
ក្រុងញូវយ៉ក : ជីវិតរស់នៅក្នុងតំបន់ទីក្រុងដែលមានមនុស្សច្រើនកុះករ ឬ នៅក្បែរតំបន់មានផ្លូវហាយវ៉េខ្វាត់ខ្វែងអាចធ្វើឲ្យមនុស្សប្រឈម នឹងជំងឺដាច់សរសៃខួរក្បាល ឬខ្សោយការចងចាំ។
លោក គ្រេជ័ររី វេលលីនៀស ប្រធានក្រុមអ្នកសិក្សាបញ្ហាជំងឺដាច់សរសៃខួរក្បាល មកពីសាកលវិទ្យាល័យប្រោន នៅក្នុងតំបន់ប្រូវីឌិន បាននិយាយថា៖ «ចំណុចសំខាន់មួយ ដែលយើងត្រូវពិចារណាជាទូទៅលើបញ្ហាសុវត្ថិភាព ដែលក្រុមភ្នាក់ងារការពារបរិស្ថាននៅអាមេរិក (U.S. EPA) កំពុងតែបារម្ភថា វាមានផលប៉ះនឹងសុខភាព»។
លោក និងសហការីបានធ្វើកោសល្យវិច័យលើថ្នាំពេទ្យសម្រាប់អ្នកជំងឺ ជាង១៧០០ នាក់។ ការកើនឡើងនូវជំងឺដាច់សរសៃឈាមខួរក្បាលអាចកើតមានចំពោះមនុស្ស ដែលស្ថិតក្នុងបរិយាកាសអាប់អួរចាប់ពី១២ម៉ោង ដោយក្នុងនោះវាក៏មានភាពពាក់ព័ន្ធនៃឧស្ម័ននីត្រូសែន ឌីអុកស៊ីត ដែលបានពីចំហេះនៃរថយន្តធ្វើចរាចរណ៍តាមផ្លូវផងដែរ។
លោកបានពន្យល់ថា សរសៃឈាមរបស់មនុស្សយើងរងសម្ពាធពីមជ្ឈដ្ឋាននៃបរិស្ថានខាងក្រៅ ដែលវាអាចបង្កឲ្យមានការឡើងនូវសម្ពាធឈាមទៀតផង។ តែបញ្ហាខ្យល់អាប់អួរ អាចជះឥទ្ធិពលដល់សរីរាង្គកាយមនុស្ស ដែលជាចំណុចសំខាន់នៃការឡើងសម្ពាធឈាម ដែលយូរៗទៅអាចប្រឈមនឹងការដាច់សរសៃឈាមខួរក្បាល៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes