ពលការនីកម្ពុជា បំរើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីម្នាក់ ត្រូវបានវិលត្រឡប់ មកដល់ស្រុកខ្មែរវិញកាល ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១២នេះ ដោយសារការទ្រាំពុំបានទៅនឹងការគៀបសង្កត់កម្លាំងពលកម្មធ្វើការនៅ ក្នុងផ្ទះរបស់ថៅកែម៉ាឡេស៊ី។ ដោយមានពាក្យ បណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ក្រុមការងាររបស់យើងបានចុះ ទៅជួប ជាមួយនិង ពលការនីរងគ្រោះនៅផ្ទះជួលមួយ ស្ថិតតំបន់ដីថ្មី ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពលការនីរូបនោះ បានអោយដឹងថានាងមានឈ្មោះ ថុល ស្រីរ័ត្ន អាយុ ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិ អង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដោយនាងបានរៀបរាប់ថា រូបនាងបាន ទៅបំរើការងារ តាម ផ្ទះនៅប្រទេសម៉ាឡេស៊ីនេះ គឺតាមរយៈក្រុមហ៊ុននាំពលករ ទៅបំរើការងារតាម ផ្ទះមួយឈ្មោះ ភីលីម័រ មានទីតាំង នៅភ្នំពេញ ហើយនាងបានចេញដំណើរពី ស្រុកខ្មែរទៅនៅ ថ្ងៃ អាទិត្យ ទី២៥ ខែកញ្ញា ឆ្នំា២០១០ ហើយពេលទៅ ប្រទេសម៉ាឡេស៊ីនោះ ក្រុមហ៊ុនបាននាំ នាង ទៅ អោយ បំរើការងារតាមផ្ទះរបស់ថៅកែម៉ាឡេស៊ីមួយ ដែលមានផ្ទះលេខ១២ ផ្លូវចំងាយពូលូ តំបន់វាយ កូនហ្គោល តែនាងមិនបានស្គាល់ថា តំបន់នោះស្ថិតនៅខេត្ត ក្រុងអ្វីទេ។ នាងបានរៀបរាប់បន្តថា ពេលទៅដល់ផ្ទះថៅកែនោះ គេបានអោយនាងធ្វើការងារ ផ្ទះគ្រប់សព្វ បែប យ៉ាងដោយ អោយធ្វើ ការ ក្នុងមួយថ្ងៃចំនួន២ផ្ទះ ហើយក្នុងមួយផ្ទះមាន៣ជាន់ នាងបាននិយាយថា ការងារទាំងអស់នេះ គឺមានការលំបាកនឿយហត់ខ្លាំងណាស់ ព្រោះថា នាងមិនដែល មានថ្ងៃណា ឈប់ សំរាក ឡើយ ជាពិសេសនៅថ្ងៃសៅរ៍-អាទិត្យ គឺសម្បូរការងារច្រើនជាងគេ នាងបានធ្វើការតាំងពីព្រឹករហូតដល់ ម៉ោង ១ ទៅម៉ោង ២យប់ ទើបបានឈប់សំរាក ហើយប្រាក់ខែគឺបានត្រឹម តែ២០០ដុល្លារតែ ប៉ុណ្ណោះ ក្នុងមួយខែ។ នាងបានបញ្ជាក់ច្បាស់ៗថា «ទោះបីជាការងារទាំងអស់នេះ មានការលំបាកខ្លាំងក៏ ដោយ ក៏ខ្ញុំអាចទ្រាំបានដែរ តែអ្វីដែល ខ្ញុំទ្រាំពុំបាននោះ គឺត្រូវទទួលរងការប្រមាទ មើលងាយពី សំណាក់ថៅកែ ជាពិសេសនោះប្រាក់បៀរវត្សរយៈពេលជាងមួយឆ្នាំមកនោះ ខ្ញុំពុំដែលបានបើក មួយខែណានោះទេ»។ ដោយសារបញ្ហាទាំងអស់នេះ ហើយទើបធ្វើអោយ នាងសម្រេចចិត្តលួចរត់ ចេញពីផ្ទះ ដោយនាងយល់ឃើញថា ថៅកែម៉ាឡេនេះប្រាកដជាបោកប្រាស់រូបនាង។
នាងបានរត់ចេញពីផ្ទះនេះខណៈពេលដែលថៅកែម៉ាឡេនោះបានចេញទៅក្រៅបាត់ បន្ទា ប់ មក ទើប នា ង បាន យកបង្វិចសំលៀកបំពាក់រត់ចេញតែម្តង នាងបានរៀបរាប់ថា ខណៈពេលដែល នាងបាន ធ្វើដំណើរ ចេញ ពី ផ្ទះ នោះ នាងពុំបានស្គាល់អ្នកណាទាំងអស់ គឺចេះតែដើរៗទៅ ក៏បានជួប បុរស់ខ្មែរម្នាក់ជាពលករ បំរើការងារ នៅប្រទេសម៉ាឡេស៊ីនេះដែរ រួចមកបុរសនោះក៏បាន ជួយនាំនាងទៅលាក់ទុក នៅផ្ទះរបស់ គាត់ហើ យ បានជួយមើលថែនាងជាច្រើនថ្ងៃ ទើបបុរសនោះ បានជួយទិញសំបុត្រ យន្តហោះអោយនាង ត្រឡប់មក ស្រុក ខ្មែរវិញ។
នាងបានបន្តថា នាងមានអារម្មណ៍សប្បាយរីករាយណាស់ ខណៈពេលដែលនាង បានវិលត្រឡប មកដល់ សុ្រក ខ្មែរវិញ គឺដូចជាបានរស់សារជាថ្មីអញ្ចឹង។ នាងបាននិយាយថា នៅខណៈពេលដែលជួបបញ្ហានេះ នាង ចង់ប្តឹង ទៅក្រុមហ៊ុនប្រចាំនៅប្រទេសខ្មែរ និងក្រុមហ៊ុនប្រចាំនៅប្រទេសម៉ាឡេស៊ីដែរ តែក្រុមហ៊ុនទាំងពីរនេះ ត្រូវ បាន បិទ អស់ទៅហើយ ហើយនៅពេលនេះនាងមិនដឹងថា ត្រូវប្តឹងទៅខាងណានោះទេ នាងមានតែអំពាវ ដ ល់អាជ្ញាធរមាន សមត្ថកិច្ចអោយជួយរកយុត្តិធម៌ និងជួយចាត់វិធានការចំ ពោះថៅកែម៉ាឡេស៊ី ដែលបាន រំលោភ បំពានលើសិទ្ធិការងារ និងកេងប្រវ័ញ្ញកម្លាំងពលកម្មរបស់នាងអស់រយៈពេលជាងមួយឆ្នាំនេះ ទៅតាម ផ្លូវច្បាប់ផង។
លោក សាំង ស្រូយ ត្រូវជាឱពុកក្មេករបស់នាង ក៏បាននិយាយផងដែរថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបាន ឃើញ កូនវិលត្រឡប់មកវិញដោយសុវត្ថិភាព បើទោះជាទៅធ្វើការនៅប្រទេសម៉ាឡេនោះ មិនបានទទួល ប្រាក់ ខែ មួយ រៀលក៏ដោយ»។ លោកក៏បានអំពាវនាវទៅដល់រដ្ឋាភិបាល និងអាជ្ញាមានសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ និង អង្គកា រក្រៅរដ្ឋាភិបាលនានា អោយជួយរកយុត្តិធម៌ដល់កូនស្រីរបស់គាត់ ក៏ដូចជាពលករពល ការនី ដទៃ ទៀត ដែលត្រូវបានទទួលរងការគៀបសង្កត់កម្លាំងពលកម្មការងារដូចគ្នា និងសូមអោយ មានវិធានការ ផ្លូវ ច្បាប់ ចំពោះជនជាថៅកែ ដែលបានរំលោភបំពានទៅលើសិទ្ធិការងាររបស់ពលករ។ ទូរស័ព្ទសំរាប់ ទំនាក់ទំនង ទៅ ពលការនី ថុល ស្រីរ័ត្ន មានលេខ ០៩៧ ៩៥៤៦៣៤៨៕
No comments:
Post a Comment
yes