ភ្នំពេញ ៖ វិស័យអប់រំគឺជាកត្តាមួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏មនុស្សជាតិ ព្រោះថាវិស័យ អប់រំនេះគឺជាមាគ៌ាមួយដ៏សំខាន់របស់មនុស្សគ្រប់រូប និងគ្រប់ជាតិសាស្រ្តដែលគេតែងតែយកចិត្ត
ទុកដាក់ជាទីបំផុតសម្រាប់វិស័យមួយនេះ ។ប្រទេសជាតិមានការរីកចំរើនទៅបានគឺអាស្រ័យទៅ
លើធនធានមនុស្សដែលមានសមត្ថភាពនិងចំណេះដឹងពិតប្រាកដ ។
ដោយឡែកខ្មែរកម្ពុជាក្រោមដែលរស់នៅក្រោមការត្រួតត្រារបស់វៀតណាម គឺពុំមានសិទ្ធ សេរីភាពក្នុងការសិក្សារៀនសូត្រនោះទេ ហើយក៏ពុំមានការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល ចប្ចុប្បន្ននេះថែមទៀតផង ។ គឺវាផ្ទុយស្រឡះពីសម័យដែលបារាំងធ្វើអាណានិគម គឺបារាំងបាន
ផ្តល់សិទ្ធសេរីភាពដល់ពលរដ្ឋខ្មែរក្រោមឲ្យមានសិទ្ធគ្រប់ៗគ្នាបានសិក្សារៀនសូត្រ ។
ក្រោមការគ្រប់គ្រងរបស់វៀតណាម នាពេលបច្ចប្បន្ននេះ សាលារៀននៅគ្រប់ទិសទីនៅលើទឹកដីកម្ពុជាក្រោម
ត្រូវបានបិទនិងរំលាយចោលទាំងស្រុង ហើយប្រសិនបើខ្មែរណាម្នាក់ហ៊ានសិក្សារៀនសូត្រនិងអាន
អក្សខ្មែរនិងត្រួវអាជ្ញាធរវៀតណាមចាប់ជាក់ជាមិនខានដោយពួកគេយកលេសគ្រប់បែបយ៉ាងក្នុងរូប
ភាពយួនូបនីយកម្មកម្ពុជាក្រោម សរុបសេចក្តីមកនៅពេលដែលវៀតណាមបាននិងកំពុងធ្វើអាណា
និគមលើខ្មែរកម្ពុជាក្រោម ពួកគេមិនត្រឹមតែមិនលើកស្ទួយនិងយកចិត្តទុកដាក់មកលើខ្មែរប៉ុណ្ណោះ
ទេ ថែមទាំងមានផែនការនិងអនុវត្តជាក់ស្តែងនៃការរំលាយអក្សសាស្រ្តរបស់ខ្មែរយើងតាំងពីអតីត
កាលរហូតមកដល់បច្ចប្បន្ននេះ ។ ជាក់ស្តែងនៅខេត្តកំពង់ឬស្សី ដែលវៀតណាម បានប្រែទៅជា
បេនត្រែ ដែលមានសាលាជាភាសាខ្មែរនិងវត្តព្រះពុទ្ធសាសនាខ្មែរចំនួន២៥វត្ត ត្រូវបានអាជ្ញាធរ
វៀតណាមរំលាយឲ្យខ្ទេចខ្ទីរាបដល់ដីដោយគ្មានសល់អ្វីទាំងអស់ជាពិសេសទៅទៀតនោះសាលា
វិទ្យាល័យសុរិយាព្រះត្រពាំងក៏ត្រូវបានអាជ្ញាធរវៀតណាមរំលាយអស់ទាំងស្រុងផងដែរ ។
លោក យន្ត ថារូ ធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្រ្តរបស់
គណបក្ស សម រង្ស៊ី មណ្ឌល បន្ទាយមានជ័យ លោកបានលើកឡើងថា លោកមានការព្រួបារម្ភ
ចំពោះអានាគតកូនចៅខ្មែរជំនាន់ក្រោយដែររស់នៅលើទឹកដីកម្ពុជាក្រោមហើយលោកក៏សូមអំពាវ
នាវឲ្យមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមាដែលហៅកាត់ថា យូនីសេសហ៏ សូមមេត្តាជួយ
គិតគូដល់ជោគវាសនារបស់កុមារកម្ពុជាក្រោមផង ។
សូមជំរាបផងដែរថា ទឹកដីខ្មែរកម្ពុជាក្រោមដែលបារាំង បានកាត់ឲ្យអាជ្ញាធរវៀតណាមធ្វើ
អាណានិគមបន្ត គឺនៅថ្ងៃទី៤ មិថុនា ឆ្នាំ១៩៤៩ ដែលមានចំនួន ៦៨,៩៦៥ គីឡូម៉ែត្រក្រឡាភូមិ
ចំនួន ១៤,៧៧៨ ភូមិ ឃុំចំនួន ១,៣៦៨ ឃុំ ១៧១ស្រុក និង២១ខេត្ត ដែលមានប្រជាពលរដ្ឋខ្មែរ
ជាង ១២,៥៤៧,២៥០ នាក់ វត្តព្រះពុទ្ធសាសនាខ្មែរជាង ៥៦៧ វត្ត រួមជាមួយព្រះសង្ឃជាង១ម៉ឺនអង្គ ៕
No comments:
Post a Comment
yes