Saturday, March 17, 2012

បឹងកក់! តំបន់អភិឌ្ឃន៍ថ្មីលើដីនៃការឈីចាប់?


បឹងកក់! ១៥ឆ្នាំទៅមុខនរណាៗដែលបានឮពាក្យនេះប្រហែលជានឹកដល់ទិដ្ឋភាពមួយដែល
មានប្រជាជនធ្វើបាតុកម្មអូសបណ្លាយជាច្រើនឆ្នាំ លាយឡំជាមួយអំពើហិង្សានិងការជម្លៀស
ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ។ ជាការពិតដែលបឹងកក់គឺជាតំបន់ ដែលត្រូវអភិវឌ្ឍន៍ដើម្បី
បន្ទាន់សម័យកាលរាជធានីភ្នំពេញ មានការធ្វើបាតុកម្មជំទាស់ ក្នុងការប្រតិបត្តគំរោងមួយនេះ
រាប់ឆ្នាំហើយបង្កអោយមានអំពើហិង្សាខណៈពេលដែល ម្ចាស់គំរោងត្រូវការអោយប្រជាពលរដ្ឋ
ដែលរស់នៅលក្ខណះជាអាណាធិបតយ្យនៅតំបន់នេះរើទីលំនៅចេញហើយសព្វថ្ងៃនេះនៅតែ
មានប្រជាពលរដ្ឋមួយចំនួនបន្តក្នុងការប្រឆាំងជំទាស់ជាពិសេស គឺជំទាស់នឹងការប្រើហិង្សា
មកលើពួកគេបង្ខំអោយមានការរើទីលំនៅចេញ។ តែប្រសិនបើគំរោងអភិវឌ្ឍន៍ទីក្រុងនេះ
ទទួលបានជោកជ័យតើផ្នែកមួយនៃរាជធានីភ្នំពេញ ដែលធ្លាប់ជាតំបន់មានផ្ទះខ្ទម មានបំរើ
ពេស្យាផ្លូវភេទខុសច្បាប់ និងសកម្មភាពអសកម្មជាច្រើនទៀត វានឹងទៅជាតំបន់បែបណា
វិញ? 

គំរោងបឹងកក់គឺជាគំរោងដែលអភិវឌ្ឍដោយក្រុមហ៊ុន SUKAKU អ៊ីន ដែជាក្រុមហ៊ុនរបស់
សមាជិកសភាឯកឧត្តម ឡាវ ម៉េងឃីន។

ចុះលោកអ្នកគិតយ៉ាងណាចំពោះគំរោងនេះ? តើគំរោងនេះនឹងអាចកែប្រែមុខមាត់រាជធានី
ភ្នំពេញ ឬមួយត្រូវដូច Camko City? ហើយចុះចំពោះអ្នកដែលនៅតវ៉ាប្រឆាំងនឹងគំរោងនេះ
នឹងបានទទួលផលប្រយោជន៍អ្វីខ្លះ?

No comments:

Post a Comment

yes