សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 9, 2012

ស្លាកគណបក្សសមរង្ស៊ីចំនួន២ក្នុងខេត្តស្វាយរៀង ត្រូវជនមិនស្គាល់មុខលួចដក


ស្វាយរៀង៖ តាមសេចក្តីរាយការណ៏ពីខេត្តស្វាយរៀងមក​ បានអោយដឹងថា ស្លាកគណ​បក្ស សម រង្ស៊ី​ ចំនួនពីរត្រូវបានជនមិនស្គាល់មុខ លួចដក់នៅពេលពាក់កណ្តាលយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១២ នៅមុនពេលថ្ងៃទី០៧ឈានជិតដល់។

លោក មាស បុរ៉ា ជាជំទប់ទី២នៃឃុំបាសាក់ មកពីគណបក្ស សម រង្ស៊ី​ បានអោយដឹងថា ស្លាក​គណបក្ស សម រង្ស៊ី ចំនួនពីរត្រូវបានជនមិនមុខលួចដក ទីមួយនៅក្នុងភូមិពោតា​លាស់​​និងទី២​នៅ​ក្នុងភូមិស្វាយតាភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ លោក​បាន​បន្តថា ស្លាកទាំង​ពីរ​នោះ​គឺត្រូវបានគេយកទៅបោះចោល តែនៅពេល​នេះបាន​រក​ឃើញ ចំនួនមួយ ប៉ុន្តែនៅមួយ​ទៀត​នៅមិនទាន់បានរកឃើញនៅឡើយទេ ហើយពួកគាត់​កំពង់​តែ​ខិតខិតស្វែងរក និងកំណត់​អត្តសញ្ញាណ​ជនល្មើស ដើម្បីរកយុត្តិធម៌ជួនគណបក្ស​សម រង្ស៊ី ជាមួយគ្នានេះដែរ អាជ្ញាធរ​ដែល​ពាក់ព័ន្ធត្រូវពិនិត្យ និងព្យាយាម​បញ្ឈប់អោយ​មានកម្មភាព​បែបនេះតទៅទៀត។
លោកបាន​បញ្ជាក់​ថា ការដកស្លាកនេះ​​​គឺជារឿង​មិន​ត្រឹម​ត្រូវ ដែល ពួកគេ​កំពង់​តែចង់បំបាក់ស្មារតី​ សកម្មជន​មូល​ដ្ឋាន​ដែលស្មោះត្រង់ជា មួយ​គណបក្ស​សម រង្ស៊ី តែទោះបីជាមានសកម្មភាព​យ៉ាងនេះក្តី ក៏សកម្មជន​គណបក្ស សម រង្ស៊ី​នៅតែមាន​មនៈសិការស្នេហាជាតិ និងគោរពរគោលនយោ​បាយគណបក្ស សម រង្ស៊ី ដ៏ដែរ មិនមានការ​ភ័យ​ខ្លាចអ្វីឡើយ។

លោក  រៀល ខេមរិន្ទ្រ ជាអនុប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងគណបក្ស សម រង្ស៊ី បាន​លើក​ឡើង​ថា ​ការដែលមានការដកស្លាកគណបក្ស សម រង្ស៊ី នេះអាចមើលឃើញថា គណបក្ស​កាន់​​អំណាច​គឺកំពុងតែមានការភ័យក្លាចអំពីប្រជាប្រិយភាពគណបក្ស សម រង្ស៊ី ដែលពីមួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​កាន់​តែមានភាពកើនឡើងជាលំដាប់។ លោកបានបន្តថា សកម្មជន​របស់​គណបក្ស​​ សម រង្ស៊ី និង​ប្រជា​ពលរដ្ឋខ្មែរនៅពេលបច្ចុប្បន្ននេះ ពួកគាត់មាន​ការយល់ដឹង​ច្បាស់លាស់​អំពីរបៀបដឹកនាំ​របស់​គណបក្ស​កាន់អំណាច មិនអាចធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ជីវភាពធូរធារ ​និងមិនអាច​រស់នៅប្រកប​ដោយសេចក្តី​សុខបានទេ ដូច​ដែល​បានមើល​ឃើញ​​​​​ហើយចំពោះការបណ្តេញប្រជាពលរដ្ឋ​ ចេញ​ពីដី​ធ្លី​ជាបន្តបន្ទាប់។​

ជាមួយគ្នានោះផងដែរថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ក៏បានអំពាវនាវគណបក្ស​នយោ​បាយ​មួយ​ចំនួនគួរតែ​បញ្ចប់សកម្មភាព​មកលួច​ដកស្លាកគណបក្ស​សម​ រង្ស៊ី​ ដោយខុស​ច្បាប់ត​ទៅ​ទៀត ព្រោះ​នេះជាល្បិច​កល់មួយ​ដ៏ចាស់​កំរិលទៅហើយ។  គួរណាស់តែខិតខំ​តពង្រឹង​នូវគោល​នយោបាយ​របស់ខ្លួន និងខិតខំប្រឹង​ប្រែង​​ស្វែងរកសន្តិភាព​​ជូនប្រជាពលរដ្ឋ​ដោយ​ពិតប្រាកដ ដើម្បីទាក់​ទាញ​ប្រជា​ប្រិយ្យភាព​វិញប្រសើរជាង​ ជាពិសេសត្រូវមា​នទឹកចិត្ត​ជា​កីឡាករ ប្រគួតប្រជែង​ដោយស្មោះ​ត្រង់​មិនត្រូវ​ប្រើល្បិចកិចកល់គ្រប់រូបភាព ដើម្បីយក​ឈ្មោះ​គណបក្ស សម រង្ស៊ី នោះពុំមែនជារឿង​ត្រឹមត្រូវទេ៕

No comments:

Post a Comment

yes