
ក្រុងដាការ: ពលរដ្ឋសេណេហ្គាល់ កំពុងបន្តការតវ៉ារបស់ខ្លួនប្រឆាំងនឹងការសម្រេចចិត្តដើម្បីស្វែងរកអាណត្តិទីបី របស់លោកប្រធានាធិបតីកំពុងកាន់អំណាច អាប់ឌូឡាយ៉េ វ៉ាដេ ក្នុងការបោះឆ្នោត ថ្ងៃទី ២៦ កុម្ភៈ ដោយដាក់របាំងបិទផ្លូវ និងគប់ដុំដាក់ប៉ូលិសរយៈពេលែប៉ុន្មានថ្ងៃមុនពេលមានការបោះឆ្នោតប្រធានាធិបតី។
កាលពីថ្ងៃចន្ទ សេវាកម្មព័ត៌មានរដ្ឋបានបញ្ជាក់ពីការស្លាប់ នៃយុវជនម្នាក់នៅជាយក្រុងដាការ ខណៈបាតុកម្មបានបង្កើនសកម្មភាព រីឯ ក្រុមប្រឆាំងបាននិយាយថា ពួកគេនឹងរៀបចំការតវ៉ាច្រើនទៀត។
មនុស្សជាច្រើនបានស្លាប់ ចាប់តាំងពីការប់ះទង្គិចគ្នាតាមផ្លូវបានចាប់ផ្ដើមកាលពីចុងខែមុន បន្ទាប់ពីបេក្ខភាពរបស់លោក វ៉ាដេ ត្រូវបានស្ថាប័នច្បាប់កំពូល របស់ប្រទេសនេះប្រកាសសុពលភាព។
លោក វ៉ាដេ វ័យ៨៥ឆ្នាំ ដែល បានឡើងកាន់អំណាចតាំងពីឆ្នាំ២០០០កំពុងទទូចសុំឈរឈ្មោះម្ដងទៀត ទោះបីជាមានចលាចលកាន់តែជ្រៅ និងការអំពាវនាវពីគ្រូអាណានិគមបារាំង និងអាមេរិកដើម្បីឲ្យលោកប្រគល់អំណាចទៅអ្នកជំនាន់ក្រោយក៏ដោយ។
No comments:
Post a Comment
yes