Friday, March 23, 2012

សត្វ​ពោះ​ធំ​ចម្លែក​មួយ​បង្ក​ភាព​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក


120323_21b
ក្រុង​ញូវយ៉ក : អ្នក​ដំណើរ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​តំបន់ ហ្គ្រិនសិនត្រល់ស្តេសិន ខណៈ​បាន​ប្រទះ​ឃើញ​នូវ​សត្វ​ពស់​យន្ត​ចម្លែក​មួយ ដែល​មាន​ប្រវែង​ជិត​១៥ ម៉ែត្រ មាន​ទម្ងន់​ជាង​មួយ​តោន​(១ ១៣០ គីឡូ​ក្រាម) ឈ្មោះ​ថា Titanboa Snake។
នេះ​ជា​ដំណឹង​ល្អ​មួយ ទោះ​បី​វា​ពុំ​មែន​ជា​សត្វ​ពស់​មាន​ជីវិត​ពិត​ក៏​ដោយ តែ​វា​មាន​សភាព​ដូច​ជា​ពស់​ពិត​ដែរ ដោយ​ស្រកា​ពាស​ពេញ​ជា​ពពួក​សត្វ​ល្មូន​តែ​ម្តង។ សត្វ​ពស់​ចម្លែក​នោះ​មាន​វត្ត​មាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ឯ​ស្ថានីយ អ្នក​ដំណើរ​មួយៗ នេះ​បើ​តាម​ការ​ជូន​ដំណឹង​មួយ​កាល​ថ្ងៃ​ទី ២២ ខែ​មីនា។ លោក រ៉ានដាល់ ក្រេមឺ អ្នក​នាំ​ពាក្យ​សារ​មន្ទីរ​ស្មីត​សុននៀន (Smithsonian) បាន​និយាយ​ដោយ​ក្តី​រីករាយ​ថា៖«នៅ​ពេល​ថ្ងៃ​វា​មក​បន្លាច​មនុស្ស​លេង។ តែ​តាម​ពិត​ទៅក្នុង​លក្ខណៈ​វិទ្យាសាស្រ្ត​នោះ​គេ​ហៅ​ថា«ទំនាក់​ទំនង​ជា​មួយ ​មនុស្ស​បែប​វិទ្យាសាស្រ្ត​»។ នេះ​ជា​ការ​ច្នៃ​ប្រឌិត​មួយ​របស់​អ្នក​វិទ្យា​សាស្រ្ត​ដោយ​យក​ម៉ូដ​ជា​សត្វ​ មាន​ទម្រង់​វែង​មួយ​សណ្ឋាន​ជា​ពស់។ បើ​សិន​ជា​យើង​មើល​ពេល​ពស់​យន្ត​នេះ​វារ​មក​រក​យើង វា​ហាក់​ដូច​ជា​រថយន្ត​ក្រុង​ដឹក​សិស្សានុ​សិស្ស​ដ៏​វែង​មួយ​អ៊ីចឹង​ដែរ ដោយ​សារ​តែ​អ្នក​វិទ្យាសាស្រ្ត​បាន​យក​គំរូ​តាម​គ្រោង​ឆ្អឹង​សត្វ​ពពួក​ ល្មូន។

សត្វ​ពស់​យន្ត Titanboa Snake នេះ​ត្រូវ​គេ​ដាក់​ឈ្មោះ​វា​តាម​លំនាំ​នៃ​ការ​រក​ឃើញ​ទី​កន្លែង​មួយ​មាន​ ឈ្មោះ​ថា Titanoboa ដែល​វា​ជា​ពាក្យ​ផ្សំ​«Titan និង boa» ហើយ​វា​មាន​ប្រវត្តិ​អាយុ​កាល​ប្រហែល​ជា ៦៥ លាន ឆ្នាំ។ វា​ក៏​ជា​ការ​ដាក់​តាំង​ពិព័រណ៍វត្ថ​ថ្មី​មួយ​របស់​ក្រុង​ញូវយ៉ក​ផង​ដែរ នៅ​ឯ​សារ​មន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​ស្មីត​សុននៀន(Smithsonian) នៅ​ថ្ងៃ​ទី ៣០​ខែ​មីនា​ខាង​មុខ​នេះ។ គេ​នឹង​ធ្វើ​ការ​ចាក់​ផ្សាយ​ពិសេស​មួយ មាន​រយៈ​ពេល​ពីរ​ម៉ោង​នៅ​បណ្តាញ​ទូរទស្សន៍​នៅ​ថ្ងៃ​ទី ១ ខែ មេសា ក្រោម​ចំណង​ជើង​ថា«​Titanoboa: Monster Snake»។
ចនណា​ថាន ប៊្លុច បាន​អះ​អាង​ថា ដំបូង​ឡើយ​ ក្រុម​ការ​ងារ​យើង​បាន​ប្រមែ​ប្រមូល​រក​បំណែក​ទាំង​ឡាយ​ដើម្បី​ធ្វើ​ឲ្យ​ បាន​ជា​គ្រោង​ឆ្អឹង​របស់ Titanoboa តែ​យើង​មិន​បាន​ស្វែង​យល់​ពី​វា​បាន​ល្អ​ឡើយ​លុះ​ត្រា​តែ​មាន​ការ​ពិសោធ។ ដោយ​សារ​តែ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​សិស្ស​របស់​លោក ទើប​គាត់​អាច​មាន​ពន្លឺ​នៃ​ការ​រក​ឃើញ​នូវ​កំណ​កំណើត​ផូស៊ីល​បញ្ជាក់​ពី​ អត្ត​សញ្ញាណ​សត្វ​ពស់​នោះ។ លោក​បាន​ពណ៌នា​ថា ផូស៊ីល​នៃ​ឆ្អឹង​ខ្នង​វា​មាន​លក្ខណៈ​ដូច​ទៅ​នឹង​គ្រោង​ឆ្អឹង​សត្វ​កណ្តុរ​ ច្រើន តែ​វា​មាន​ទំហំ​ធំ​ដូច​ជា​សត្វ​រមាស៕PR

No comments:

Post a Comment

yes