សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

អ្នកនាំពាក្យ៖ សាលាក្តីខ្មែរក្រហម មិនមានជំងឺតួឯក និងបុគ្គលនិយមទេ


 ភ្នំពេញ: លោក នេត្រ ភ​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​លើកឡើង​ថា ក្នុង​តុលាការ​ចម្រុះ​​កាត់ទោស​មេ​ខ្មែរក្រហម មិនមាន​ជំងឺ​តួឯក ហើយក៏​មិន​មាន​រឿង​បុគ្គលនិយម​ឡើយ​។ ប៉ុន្តែ​តួឯក​របស់​សាលាក្តី​ចម្រុះ​នេះ គឺ​ការស្វែងរក​យុត្តិធម៌ និង​ការពិត​ជូន​ជន​រងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិប តេយ្យ ខ្មែរក្រហម​។​

ការលើកឡើង​របស់​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៨ ខែ​មករា ឆ្នាំ​២០១២ គឺធ្វើឡើង​ភ្លាមៗ តប​នឹង​ការលើកឡើង​របស់​កញ្ញា សេង ធា​រី អតីត​កុមារ​កំព្រា ដែល​បាន​រស់រាន​ជីវិត ពី​របប​ខ្មែរក្រហម​។​<--more-->

កញ្ញា​សេង​ធា​រី បាន​ដកខ្លួន​ចេញពី​ដើម​បណ្តឹងរដ្ឋប្បវេណី ក្នុង​សំណុំរឿង​០០២ និង​បន្ត​រិះគន់​ដល់​ដំណើរការ​កាត់ក្តី​របស់​តុលាការ ដែល​រួម​គ្នា​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា​។ តាម​កញ្ញា សេង​ធា​រី តុលាការ​ចម្រុះ​កំពុងតែ​បោកប្រាស់​ជនរងគ្រោះ ដើម្បី​ផ្តល់​នូវ​យុត្តិធម៌​អេតចាយ​។ កញ្ញា សេង​ធា​រី គ្រោង​នឹង​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម នៅ​ខែ​កុម្ភៈ​ខាងមុខ នៅ​សាកលវិទ្យាល័យ​មួយ នៅ​រដ្ឋ​កាលីហ្វត់​ញា សហរដ្ឋអាមេរិក​។​

​ក៏ប៉ុន្តែ​ជា​ប្រតិកម្ម​តប លោក នេត្រ ភ​ក្ត្រា បាន​មានប្រសាសន៍ថា ការលើកឡើង​របស់​កញ្ញា សេង ធា​រី ជា​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ធ្វើ​ឡើង​ដោយ​បុគ្គល​តែ​ម្នាក់ មិន​ឆ្លុះ បញ្ចាំង​នឹង​ការ​ពិត​នៅ​តុលាការ​ខ្មែរ​ក្រហម​ឡើយ​។ ម្យ៉ាង​ទៀត​អង្គ​ភាព​​ជនរងគ្រោះ បាន​ខិតខំ​ធ្វើ​កិច្ចការ​ជាច្រើន ដើម្បី​ពន្យល់​ដល់​ជនរងគ្រោះ ដែល​បាន​តាំងខ្លួន​ជាដើម​បណ្តឹង រដ្ឋប្បវេណី អំពី​សិទ្ធិ​ចូលរួម តាមរយៈ​ការរៀបចំ​វេទិកា​​សាធារណៈ​ជា​ច្រើន​តាម​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​។

​លោក នេត្រ ភ​ក្ត្រា បាន​លើកឡើង​ថា "​យើង​មិន​ត្រូវ​ធ្វើ​បុរេវិនិច្ឆ័យ​លើ​តុលាការ​ខ្មែរ​ក្រហម ដែល​កំពុងតែ​ដំណើរការ​ស្វែងរក​យុត្តិធម៌​ដល់​ជនរងគ្រោះ​កម្ពុជា​ឡើយ​។ ការ​ធ្វើ​​បុរេវិនិច្ឆ័យ​លើ​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម ជា​កំហុស​វិជ្ជាជីវៈ​មួយ​។ ម្យ៉ាង​ទៀត នៅក្នុង​តុលាការ​ខ្មែរក្រហម គឺ​គ្មាន​ជំងឺ​តួឯក ហើយក៏​មិន​មាន​រឿង​បុគ្គល​និយម​​នៅក្នុង​នោះ​ទេ​។ តួឯក​របស់​តុលាការ​ខ្មែរក្រហម គឺ​ការស្វែងរក​យុត្តិធម៌ និង​ការពិត ជូន​ជនរងគ្រោះ ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​កាត់ទោស​មេ​ខ្មែរក្រហម​យ៉ាងសកម្ម​។ ក្រៅ​ពី​ជនរងគ្រោះ ក៏​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ចូលរួម​ទស្សនា និង​ចូលរួម​តាមដាន​សវនាការ​កាត់ទោស​មេ​ខ្មែរក្រហម ដោយ​ផ្ទាល់​នៅ​តុលាការ​ខ្មែរក្រហម​ផងដែរ​"៕​

No comments:

Post a Comment

yes