Tuesday, February 21, 2012

កម្មកររោងចក្រ វាយនភ័ណ្ឌកំពង់ចាម នឹងដង្ហែក្បួនទៅកាន់ សាលាខេត្ត ស្វែងរក ការអន្តរាគមន៍

Photo by DAP-NEWS

 កំពង់ចាមៈ ក្រុមកម្មករ កម្មការិនីរោងចក្រវាយ នភ័ណ្ឌកំពង់ចាម ស្ថិតនៅភូមិអម្ពិលលើ ឃុំអម្ពិល ស្រុកកំពង់ សៀម ប្រមាណជា២០០០នាក់ នឹងនាំគ្នា ដង្ហែក្បួន ទៅ កាន់សាលាខេត្តកំពង់ចាម ដើម្បីស្វែងរការ ជួយ អន្តរាគមន៍ និងដំណោះស្រាយពីអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្ត ។
តំណាងកម្មកររោងចក្រ វាយនភ័ណ្ឌ កំពង់ចាម ម្នាក់ បានឲ្យដឹងនៅល្ងាច ថ្ងៃទី២១ ថា នៅព្រឹក​ថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ ក្រុមកម្មករប្រមាណជា ២០០០នាក់ នឹងនាំគ្នាដង្ហែក្បួនទៅតវ៉ា នៅមុខ​សាលាខេត្តកំពង់ចាម ដើម្បីស្វែងរកការជួយអន្តរាគមន៍ និងជួយដោះស្រាយពីអាជ្ញាធរខេត្ត បន្ទាប់​ពីពួក គេកើតទុកមិនសុខចិត្តនឹងថៅកែរោងចក្រ ដែលបានចុះហត្ថលេខាយល់ព្រម​តាមសំណើរ​របស់ពួកគេហើយ តែបែរជាមិនព្រមអនុវត្តទៅវិញ។ តំណាងកម្មកររូបនេះ ក៏បានទទូចសុំឲ្យអាជ្ញាធរ​មេត្តាជួយសម្រួលចរាចរណ៍ ដល់ពួកគេផងដែរ។

គួរបញ្ជាក់ថា ក្រុមកម្មករនៃរោងចក្រខាងលើនេះ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ  បានជួបជុំគ្នាធ្វើ​កូដកម្ម នៅមុខ រោងចក្រម្តងរួចមកហើយ ដើម្បីទាមទារឲ្យថៅកែរោងចក្រគោរព និងអនុវត្តតាម​ច្បាប់​ការងារនៅក្នុងប្រទេស កម្ពុជា ។
លោក យ៉េត សុខឃាង ជាអនុប្រធានសហជីពកម្មករ បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា កម្មករ កម្មការិនីជាច្រើននាក់ នៃរោងចក្រវាយនភ័ណ្ឌនេះ កន្លង មកបានទទួលរង ការរំលោភសិទ្ធិ ពីសំណាក់អ្នកគ្រប់ គ្រងរោងចក្រ ហើយបញ្ហានោះ បើទោះជាមានលិខិតបង្គាប់ឲ្យដោះស្រាយ ពីមន្ត្រីថ្នាក់​ក្រសួងការងារ (អាជ្ញា កណ្តាល) ច្រើនលើកយ៉ាងណាក៏ដោយ ក៏ខាងនិយោជកនៅ​តែ​មិនធ្វើការដោះស្រាយដែរ ហេតុដូច្នេះ ហើយ ទើបកម្មករ កម្មការិនី ប្រមូលផ្តុំគ្នាធ្វើកូដកម្ម។
ជាមួយគ្នាក្រុមកម្មករ បានទាមទារនូវលក្ខខណ្ឌចំនួន១២ ចំណុច ឲ្យខាងរោងចក្រអនុវត្ត រូមមាន ទី១ ទាមទារឲ្យក្រុមហ៊ុនបញ្ចូលកិច្ចសន្យាការងារ ដែលកំណត់ថិរវេលារបស់កម្មករ និយោជិក ដែល​ធ្វើការ លើស ពី២ឆ្នាំទៅ កិច្ចសន្យាការងារ មានថិរវេលាមិនកំណត់, ទី២ ទាមទារឲ្យក្រុមហ៊ុន ផ្តល់​ប្រាក់ ឧបត្ថម្ភចំនួន ២ខែ ដល់កម្មករ និយោជិក ដែលមានកិច្ចសន្យាការងារ មិនកំណត់ថិរវេលា ហើយ​សូមលាឈប់ពីការងារ, ទី៣ ទាម ទារឲ្យក្រុមហ៊ុនរៀបចំកន្លែង​ដាក់យាន្ត​ជំនិះរបស់កម្មករ​ឲ្យបានគ្រប់គ្រាន់ ហើយពេល បាត់បង់សូម ក្រុមហ៊ុន ទទួលខុសត្រូវ, ទី៤ ទាមទារឲ្យក្រុមហ៊ុន​អនុវត្ត​បទបញ្ជាផ្ទៃ ក្នុងប្រការ៥ កថាខណ្ឌទី៣ អំពីការផ្តល់រង្វាន់ ពល កម្មពេញម៉ោង, ទី៥ទាមទារឲ្យ​ក្រុម​ហ៊ុន ផ្តល់ប្រាក់ បំណាច់ បញ្ចប់កិច្ច សន្យា ដែលមាន ថិរវេលាកំណត់ ចំនួន ១៥ ភាគរយ នៃប្រាក់​ឈ្នួលដែលកម្មករ និយោជិតបានបើក, ទី ៦សូមឲ្យក្រុមហ៊ុនបញ្ចប់ ហើយបន្តអាណត្តិ ការងារចំនួន​២ឆ្នាំ ចំពោះតំណាងកម្មករ ដែលមានកិច្ចសន្យាការងារ៦ខែ, ទី៧ ទាមទារ ឲ្យនិយោជិតអនុញាត ឲ្យកម្មករ ពាក់ស្បែកជើង ពេលកំពុងធ្វើការដើម្បីការពារ សុវត្ថិភាព, ទី៨ ចំពោះកម្មករ ធ្វើកិច្ចសន្យា​ការងារមាន រយៈពេលកំណត់នៅពេលបញ្ចប់ ហើយបន្តឡើងវិញ ដោយមិនមានចន្លោះពេលនោះ ក្រុមហ៊ុននឹងផ្តល់លុយ អតីត ភាពឲ្យកម្មករ, ទី៩ ទាមទារឲ្យនិយោជិតបើក​ប្រាក់ឈ្នួលនឹងប្រាក់​ផ្សេងៗ​ឲ្យកម្មករ ឈ្មោះ ជា ផល្លា ដែល ក្រុមហ៊ុនបានបញ្ឈប់ នឹងមិនបានបើកប្រាក់ ឈ្នួលឲ្យ​កន្លង​មក, ទី១០ ទាមទារឲ្យក្រុមហ៊ុនទទួលតំណាង កម្មករ ប្រតិភូ បុគ្គលិក ដែលក្រុមហ៊ុនបាន​បញ្ចប់​កិច្ច​សន្យានោះ ចូលធ្វើការវិញ នឹងរក្សា តំណាងកម្មករ ឬប្រតិភូ បុគ្គលិក ដែលក្រុមហ៊ុនមាន​គម្រោង​បញ្ចប់កិច្ចសន្យា ឲ្យនៅដដែល, ទី១១ បើក្រុម ហ៊ុនបាន បញ្ចប់ការងារ កម្មករត្រូវទទួលប្រាក់បំណាច់ ផ្សេងៗតាមច្បាប់ស្តីពីការងារ ត្រូវបើក ប្រាក់ឈ្នួល ក្នុងរយៈពេល យ៉ាងយួរ ៤៨ម៉ោង, ទី១២ទាម​ទារឲ្យក្រុមហ៊ុនអនុវត្តកិច្ចព្រមព្រាង (ចុះថ្ងៃខ្ញុំទី២៤ ខែកុម្ភៈឆ្នាំ២០១០) រាល់ពេលបញ្ចប់ កិច្ចសន្យា​ការងារ រួចបន្តកិច្ចសន្យាការងារឡើងវិញនៅថ្ងៃទី១ និយោជិក ដោះស្រាយ គិតប្រាក់ ឈ្នួលជូន នៅថ្ងៃទី ១០៕


DAP-NEWS

No comments:

Post a Comment

yes