នៅក្នុងរថភ្លើងក្រោមដីមួយ នៅទីក្រុងសៀងហៃ មានរឿងគួរឲ្យប្លែកមួយបាន កើតឡើង ។ ស្រីស្រលាញ់ភេទដូចគ្នាមួយគូ បានឱបថើបគ្នានៅកណ្ដាលមុខមហាជន ដែលរួមដំណើរ ជា មួយ។ ស្រីដែលស្រលាញ់ភេទដូចគ្នា មិនជាអ្វីចម្លែកទេ ហើយការឱបថើបគ្នាបន្តិចបន្តួច មិន មែន ជារឿងធំដំទេក្នុងសង្គមប្រទេសចិន ប៉ុន្ដែមួយគូនេះបានបង្ហាញស្នេហារបស់គេ ក្នុងទីសា ធារណហួសពីធម្មតា។ ក្នុងរួបនេះនារីម្នាក់តាំងខ្លួនជាបុរសភេទឱបថើប លូកនិងស្ទាប គ្រប់ទី កនែ្លង នារីម្នាក់ទៀតមិនខ្វល់នឹងភ្នែកសាធារណជនដែលរួមដំណើរជាមួយ ។
អ្នកដែលនៅអង្គុយជិតនោះ បានលួចថត រូបសកម្មភាពអ្នកទាំងពីរ ហើយបានដាក់ផ្សាយពេញ Internet ជាសាធារណៈ ដែលធ្វើឲ្យអ្នកមើលជាច្រើនរិះគន់ចរិត ស្រីទាំងពីរនាក់។
ថ្វីត្បិ តតែ នេះជារឿងបុគ្គលពីរនាក់ ប៉ុន្ដែវាប៉ះពាល់ដល់អារម្មណ៍សាធារណជន និង បង្ហាញពីភាពមិនប្រក្រតីនិងការផ្លាស់ប្តូរនៃសង្គមចិនដ៏លឿន ដែលធ្វើឲ្យសាធារណជនព្រួយបារម្ភ ពីសង្គមទៅអនាគតសម្រាប់កូនចៅរបស់គេ។
តើហេតុផលអ្វីដែលពួកគេទាំងពីរហានបង្ហាញកាយវិការបែបនេះ?
បើសកម្មភាពនេះមានក្នុងសង្គមខ្មែរ ហើយប្រិយមិត្តជាជនសាធារណៈម្នាក់ដែលនៅក្បែរ តើប្រិយមិត្តនឹងមានព្រឹត្តិកម្មបែបណា?
ក) មិនអើពើ និង មិនខ្វល់ក្នុងចិត្ត នេះជារឿងបុគ្គល អ្នកណាធ្វើអ្វីធ្វើទៅ
ខ) មិនអើពើ ប៉ុន្តែលួចខ្វល់ក្នុងចិត្តពីការផ្លាស់ប្ដូរក្នុងសង្គម ហើយចង់ប្រាប់ពីហេតុការនេះដល់មិត្ត និង អ្នកស្គាល់
គ) ត្រូវតែទៅដាស់តឿននារីទាំងពីរនេះ កុំឲ្យហួសហេតុពេក
ឃ) ចម្លើយផ្សេងៗទៀត
No comments:
Post a Comment
yes