រយៈពេល២ថ្ងៃ គឺថ្ងៃទី១៩-២០ ខែកក្កដា លោកជំទាវ មូរ សុខហួរ បានចំណាយពេល២ យប់ ក្នុងការចុះទៅគាស់កកាយរកំលាំង ស្នូលគណបក្ស នៅក្នុងស្រុកសំឡូត ជាស្រុក នៅក្នុងព្រៃ ដែលហំព័ទ្ធទៅដោយភ្នំទាំងអស់ និងលំបាកធ្វើដំណើរបំផុត។
នៅក្នុងដំណើរនៃការចុះជួបកំលាំងពិតរបស់គណបក្សតាមផ្ទះ លោកជំទាវ ក៏បានខិតខំ រកកំលាំងថ្មីបន្ថែម ដើម្បីឲ្យជួយកិច្ច ការ គណបក្ស នៅតាមឃុំឲ្យបានល្អមួយកំរិតទៀត។
លោកជំទាវ មូរ សុខហួរ ក្នុងនាមជាប្រធានក្រុមប្រឹក្សាគណប្ស ខេត្តបាត់ដំបង លោក ជំទាវ បានព្យាយាមធ្វើយ៉ាងឲ្យ គណបក្ស ស្រុកទាំងអស់មានរចនាសម្ព័ន្ធល្អ។
No comments:
Post a Comment
yes