សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 24, 2012

កម្មកររោងចក្រកាត់ដេរ វាយនភណ្ឌ ខេត្តកំពង់ចាម ឈប់តវ៉ា ហើយនៅថ្ងៃចន្ទចូលធ្វើការវិញ

ភ្នំពេញ: ​មកដល់​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្រុមកម្មករ​វាយនភណ្ឌខេត្ត​កំពង់ចាម ប្រមាណ ២.០០០ នាក់ បាន​បញ្ឈប់​ការតវ៉ា ហើយ​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ ទើប​ចូល​ធ្វើការ​ឡើង​វិញ​។ ក្រុមកម្មករ បាន​ធ្វើ​កូដកម្មតវ៉ាលើក​បដា ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ និង​បន្ត​រហូត​ដល់​ផ្ទុះ​ហិង្សាគប់​ដុំ​ថ្ម វាយ​បំបែក​កញ្ចក់​ បង្អួច​ទ្វារ​របស់​រោងចក្រ​កាត់ដេរ ព្រមទាំង​បិទ​ផ្លូវ​ជាតិ​លេខ​៧ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ ប៉ុន្តែ​មិន​មាន​ការប៉ះទង្គិច​ដោយ​ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច​ប៉ូលិស​ឡើយ​។ 


​កាលពី​រសៀល ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ សហជីព​កម្មករ​របស់​លោក​ជាមុនី បាន​ជួប​ចរចា​ជា​មួយ​​មន្ត្រី​ក្រសួង​ការងារ មន្ទីរ​ការងារ​ខេត្ត​កំពង់ចាម និង​អាជ្ញាធរ​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​។ ប៉ុន្តែ​កិច្ច​ប្រជុំ​ចរចា​នោះមិន​មាន​វត្តមាន​របស់​ថៅកែ​រោងចក្រ​កាត់ដេរ​។ 

​លោក ជា​មុនី បាន​អះអាង​ថា ភាគី​ថៅកែ​រោងចក្រ បាន​ព្រមព្រៀង ៨ ចំណុច ក្នុងចំណោម ១២ ចំណុច ដែល​ក្រុមកម្មករ​បាន​ទាមទារ​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ការងារ​។ ក្រុម​កម្មករ​ប្រមាណ ២.០០០ នាក់ នឹង​ចូល​ធ្វើការ​ជាធម្មតា​ឡើងវិញនៅ​ថ្ងៃ​ចន្ទ​ខាងមុខ បន្ទាប់ពី​ធ្វើ​កូដកម្មចាប់តាំងពី​ថ្ងៃ​ទី​២០​កុម្ភៈ​។​
​លោក ជា មុនី បានឲ្យដឹងថា ថៅកែ​រោងចក្រ បាន​ផ្ញើ​សារ SMS ចូល​ទូរស័ព្ទដៃ​របស់​លោក ដោយ​សម្រេច​យល់ព្រម​ទទួលយក ៨ ចំណុច ក្នុងចំណោម​ការទាមទា​រ​របស់​កម្មករ ១២ ចំណុច​។ ចំណែក​ចំណុច​ដែល​នៅ​សេសសល់ សហជីព​កម្មករ តំណាង​ក្រសួង​ការងារ ថៅកែ​រោងចក្រ ព្រម​ទាំង​អាជ្ញាធរ នឹង​ជួប​ចរចា​គ្នា​នៅ​ពេល​ក្រោយ បន្ទាប់​ពី​កម្មករ​លែង​មាន​កំហឹង​នឹង​ថៅកែ​ចិន ក្នុង​រោងចក្រវាយនភណ្ឌ មេន​ហាត​ធេន នៅ​ខេត្ត​កំពង់ចាម​នោះ​ ៕​


CEN

No comments:

Post a Comment

yes