Friday, February 24, 2012

មានអ្នកបន្លំ លួចដកប្រាក់ ពីធនាគារ DBS ចំនួន២៣ពាន់ដុល្លារ សាំងហ្គាពួរ

www.dap-news.com
សិង្ហបុរីៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយកាលពី រាត្រីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ថា មានអ្នកលួចបន្លំ ដកប្រាក់ចំនួន ២៣ពាន់ដុល្លារសាំងហ្គាពួរ ពីធនាគារ DBS ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារ DBS បានឱ្យដឹងថា ធនាគារទទួលបានសញ្ញាអំពីអតិថិជនដែលបានដកប្រាក់ ដោយមិនមានអាជ្ញា ប័ណ្ណត្រឹមត្រូវ តាមរយៈការដកប្រាក់ពីកាត អេធីអឹម ។

គួរបញ្ជាក់ថា ការលួចបន្លំដកប្រាក់ខាងលើនេះ គឺមានរហូតដល់១៧កន្លែងឯណោះ ។
ធនាគារមួយនេះបានបញ្ជាក់ថា នៅពេលរកឃើញច្បាស់អំពីអ្នកដែលបានបន្លំដកប្រាក់នេះទៀត នឹងចាត់វិធានការ ណ៍យ៉ាងតឹងរឹង២៤ម៉ោងលើ និងបន្ដតាមដានលើករណីទាំងអស់នេះ ៕

DAP-NEWS

No comments:

Post a Comment

yes