ភ្នំពេញ៖ រោងសិប្បកម្មដេរផ្លាកអាវយីហោស៊ីងហួរត្រូវបានអគ្គិភ័យឆាបឆេះហុយផ្សែងខ្មួរខ្មាញ់បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី៣មករា ២០១២ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ការឆាបឆេះនេះមិនទាន់មានអ្នកណាអះអាងថា បណ្តាលមកពីមូលហេតុអ្វីទេ ប៉ុន្តែគេសន្និដ្ឋានជាជំហានដំបូងថា អាចបណ្តាលមកពីទុស្សេខ្សែភ្លើង ។ ទោះជាយ៉ាងណាក៏ដោយអគ្គិភ័យនេះមិនបង្កឱ្យមានមហន្តរាយធំដុំទេ ដោយគ្រាន់តែឆេះកន្លែងស្តុកក្រណាត់ ម៉ាស៊ីនដេរមួយចំនួន អំបោះមួយចំនួន ហើយវាបានរលត់ទៅវិញរយៈពេលកន្លះម៉ោង បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចជាង១០គ្រឿង មកចោមរោមបាញ់ទឹកពន្លត់ ៕
កោះសន្តិភាព
No comments:
Post a Comment
yes