សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 21, 2012

កម្មករជាង៥០០នាក់ ក្នុងរោងចក្រសាន់បេស តវ៉ាទាមទារលក្ខខណ្ឌ ការងារចំនួន១៤ចំណុច ពីថៅកែរោងចក្រ

ភ្នំពេញៈ កម្មករ-កម្មការិនីជាង ៥០០នាក់ ក្នុង ចំណោមកម្មករជាង ១.០០០នាក់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ បានប្រមូលផ្តុំគ្នានៅមុខរោងចក្រសាន់បេស ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន១៤ចំណុច ពីថៅកែរោងចក្រ។
លោក ថន ថុល មន្រ្តីសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឲ្យដឹងថា មូលហេតុ ដែលក្រុមកម្មករនាំគ្នាតវ៉ា ដោយសារតែពួកគេ ទាមទារលក្ខខណ្ឌការងារ ចំនួន១៤ចំណុច ពីថៅកែ រោងចក្រ មានដូចជា៖ ទី១. ទាមទារឲ្យក្រុមហ៊ុនដកអ្នករដ្ឋបាល និងជំនួយការរបស់គេចេញ ដោយ សារ តែពួកគេតែងតែប្រើពាក្យមិនសមរម្យដាក់កម្មករ និងមិនដែលខ្វល់ពិសុខទុក្ខរបស់កម្មករ។ ទី២. ស្នើសុំឲ្យថៅកែ រោងចក្រផ្តល់ប្រាក់ថ្លៃបាយចំនួន ១.០០០រៀលក្នុងមួយម៉ោង។
ទី៣. នៅពេលថែម ម៉ោង ថៅកែរោងចក្រត្រូវ អនុញ្ញាតឲ្យកម្មករចេញហូបបាយពេលល្ងាចចំនួនកន្លះម៉ោង។ ទី៤. នៅ ពេល កម្មករឈប់សម្រាកចំនួន៣ថ្ងៃ ទើបអាចកាត់លុយព្រឺមកម្មករបាន។ ទី៥. ត្រូវតែ អនុញ្ញាត ច្បាប់ ឲ្យកម្មករឈប់ដោយមិនកាត់លុយព្រឺម ឬលុយ អត្ថប្រយោជន៍ផ្សេងៗ និងមានចំណុច ផ្សេងៗ ជាច្រើនទៀត។
លោក ថន ថុល បន្តថា “នៅថ្ងៃស្អែក កម្មករនឹងនាំគ្នាឈរតវ៉ា នៅមុខរោងចក្រជាបន្តទៀត ដើម្បី ជំរុញឲ្យថៅកែ រោងចក្រយល់ព្រមតាមសំណើរបស់ពួកគេ ហើយកម្មករ ធ្វើការតវ៉ារហូតដល់ ទទួល បានជោគជ័យ”។
កម្មការិនីម្នាក់ឈ្មោះ ណិត ស្រីណា បានប្រាប់ឲ្យដឹងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ដែរថា ការតវ៉ា ទាមទារឲ្យ ដកអ្នករដ្ឋបាលនេះ គឺដោយសារតែក្រុមកម្មករទ្រាំមិនបានចំពោះ ទង្វើ របស់រដ្ឋបាល រូបនេះ ហើយបើភាគីរោង ចក្រមិនដកគេចេញទេ កម្មករមិនចូលធ្វើការវិញនោះឡើយ “ខ្ញុំសង្ឈឹមថា ថៅកែក្រុមហ៊ុន នឹងយល់ព្រមតាម សំណើរបស់កម្មករ តែបើមិនយល់ព្រមទេនោះ ពួកខ្ញុំនឹងធ្វើការ តវ៉ារហូតដល់បាន ដំណោះស្រាយមួយសម រម្យពីភាគីក្រុមហ៊ុន”។
បច្ចុប្បន្នគេសង្កេតឃើញថា ក្រុមកម្មករនៅតាមបណ្តារោងចក្រ សហគ្រាសមួយចំនួន បាននាំគ្នាធ្វើ ការតវ៉ាទាម ទារលក្ខខណ្ឌការងារជាច្រើនពីភាគីរោងចក្រ ប៉ុន្តែមានករណីខ្លះការតវ៉ាក៏ទទួល បាន ជោគជ័យទាំងស្រុង ហើយ ករណីខ្លះទៀតបានមួយចំនួនផងដែរ ដោយមានការជួយ សម្រប សម្រួល ពីមន្រ្តី ក្រសួងការងារ ដែលជាសេនា ធិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការតវ៉ា ខ្លះមាន អំពើហិង្សា បណ្តាលឱ្យកម្មករ រងរបួសផងដែរ ៕

DAP-NEWS

No comments:

Post a Comment

yes