទេសកម្ពុជា តាមទំរង់ថ្មីនៃ អាណានិគម។ នយោបាយ​យួនូបនីយកម្មរបស់មេដឹកនាំយួននាពេលនេះ បានផ្តោតលើកន្សោម មូលដ្ឋាចំនួន៣ គឺ៖
            ១- យួនូបនីយកម្មនៃឧបករណ៏អំណាច
            ២- យួនូបនីយកម្មនៃប្រព័ន្ធសេដ្ឋកិច្ច
            ៣- យួនូបនីយកម្មនៃទំរង់ប្រជាពលរដ្ឋ
១- យួនូបនីយកម្មនៃឧបករណ៏អំណាច
            បន្ទាប់ពីបានផ្តួលរំលំរបបលោកប៉ុល ពតឆ្នាំ១៩៧៩ មេដឹកនាំយួនបានបង្កើត ជាបន្ទាន់ នូវរដ្ឋាភិបាលមួយ​នៅភ្នំពេញ ហើយជ្រើសរើសចំចាញ់យកខ្មែរមួយក្តាប់ អោយកាន់អំណាច ជំនួយ មុខខ្លួន និងមានទាហ៊ាន​យួន​ប្រហែល​១៧០០០០ ទៅ១៨០០០០នាក់នៅប្រទេសកម្ពុជា Suedostasien aktuell Mai 1986 s.285”។
ដើម្បីសំរេចនយោបាយយួនូបនីយកម្មនេះ គឺមេដឹកនាំយួនបានបង្កើត ជាក្រុមអ្នកជំនាញ ការយួនដើម្បី​ត្រួតពិនិត្យ​ និងបញ្ជារដ្ឋាភិបាលខ្មែរដែលពេលនោះគេហៅថា “សមមិត្តជំនាញការ វៀតណាម”។ ចាប់ពីពាក់ កណ្ដាលឆ្នាំ១៩៨២មក ក្នុងភូមិខ្មែរនិមួយៗ មានសមមិត្ត​ជំនាញ​ការវៀត ណាម​រហូតដល់៦នាក់ដែល​គ្មានទីតាំង​ពិតប្រាកដ។ 
សមមិត្តជំនាញការវៀតណាម ដឹកនាំគ្រប់ស្ថា ប័ន្ន​រដ្ឋបាលជុំវិញរដ្ឋាភិបាលខ្មែរ។​ មេដឹកនាំយួន ក៏បានបង្កើតគណៈកម្មាធិការ ការងារមួយ នៅទី ក្រុងភ្នំពេញ​ដើម្បីសំរបសំរួលកិច្ចការយួនូបនីយកម្មនេះ។ នៅក្នុង​ស្ថាប័ននៃគណៈកម្មាធិការនិមួយៗ អង្គុយដោយអ្នកជំនាញ​ការយួន​ដែលត្រូវត្រួតពិនិត្យផ្ទាល់លើរបបហ៊ុនសែន​តាំងពីការងារមជ្ឈឹម រហូតដល់ភូមិ ឃុំ។ មេដឹកនាំក្រុង​ហាណូយជាអ្នកជ្រើសរើសអ្នក​ដែលត្រូវធ្វើការក្នុង​រដ្ឋាភិ​បាល​ខ្មែរ ដូចជា ក្នុងការលើកបន្តុបអោយកាន់អំំណាច និង​ទំលាក់ចេញពីដំណែង។ ខ្មែរណាធ្វើសកម្មភាព​នៅក្រោមការសង្ស័យ រឺបង្ហាញនូវមនោសញ្ចេតនាស្រលាញ់ជាតិ​ខ្មែរ ចង់ធ្វើការបំរើខ្មែរអោយរីក ចំរើន ត្រូវបាន​ដេញចេញជាបន្ទាន់ពីការងាររបស់ខ្លួន។ ខ្លះទៀតរហូតចាប់ដាក់គុក​ បើពុំដូចនេះទេ​ ត្រូវគេយកទៅអប់រំនៅ​សាលា​បក្ស។ សូមបីលោក ចាន់ ស៊ី ជានាយក​រដ្ឋមន្ដ្រីខ្មែរ ក៏ត្រូវស្លាប់​មុន​អាយុ នៅថ្ងៃទី៣១ធ្នូ១៩៨៤ ដោយ​គ្រាន់តែលោកក្នុងនាមជាមេដឹកនាំខ្មែរ ត្រូវតែការពារឧត្ដម ប្រយោជ ន៏ខ្មែរ ដូចជា៖ លោក​ចាន់ ស៊ី បានប្រឆាំង​និងការហូរចូលដោយខុសច្បាប់នៃជន​ជាតិ​យួនមកក្នុងប្រទេសកម្ពុជា និង​ប្រឆាំងផែនការរបស់មេដឹកនាំ​យួន​ដែលតំរូវ​អោយ​ប្រជាពលរដ្ឋខ្មែរ ទៅកាប់បំផ្លាញព្រៃ​ឈើខ្មែរដែលគេហៅថាផែនការ “ក៥”។
            សកម្មភាពនយោបាយ និងយោធានៃលោកជំនាញការយួន គឺគេធ្វើទៅតាមការរៀប ចំ ផ្ទាល់ខ្លួន។ រហូត​ដល់ពាក់កណ្ដាលឆ្នាំ១៩៨៩ មានមូលដ្ឋានទ័ពយួនធំនៅខេត្ដសៀមរាប។ តាមធម្មតាគ្រប់កងវរៈសេនាតូចខ្មែរ​មានលោកជំនាញការយួន ទាំងផ្នែកនយោបាយនិងយោ ធានៅ ជាមួយ។ ជនជាតិយួនធ្វើការនៅក្នុងគ្រប់កង ឯកភាពខ្មែរ និងជាអ្នកធ្វើផែនការចុះយុទ្ធនាការ។
            ទន្ទឹមនឹងអំពើខាងលើនេះ មេដឹកនាំយួនបានប្រមូលកូនកំព្រា ខ្មែរចំនួនប្រហែល ២០០០០០នាក់ យក​ទៅអប់រំ។ ពួកក្មេងកំព្រាទាំងនេះទទួលនូវ កម្មវិធីអប់រំនៅស្រុក យួនរាង រាល់ ៦ខែម្ដង។
            ផ្នែកការទូតៈ គ្រប់ស្ថានទូតខ្មែរទាំងអស់ ថិតនៅក្រោមការត្រួតពិនិត្យរបស់ ស្ថានទូតយួន ដែលមាន​ទីតាំង​នៅទីនោះជាមួយគ្នា។​ អ្នកធ្វើការខ្មែរក្នុងស្ថានទូតខ្មែរ និងគ្រប់សំបុត្រចេញចូល ត្រូវបានលោកជំនាញ​យួន​ ត្រួត​ពិនិត្យ​មើលទាំងអស់។ នៅក្នុងក្រសួងការបរទេសខ្មែរជាទៀងទាត់ មានវត្ដមានលោកជំនាញយួនពី២០ ទៅ៤០​នាក់ដែលជាអ្នកឆែកឆេទៅលើកិច្ចការខ្មែរ។ ក្នុងពេលជា មួយគ្នានេះ ជនជាតិយួនចូលមកតាំងទីលំនៅពាស​ពេញកម្ពុជា ជាពិសេស ខេត្ដសៀមរាប កំពុងធំ បាត់ដំបង ពោធិសាត់ កំពុងឆ្នាំង និងកំពុងចាម។ ជនជាតិយួន ស៊ីវិលទាំងនេះ ត្រូវបានមេដឹកនាំ យួន រៀបចំជាក្រុម ឃុំ ស្រុក សង្កាត់ និងក្រុងរួចជាស្រេច។

២-យួនូបនីយកម្មនៃប្រព័ន្ធសេដ្ឋកិច្ច
            ក្នុងខែកុម្ភះ១៩៨៤ មេដឹកនាំយួន បានធ្វើសន្និសិទ្ធមួយនៃប្រទេសទាំងបី។ អ្វីដែល សន្និសិទ្ធ នោះបាន​សំរេច គឺការប្ដូរមិនស្មើគ្នា ដែលជាការបង្កើតលក្ខ័ខណ្ឌជំនួញ ជាផលប្រយោជន៏ ដល់ប្រទេសយួន “Ausgestaltung der Terms of Trade zugunsten Vietnams ដូចជា ការដឹកនាំ ផលិត ផលត្រី ស្រូវ ចេញពីកម្ពុជាទៅស្រុកយួន ជាដើម។ ម្យ៉ាងទៀតតាំងពីឆ្នាំ១៩៨៣ មេដឹក នាំ យួនបានបង្កើតខេត្ដដៃគូរវាងខេត្ដខ្មែរនិងខេត្ដយួន។ រវាងខេត្ដដៃ​គូនេះ ក៏មានការប្ដូរមិនស្មើគ្នាដែរ។ នេះមិនមែនជាការចៃដន្យទេ ដែលមេដឹកនាំយួនបានរៀបចំយកខេត្ដ​បាត់ដំបង ដែលជាខេត្ដសំបូរ របស់ខ្មែរទៅធ្វើជាខេត្ដដៃគូនឹងខេត្ដយួនQuang Nam ដែលជាខេត្ដមានពលរដ្ឋដ៏ ច្រើនលើស លប់នោះ។ ជារៀងរាល់ឆ្នាំ ស្រូវជាច្រើនត្រូវដឹកចេញពីខេត្ដបាត់ដំបង ឆ្ពោះទៅខេត្ដជាដៃ​គូ​Quang Nam ហើយដឹកចេញពីខេត្ដជាដៃគូមកវិញ គឺកង់ និងស៊ីម៉ង់។ ខេត្ដសៀមរាប ផ្គត់ផ្គង់ខេត្ដជាដៃគូ Binh Tri Thien នូវគ្រាប់ស្រូវ ពោត គ្រាប់ឈូកនិងបន្លែ។
            ភ្នំពេញ ត្រូវមេដឹកនាំយួនភ្ជាប់ធ្វើជាដៃគូនឹងក្រុងព្រៃនគរ
            កំពុងចាម ត្រូវមេដឹកនាំយួនភ្ជាប់ធ្វើជាដៃគូនឹង Tay Ninh
            កំពុងសោម ត្រូវមេដឹកនាំយួនភ្ជាប់ធ្វើជាដៃគូនឹង Ha Tien
            មេដឹកនាំយួន រៀបចំរបៀបនេះ ដើម្បីអោយថ្នាក់ខេត្ដ-ក្រុងយួនតាមដានរាល់សកម្មភាព​ និងកិច្ចការអនុវត្ដ​ប្រចាំថ្ងៃរបស់ថ្នាក់ខេត្ដ-ក្រុងខ្មែរដោយផ្ទាល់ ឯថ្នាក់ជាតិយួនដែលមាន ទំរង់ជា លោក ជំនាញការត្រួតពិនិត្យ និង​ដឹកនាំកិច្ចការទូទៅរបស់ខ្មែរ តាំងពីថ្នាក់ជាតិខ្មែរ រហូតដល់ ថ្នាក់ ភូមិ។

៣-យួនូបនីយកម្មនៃទំរង់ប្រជាពលរដ្ឋ
            ទំរង់ទី៣នៃយួនូបនីយកម្ម គឺការមកវាតតាំងទីលំនៅ របស់ជនជាតិយួននៅក្នុង ទឹកដី
កម្ពុជា ។ រវាងឆ្នាំ​១៩៧៩និង១៩៨៩ មានជនជាតិយួនប្រហែល១,២៥ លាននាក់មកតាំង ទីលំនៅ ក្នុង ប្រទេសកម្ពុជា។​ មានតែ​ជនជាតិយួនមកពីទីក្រុងហា ណូយទេដែល ជាភ្នាក់ងារពិសេស នៃ ការបែងចែកលេខ៧៧០៤ (Spezialagenten derDivision Nr.7704)   បញ្ហានេះយើងជា ខ្មែរមិន បានដឹងអ្វីទាំងអស់។ ជនជាតិយួនដែលមកតាំងលំនៅនេះ មាន​លទ្ធភាពរស់ ធ្វើដំណើរ និងប្រក បរបរ ជាងជនជាតិខ្មែរ។ ជនជាតិយួនទាំងនេះ​មិនថិតនៅក្រោមការត្រួតត្រា​របស់​រដ្ឋាភិបាលខ្មែរទេ ពិសេសទៀត គឺអត់ត្រូវបង់ពន្ធនិងគ្មានជាប់កំណែនទាហានឡើយ។ បច្ចុប្បន្ន ជនជាតិយួនទាំង នេះ មានការប្រជុំជាសំងាត់ក្នុងមួយអាទិត្យម្ដងយ៉ាងទៀងទាត់។ ប្រព័ន្ធនៃការមក វាតទី តាំងលំនៅ នៃជនជាតិ​យួននេះ ត្រូវបានដឹកនាំដោយមេដឹកនាំក្រុងហាណូយផ្ទាល់​ ដែលជាផ្នែកមួយនៃ ដំណើរ វិវឌ្ឍន៏យួនូបនីយ​កម្ម។ ក្នុងពេលដំណាលគ្នានឹងការធ្វើយួនូបនីយកម្មនេះ មេដឹកនាំយួនបានកំចាត់ ប្រព័ន្ធស្នេហាជាតិខ្មែរជាបណ្ដើរៗ​ដែរ។
            ក្នុងទីក្រុងភ្នំពេញនិងតំបន់ខាងកើតនៃប្រទេស មានជនជាតិយួន៦០ភាគរយ នៃប្រជាពល រដ្ឋខ្មែរ។ ជនជាតិ​យួនដែលមកតាំងទីលំនៅនេះ មិនត្រឹមតែក្នុងទីក្រុងទេ ជាពិសេស មានការរីកដុស ដាលរហូតដល់ជន​បទចុង​កាត់មាត់ញក ព្រមទាំងធ្វើការជាមួយពួកកង ទ័ពយួនជាសំងាត់យ៉ាង ជិត ស្និទ្ទ(Suedostasien aktuell Mai 1986 s.285) ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ត្រូវបានបាត់បង់ជំរក ដីធ្លី អាជីវកម្ម និងកន្លែងនេសាទរបស់ខ្លួន ដោយសារ​ជនជាតិយួនដែលចូលមកនោះដណ្ដើមយក។
            ទន្ទឹមនឹងកន្សោមមូលដ្ឋានទាំង៣ខាងលើ ដែលក្នុងទស្សនាវដ្ឋីអាល្លឺម៉ង់បានចុះផ្សាយនោះ នៅមានចំ​ណាត់ការ៥ផ្សេងទៀត ដែលមេដឹកនាំយួនបញ្ជាតាមរយៈរដ្ឋាភិបាលហ៊ុនសែន ដើម្បី ពន្លឿន ដល់​នយោបាយ​យួនូបនីយកម្មនេះគឺៈ
            -ការដឹកជញ្ជូនយកទ្រព្យសម្បត្ដិខ្មែរ
            បន្ទាប់ពីបានចូលលុកលុយក្នុងប្រទេសខ្មែរ មេដឹនាំយួនបានឃុបឃឹតជាមួយក្រុមអាយ៉ងរបស់ខ្លួន​ ដើម្បី​លួចដឹកយកទ្រព្យ សម្បត្ដិខ្មែរ ទាំង ប៉ុន្មានដែលរបបប៉ុលពត បានប្រមូលដាក់ឃ្លាំងទៅស្រុកយួនអស់។
            -ការកំទេចធនធានធម្មជាតិខ្មែរ
            មេដឹកនាំយួនបញ្ជារដ្ឋាភិបាលហ៊ុនសែនអោយកេណ្ឌប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទៅកាប់ព្រៃឈើខ្មែរ “ផែនការ ក៥"​ ​ក្នុងបំណងបំផ្លាញបរិដ្ឋាន ដូចជា ធ្វើអោយអាកាសធាតុប្រែប្រួល និងភ្លៀងធ្លាក់មិន​ទៀង​ទាត់ដែល​ជាឧបសគ្គដល់វិស័យកសិកម្មនិង ដើម្បីប្រមូលយក ឈើល្អៗនិង មានតំលៃដឹកទៅស្រុកយួនផង។ មេដឹកនាំយួន​បញ្ជាអោយកាប់ទាំងព្រៃលិកទឹកដែលជាជំរកត្រី និងជាកន្លែងត្រីពងនារដូវទឹកឡើង។ គេធ្វើយ៉ាងនេះ ដើម្បី​អោយត្រីខ្វះជំរក ក៏ចុះតាមដងទន្លេទៅ ក្រោម(ស្រុកយួន) ពិសេស មេដឹកនាំយួនធ្វើនយោបាយសំលាប់ខ្មែរ ​ដោយអោយ​អ្នកដែលត្រូវ សំលាប់ នោះ ទៅស្លាប់ខ្លួនឯង ព្រោះព្រៃទាំងនេះបានក្លាយជាចំការម៉ឺន គ្រាប់គ្រប់ធន់​តំបន់ គ្រុន ចាញ់​ និងតំបន់ប្រឈមមុខរវាងកងទ័ពផង។
            -ការបំបាក់ស្មារតី
            ដើម្បីកុំអោយខ្មែរនៅមានគំនិត ស្មារតីការពារផលប្រយោជន៏ខ្មែរ រដ្ឋាភិបាលហ៊ុនសែន​បង្កើតពាក្យជា​លេសដើម្បីចោទប្រកាន់ថា”ជនមុខពីរ រឺខ្មែរក្រហម”។ បើរដ្ឋាភិបាលហ៊ុនសែន ​ចង់សំលាប់ខ្មែរណា ​គេគ្រាន់តែ​ ចោទ​ថា"ជនមុខពីរ រឺខ្មែរក្រហម”​រួចគេយកទៅសំលាប់។
            -ការបំបាត់ប្រវត្ដិសាស្ដ្រខ្មែរ
            ក្រោយថ្ងៃ៧មករា១៩៧៩ ប្រជាជនខ្មែរបានរស់ក៏ពិតមែន តែបានរស់តែសំបកខ្មួន ចំណែក ព្រលឹងខ្មែរ​មេដឹកនាំយួនមិនអនុញ្ញាតអោយរស់មកជាមួយទេ ហើយថែមទាំងព្យាយាម រំលាយ ប្រលឹង ខ្មែរ​តាមរូបភាព​ផ្សេងៗ។ មេដឹកនាំ​យួនមិនអោយកូនខ្មែររៀនអំពីប្រវត្ដិសាស្ដ្រខ្មែរ និងបង្ខំរ អាយកូនខ្មែររៀនភាសាយួន​ក្នុង​សាលា។
            -បន្ដសង្គ្រាមសំលាប់ខ្មែរ
            មេដឹកនាំយួនតែងប្រើល្បិចញុះញង់ និងឧបត្ដម្ភក្រុមលោកហ៊ុន សែនអោយ ធ្វើសង្គ្រាម ប្រឆាំងនិងខ្មែរ​ក្នុងស្រុកខ្មែរ ព្រោះថា៖ សង្គ្រាមជាប្រភពបាត់បង់ជីវិតនិងទុក្ខវេទនា។ កាលបើ សង្គ្រាមនៅតែបន្ដ នោះ​ជីវិតខ្មែរ​ចេះតែហោច និងជីវភាពខ្មែរកាន់តែយ៉ាប់យ៉ីន ដែលអាចធ្វើ អោយ ខ្មែរធុញទ្រាន់និងខ្មែរ ឈប់ចង់រំដោះខ្លួន មក រស់ជាខ្មែរ និងព្រមទទួលយក យួនដោយ សុទ្ធចិត្ដ ធ្វើជាអាណាព្យាបាលស្របតាមបំណងយួន។

No comments:

Post a Comment

yes