សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 4, 2012

ស៊ីនហួរៈចិនអំពាវនាវអោយភាគីទាំង២បញ្ចប់អំពើហិង្សា

ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា​ចិន​កាលពី​ថ្ងៃអាទិត្យ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ស៊ី​រី​និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​បញ្ឈប់​រាល់​អំពើហិង្សា​និង​ស្វះស្វែង​រក​ដំណោះស្រាយ​សន្តិភាព​មួយ​សំរាប់​វិបត្តិ​នេះ​។​

​ទីភ្នាក់ងារ​រដ្ឋ​នេះ​បាន​និយាយថា​ក្រសួង​ការបរទេស​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​អោយ​មាន​ការចរចា​រវាង​របប​គ្រប់គ្រង​អំណាច​និង​អ្នក​ដែល​សម្តែង​បំណងប្រថ្នា​នយោបាយ​។​"​ក្នុង​សេចក្តីថ្លែងការណ៍ មន្ត្រី​ចិន​បាន​ទទូច​អោយ​ភាគី​ស៊ី​រី​និង​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​ជា​បន្ទាន់​និង​ទាំងស្រុង​រាល់​អំពើហិង្សា ជា​ពិសេស​អំពើ​ហិង្សា​លើ​ជន​ស៊ីវិល​។​ក្រុម​បក្ខពួក​នៅ​ស៊ី​រី​គួ​សម្តែង​បំណង​នយោបាយ​របស់​គេ​តាម​មធ្យោបាយ​អហិង្សា​"​។​


​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ប្រទេស​ចិន​និង​រុស្ស៊ី​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​ដោយ​ស្នើ​ស៊ី​រី​អោយ​អនុញ្ញាត​ក្រុម​មនុស្សធម៌​ចូល​ទៅ​កាន់​បណ្តា​ទីក្រុង​ប្រឆាំង​តវ៉ា​ជាបន្ទាន់​។​

​តែ​ទោះជា​យ៉ាងណា រដ្ឋាភិបាល​ស៊ី​រី​ចាប់តាំងពី​នោះ​មក​ត្រូវបាន​ចោទប្រកាន់​ថា​រារាំង​មន្ត្រី​កាកបាទក្រហម​មិន​អោយ​នាំ​ជំនួយ​ចាំបាច់​ទៅកាន់​មូលដ្ឋាន​ឧទ្ទាម​នៅ​ក្រុង​បា​បា អា​ម ចំ​ពេល​មាន​របាយការណ៍​អំពី​ការវាយប្រហារ​ដោយ​កងកម្លាំង​នៅ​ទីនោះ​៕

CEN

No comments:

Post a Comment

yes