សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 21, 2012

ទេសចរបរទេសចូលតាមច្រកទ្វារប៉ោយប៉ែតនៅតែកើនឡើង

ប៉ោយប៉ែត៖ មន្ត្រីទេសចរណ៍ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរ​ទេសចម្រុះ​ជាតិ​សាសន៍ ដែលបាន ចូលមកទស្សនា​ព្រះរាជាណាចក្រកម្ពុជាឆ្លងកាត់តាមច្រកទ្វារអន្តរ​ជាតិ​ប៉ោយប៉ែត​​ គឺនៅតែមាន ការ​កើន ឡើងនៅដើមឆ្នាំ២០១២នេះ។


លោកជង់ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ​ឲ្យដឹងនៅពេលថ្មីៗនេះថា នៅក្នុងខែ មករាឆ្នាំ​២០១២នេះភ្ញៀវទេសចរបរទេសដែលបានចូលតាមច្រក​​ ប៉ោយប៉ែតមានចំនួន​៥៤.០៤៨​នាក់ កើន ជាងខែធ្នូ​ឆ្នាំ២០១១ ដែលមានតែ៤៤.៤០៣នាក់។



​ភ្ញៀវទេសចរនៃជនជាតិរុស្ស៊ី​បាន​ ឈរនៅលំដាប់ទីមួយដោយនៅក្នុងខែមករាឆ្នាំ២០១២ មាន១០ ៨២២នាក់ ហើយនៅខែធ្នូឆ្នាំ២០១១​មានតែ៧០៣៨នាក់។ 


លំដាប់ទីពីរភ្ញៀវជនជាតិថៃលំដាប់លេខ២ ស្ថិតនៅចំនួន​៥៨៥៤នាក់ រីឯលំដាប់ទី៣ភ្ញៀវជនជាតិ​កូរ៉េខាងត្បូងដែលក្នុងខែមករាឆ្នាំ២០១២នេះមាន ចំនួន៣៣៧៤នាក់ កើនចំនួន ច្រើនជាងខែធ្នូ ឆ្នាំ២០១១​ មានតែ២៤៦២នាក់។


ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យលោកជង់ឡឹមឲ្យដឹងទៀតថា បើធៀបទៅនឹងខែ​មករា​ឆ្នាំ​២០១១​ចំនួនភ្ញៀវទេសចរបរទេសដែលបានចូលមកនៅក្នុងខែមករា ឆ្នាំ២០១២នេះ​ មានការកើន ឡើងប្រមាណជិត​២៤ភាគ​រយ ដោយនៅខែមករាឆ្នាំ២០១១មានភ្ញៀវតែចំនួនជាង​៤៣.០០០​នាក់​ប៉ុណ្ណោះ។


លោកបានប្រាប់ឲ្យដឹងដែរថា ភ្ញៀវទេសចរបរទេសដែលចេញចូលតាមច្រកទ្វារអន្តរជាតិ​ប៉ោយ ប៉ែត​ក្នុង មួយ​ថ្ងៃៗជាមធ្យមមានប្រមាណ១២០០នាក់ ហើយដែលពួកគេភាគច្រើនធ្វើដំណើរ​ទៅទស្សនា តំបន់ អង្គរវត្ត​ខេត្ត​សៀមរាប។


មូលហេតុសម្រាប់ណែនាំឲ្យចំនួនភ្ញៀវបរទេសចេះតែកើនឡើងនេះនេះដោយសារតែសេវា និង សុវត្ថិ​ភាព សន្តិ​សុខ ភ្ញៀវកាន់តែមានភាពល្អប្រសើរឡើងទាំងនៅមាត់​ច្រកចេញ​ចូលនិងតាម​ដ​ង​ផ្លូវ។


យោងតាមរបាយការណ៌មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យឲ្យដឹងដែរថា នៅក្នុងឆ្នាំ២០១១កន្លង មកនេះ​ភ្ញៀវ​ទេសចរបរទេសចូលតាមច្រកប៉ោយប៉ែតនេះ មានចំនួន៤១៧.៧៦១នាក់ មានការ​កើន​ឡើង ចំនួន​២០,១៥​ភាគរយ។​

No comments:

Post a Comment

yes