Wednesday, February 15, 2012

កឹម សុខា ជាអ្នកបំរើដាច់ថ្លៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃ


ដោយៈ ការពិត

មុខងារជាប្រធាន មជ្ឈមណ្ឌលសិទ្ធិម នុស្សកម្ពុជា យោងតាម សេចក្តីប្រកាស ព័ត៌មាន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៧ នៃគណៈកម្មការ​ស្វែងរកការពិត របស់អតីត បុគ្គលិកផ្ទៃក្នុង មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ដែលមានលោក ញ៉ែម វណ្ណថន ជាប្រធាន លោក ហុង ហួងអ្នកនាំពាក្យ រួមទាំងលោក សូវិន សាន់ និងលោកបណ្ឌិត ឈឹម ផលវរុណ បានធ្វើការប្រឆាំង​នឹងអំពើពុករលួយ ដូចជា ការរំលោភ លើ សេចក្តីទុក ចិត្ត ការកិបកេងថវិកាជំនួយ បក្ខពួកគ្រួសារនិយម និងការរំលោភ​សិទ្ធិបុគ្គលិក ពេលដែល កឹម សុខាបានប្រព្រឹត្តក្នុងមុខងារជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា ។ 

ក្នុងរបាយការណ៏ដាក់ជូនវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) គណៈកម្មការស្វែងរក​ការពិត បាន​បញ្ជាក់អំពីភាពមិនស្មោះត្រង់របស់ កឹម សុខា ដែលឆ្លៀតកេងចំណេញយកតួនាទី​ជាប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា រួមទាំងពេលវេលាការងារ សម្ភារៈ និងថវិកាជំនួយ​សំរាប់មជ្ឈមណ្ឌល មកប្រើប្រាស់ជា​ប្រយោជន៏​បុគ្គលផ្ទាល់ខ្លួន ដើម្បីរៀបចំបណ្តាញនយោបាយលាក់លៀមមួយ ក្រោមស្លាក ការងារ សិទ្ធិមនុស្ស ក្នុងមហិចិ្ឆតាត្រៀមធ្វើនយោបាយ និងបង្កើតគណបក្ស ។

 ក្រោយពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ(IRI) សម្រេចផ្តាច់ជំនួយដោយសារមូលហេតុនៃភាពមិន​ស្មោះត្រង់ ទើប កឹម សុខាប្រកាសលាលែងយ៉ាងតក់ក្រហល់ពីប្រធានមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ហើយ មក​បង្កើតគណបក្ស សិទ្ធិមនុស្ស ភ្លាមៗតែម្តង ។

គណៈកម្មការស្វែងរកការពិតបានបញ្ជាក់ថា អ្វីដែល កឹម សុខា វិលត្រលប់ចូលធ្វើ​នយោបាយ និង​បង្កើតគណបក្ស គឺជាការប្រើសិទ្ធិនយោបាយរបស់បុគ្គល ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះ ពុំអាចជាវិធីគេចវះពីការ​ទទួលខុសត្រូវចំពោះមុខច្បាប់ ពាក់ព័ន្ធនឹងអំពើពុករលួយ ដែល កឹម សុខាបានប្រព្រឹត្តក្នុងមុខងារអតីតភាព ជាប្រធាន​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននោះទេ ។ គណៈកម្មការស្វែងរកការពិត កំពុងបន្តការងារ ប្រវត្តិសាស្រ្តនេះ ជាដំណាក់កាលៗ រហូតដល់ចប់ចុងចប់ដើម ។

បង្កើតគណបក្ស ដើម្បីបោកបញ្ឆោតរាស្រ្ត បុគ្គល ម្នាក់ដែល មិនអាច ដឹកនាំអង្គការ ក្រៅ រដ្ឋាភិបាល តូចមួយឲ្យបានត្រឹមត្រូវផង ដោយ​សារពូកែលួច​ប្រាក់ខែបុគ្គលិកខ្លួនឯង ហើយប្រព្រឹត្ត អំពើពុករលួយក្រោមស្លាកសិទ្ធិមនុស្ស បុគ្គលនោះមិនអាចដឹកនាំប្រ​ទេសជាតិបានទេ ។ មនុស្សខិលខូចបែបនេះ បើមានឪកាសដឹកនាំប្រទេសជាតិមែននោះ មិនដឹងជាពុករលួយ​ ហើយមិនដឹងជាប្រើអំណាចរបស់ខ្លួន ដើម្បីលួចជាតិ និងធ្វើបាបរាស្រ្ត ប៉ុណ្ណាទេ!
 
កឹម សុខាពីមុន ធ្លាប់លួចប្រាក់ខែបុគ្គលិកខ្លួនឯង ឥឡូវរកឪកាសលួចលុយជាតិតែម្តង ។ កាលពី ឆ្នាំ២០០៨កឹម សុខា បានបង្កើតគណបក្ស រកស៊ីពុករលួយក្រោមស្លាកសិទ្ធិមនុស្ស​ដើម្បីបោកបញ្ឆោតរាស្រ្ត ដោយអះអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ មានបំណងការពារសិទ្ធិមនុស្ស ។ តាមការពិត កឹម សុខា បាន​ក្លាយ​ខ្លួន​ទៅជាអ្នកបំរើ​គណបក្សកាន់អំណាចសព្វថ្ងៃ ហើយគណបក្សកាន់អំណាចសព្វថ្ងៃ បានប្រើឲ្យ កឹម សុខាវាយប្រហារ​គណបក្ស សម រង្ស៊ី ជាគណបក្សប្រឆាំងដ៏ធំតែមួយគត់ ដែលបាន ចាក់ប្ញគល់ ទូទាំងប្រទេស​ជាង ១៥ឆ្នាំមកហើយ ។
 
គណបក្សកាន់អំណាចសព្វថ្ងៃភ័យខ្លាចតែគណបក្ស សម រង្ស៊ី មួយគត់ ពីព្រោះមានតែ​គណបក្ស​ សម រង្ស៊ី មួយគត់ ដែលនឹង ដណ្តើមយកជ័យជំនះ លើគណបក្ស កាន់អំណាច ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា​ ឃុំ-សង្កាត់ នាពេលខាងមុខនេះ និងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្ត នៅឆ្នាំ២០១៣​ ។ ដោយសារ​គណបក្សកាន់អំណាចភ័យខ្លាចគណបក្ស សម រង្ស៊ី នេះហើយ បានជាគេជួលគណបក្សតូចៗ និង​គណបក្ស​ថ្មី​ថ្មោងមួយចំនួន ឲ្យមកប៉ុនប៉ងបំបែកសម្លេងអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យពិតប្រាកដ ។

អ្នកនយោបាយ ខិលខូចដូច កឹម សុខា ដែលធ្លាប់លួចប្រាក់ខែបុគ្គលិកខ្លួនឯង ហើយដែល បុគ្គលិក ទាំង​នោះ បានប្តឹងទៅតុលាការ ពីបទ ពុករលួយ និងបទរំលោភសេចក្តី​​ទុកចិត្ត ។ កឹម សុខា  បានក្លាយខ្លួន ទៅជា​ចំណាប់​ខ្មាំង គឺជាអ្នកបំរើដាច់ថ្លៃរបស់គណបក្ស​កាន់​អំណាច​សព្វថ្ងៃ(ដូចដែលមាននៅក្នុងកិច្ចសន្ទនា រវាង លោក ហ៊ុន សែន និង កឹម សុខា តាមទូរស័ព្ទ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០០៧ វេលាម៉ោង ១០,៥៥ នាទី ស្តីពី ការជួយជ្រោមជ្រែងបង្កើតគណបក្ស សិទ្ធិមនុស្ស របស់ កឹម សុខា ពីលោក ហ៊ុន សែន )​។ដូច្នេះហើយ បើ កឹម សុខា មិនធ្វើតាមបញ្ជាគណបក្សកាន់អំណាចទេ គណបក្សកាន់អំណាចសព្វថ្ងៃ នឹងជំរុញឲ្យតុលាការ​ក្រោមឪវាទគេ ចាត់ការឲ្យចាប់ កឹម សុខាដាក់គុកជាពុំខាន ពីព្រោះសាមីខ្លួនមានកំហុសគួរឲ្យអៀនខ្មាស់ ជាទីបំផុត ។
អ្នកនយោបាយដែលមានរឿងអាស្រូវធ្ងន់ធ្ងរដូច កឹម សុខា ដែលបានប្រព្រឹត្តដូចជា លួច​លុយគេ ត្រូវបានគេប្រៀបធៀបទៅនឹងគោដំបៅខ្នង ។ ក្រោយពេលគេចាប់កំហុសរបស់ខ្លួនបានហើយ គេចាំតែចុច​លើចំណុចខ្សោយរបស់ខ្លួន ។ ដូចគោដំបៅខ្នងអញ្ចឹង គឺពេលណាគេចុចលើដំបៅវា ពេលនោះ វានឹងបោលភ្លាម ដោយឥតមើលមុខមើលក្រោយឡើយ ។​ ដូច្នេះមេបក្សនយោបាយសិទ្ធិមនុស្ស កឹម​ សុខានៅតែបន្តបំរើ​គណបក្សកាន់អំណាចសព្វថ្ងៃ ពីព្រោះខ្លាចគេចាប់ដាក់គុក ដោយសារ អំពើ ពុករលួយ របស់ខ្លួន។​

បញ្ហាសាហាយស្មន់ អ្នកនយោបាយ ខិលខូច កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានលួចមាន​សាហាយស្មន់ និង​មានប្រពន្ធចុងច្រើន ដែលជាទង្វើក្បត់ចិត្តភរិយា ។​ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ប្រពន្ធចុង​របស់ កឹម សុខាសម្រាលបានកូនប្រុសមួយ ។ តាមច្បាប់ អំពើ​ផិតក្បត់របស់ កឹម សុខា គឺជាទោសព្រហ្មទណ្ឌ ដែលមាន​ចែងនៅក្នុងច្បាប់ឯកព័ន្ធភាព ។
អ្នកនយោបាយខិលខូច កឹម សុខា​ មិនត្រឹមតែមានប្រពន្ធច្រើនប៉ុណ្ណោះទេ តែថែមទាំងលួចដឹក​ស្រីក្មេងចូលផ្ទះសំណាក់ និងសណ្ឋាគារទៀតផង ។ ទង្វើនេះ កឹម សុខា ពុំបានអាណិត​អាសូរដល់ជីវិតដ៏កំសត់​នៃប្រពន្ធស្របច្បាប់របស់ខ្លួនឡើយ តើប្រពន្ធស្របច្បាប់របស់ កឹម សុខាឈឺចាប់ និងគ្រាំគ្រាចិត្តប៉ុណ្ណា?

ប្រពន្ធចុងទី១ នៃអ្នកនយោបាយខិលខូច កឹម សុខា ឈ្មោះ នាង មុំ ។

ប្រពន្ធចុងទី២ នៃអ្នកនយោបាយខិលខូច កឹម សុខា ឈ្មោះ នាង ម៉ៅ ។ ប្រពន្ធមួយ​ក្នុងចំណោម​ប្រពន្ធចុងទាំងពីរ នៅខេត្តកំពង់ចាម ដែលគេតែងតែហៅនាងនោះថា ម៉ាក់អានីតា ។ ក្រៅពីនេះ អ្នក​នយោបាយខិលខូច កឹម សុខា បានយកលុយទៅចិញ្ចឹមស្រីក្មេងជាច្រើននាក់ទៀត ដើម្បីបំរើការ​សប្បាយ​របស់ខ្លួន ដែលលុយទាំងនោះ បានមកពីអ្នកគាំទ្រគណបក្សនៅឯក្រៅប្រទេស ដែលបានលង់ខ្លួនជួយដល់​គណបក្សសិទ្ធិមនុស្ស ។

បើអ្នកនយោបាយខិលខូច កឹម សុខា មានប្រវត្តិលួចលុយបុគ្គលិកខ្លួនឯង ប្រព្រឹត្តអំពើពុករលួយ បំរើនយោបាយដាច់ថ្លៃឲ្យគណបក្សកាន់អំណាចសព្វថ្ងៃ និងមានសាហាយស្មន់ រួមទាំងមាន​ប្រពន្ធចុងច្រើន​ទៀត តើឲ្យប្រជារាស្រ្តមានជំនឿលើការដឹកនាំរបស់ខ្លួនយ៉ាងដូចម្តេច? តើអ្នក​គាំទ្រគណបក្សសិទ្ធិមនុស្ស នឹងបន្តផ្តល់ជំនួយដល់ កឹម​ សុខា តទៅទៀតដែរឬទេ ?

សរុបសេចក្តីទៅ អ្នកនយោបាយខិលខូច កឹម សុខា គឺជាអ្នកបំរើដាច់ថ្លៃឲ្យគណបក្សកាន់​អំណាចសព្វថ្ងៃ ដើម្បីរួចផុតពីការផ្តន្ទាទោស ពាក់ព័ន្ធនឹងអំពើពុករលួយ និងការមានសាហាយស្មន់ ៕

No comments:

Post a Comment

yes