សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 19, 2012

តម្លៃប្រេងកើនឡើង អត្រាប្រាក់ដុល្លារ ធ្លាក់ចុះ ខណៈអ៊ីរ៉ង់មានភាព តានតឹងជាមួយ លោកខាងលិច

Photo by DAP-NEWS
Photo by DAP-NEWS
 ញ៉ូវយ៉កៈ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចុះផ្សាយកាលពីពេលថ្មីៗនេះថា តម្លៃប្រេងកើនឡើង អត្រាប្រាក់ដុល្លារធ្លាក់ចុះ ខណៈដែលអ៊ីរ៉ង់នៅមានភាពតានតឹងនៅឡើយ ជាមួយប្រទេសលោកខាងលិច។
ប្រភពព័ត៌មានខាងលើបានឱ្យដឹងថា តម្លៃប្រេងឆៅនៅលើទីផ្សារកាលពីថ្ងៃសុក្រ បានកើនឡើង រីឯអត្រាប្ដូរប្រាក់ ដុល្លារបែរជាថយចុះ ស្របពេលដែលប្រទេសអ៊ីរ៉ង់ និងលោកខាងលិចនៅបន្ដភាពតានតឹងជាមួយគ្នានៅឡើយ។
តួលេខមួយបង្ហាញឱ្យដឹងថា តម្លៃប្រេងបានកើនឡើង ប៉ុន្ដែអត្រាប្ដូរប្រាក់ដុល្លារបានថយចុះ ចំណុចនេះ បាន ញ៉ាំងឱ្យអត្រាអតិផរណាកើនឡើងដែរ គិតចាប់ពីខែកុម្ភៈ ឆ្នាំ២០១២ ។

ទន្ទឹមនឹងនេះដែរ ស្ថានភាពរបស់អ៊ីរ៉ង់ និងប្រទេសលោកខាងលិច នៅតែប្រឈមមុខ នឹងបញ្ហាជាមួយគ្នាច្រំ ដែលៗ ហើយបញ្ហានេះធ្វើឱ្យតម្លៃប្រេងបន្ដកើនឡើងខ្ពស់ ខណៈដែលអ៊ីរ៉ង់ ត្រូវបានបង្កកការនាំប្រេងចេញ ទៅកាន់ទីផ្សារ ជាច្រើននៅប្លុកអឺរ៉ុប និងអាស៊ី ផងដែរ ។
តាមការប៉ាន់ប្រមាណតម្លៃប្រេងអាចនឹងបន្ដកើនឡើងក្នុង១បារ៉ែល ១០៧,០៦ដុល្លារ នៅលើទីផ្សារញូវយ៉ក ។
ដោយឡែកតម្លៃប្រេងនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស អាចបន្ដកើនឡើងខ្ពស់ រហូតដល់ខែឧសភា ដោយកើន ក្នុង១បារ៉ែលប្រមាណ ៣,២១ដុល្លារ និងទាបជាងនេះបន្ដិច ពោលតម្លៃក្នុង ១បារ៉ែលជិត១២៥,៨១ដុល្លារ៕

No comments:

Post a Comment

yes